ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

កម្លាំងជំនាញអធិការនគរបាលស្រុកមោងឫស្សីធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង័្សយ១នាក់…

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃ អាទិត្យ ១៤កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃ ទី១៦ ខែមករា ឆ្នាំ២០២២ វេលាម៉ោង១០និង១៥នាទី

ដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សីបានដឹកនាំកម្លាំងផ្នែកជំនាញធ្វើការស្រាវជ្រាវរហូតឈាន ដល់ការឃាត់ខ្លួនជនសង័្សយចំនួន ០១នាក់ឈ្មោះ យិន យូរហួ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង រួមនិងម៉ូតូចំនួន ០២គ្រឿង ចំណុចទួលច្រាបដង្កោ ស្តិតក្នុងភូមិព្រាននិន ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដោយនាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុក។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺនៅថ្ងៃកើតហេតុខាងលើនាវេលាម៉ោង ១០និង០៥នាទីនៅចំណុចប្រឡាយទឹក ស្ថិតក្នុងឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជនរងគ្រោះឈ្មោះ ហាត គង់ ហៅ តាប្រេង ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី បានទុកម៉ូតូរបស់គាត់នៅលើខ្នងប្រឡាយ (ចំណុចកើតហេតុខាងលើ) រួចដើរទៅច្រូតស្មៅគោដែលមានចម្ងាយឆ្ងាយពីកន្លែងទុកម៉ូតូដូចរាល់ដង លុះគាត់ច្រូតបានប្រហែលមួយម៉ោងក្រោយមកម្ចាស់បានដើរមកយកម៉ូតូវិញក៏ស្រាប់តែបាត់ម៉ូតូពីកន្លែងដែលគាត់ទុក ដោយពុំដឹងថាអ្នកណាលួចយកទៅបាត់ ហើយភ្លាមៗគាត់បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលម៉ូតូគាត់ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ មានផ្លាកលេខ តាកែវ 1O-3536។

ផ្តើមពីពេលទទួលបានព័ត៌មាននេះសមត្ថកិច្ចនគរបាលបានស្រាវជ្រាវនិងធ្វើសកម្មភាពស្ទាក់ចាប់បានជនសង័្សយខាងលើ និងដកហូតបានម៉ូតូជារបស់ជនរងគ្រោះរួមនឹងម៉ូតូ ០១គ្រឿងទៀត ជារបស់ជនសង័្សយដែលជិះធ្វើសកម្មភាពនោះគឺម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរី២០១៥ ស្លាកលេខ ពោធិ៍សាត់ 1A-6921។ សូមបញ្ជាក់ជូនថា ក្នុងសកម្មភាពនេះមានជនសង័្សយមានគ្នាចំនួន ០២នាក់ ដែលពេលឃាត់ខ្លួនជនសង័្សយម្នាក់មានរត់គេចខ្លួនរួច តែទោះជាយ៉ាងណាសមត្ថកិច្ចអាចធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញានៅពេលបន្តបន្ទាប់ទៀត ហើយនៅពេលនេះនគរបាលស្រុកបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំនាញអនុវត្តតាមផ្លូវច្បាប់ រីឯម៉ូតូរបស់ជនរងគ្រោះបានប្រគល់ជូនម្ចាស់វិញ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!