ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ
0

សង្វៀនបញ្ជល់មាន់ បៀ អាប៉ោង យូគី គ្រប់ប្រភេទ បើកឲ្យពលរដ្ឋខ្មែរចូលលេងគគ្រឹកគគ្រេង មន្ត្រីអាជ្ញាធរនិងអធិការនគរបាលស្រុកមេមត់ មិនហ៊ានទៅក្បែរ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រភពពីន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំដា ស្រុកមេមត់ បានឲ្យដឹងថា ម្ចាស់កាស៊ីណូនៅច្រកព្រំដែនទ្វេភាគីដា ហៅច្រកដូង៧ដើម មានឈ្មោះលោក ហេង ហើយជួលទៅឲ្យឈ្មួញ ស៊្រុន ម៉េងលឹម និងឈ្មោះ វ៉ា បើកល្បែងស៊ីសងច្រើនប្រភេទ។

ប្រភពបានឲ្យដឹងទៀតថា ឈ្មោះ លឹម និងឈ្មោះ វ៉ា បើកសង្វៀនបញ្ជល់មាន់ បៀ អាប៉ោង យូគី ហើយបើកឲ្យពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគគ្រេង ព្រោះមន្ត្រីអាជ្ញាធរ និងអធិការនគរបាលស្រុកមេមត់ មិនហ៊ានទៅក្បែរកាស៊ីណូនោះឡើយ។ ប្រភពខ្លះបានឲ្យដឹងថា​ មេល្បែងស៊ីសងឈ្មោះ លឹម និងឈ្មោះ វ៉ា មានខ្នងបង្អែករឹងមាំ ទើបលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ មិនហ៊ានប៉ះពាល់ទាល់តែសោះ។

ប្រភពពីប្រជាពលរដ្ឋនៅភូមិដា ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមានពលរដ្ឋខ្មែរមកពីគ្រប់ទិសទីសម្រុគចូលលេងល្បែងក្នុងកាស៊ីណូនៅច្រកដា (យីហោ៦៩) យ៉ាងពពាក់ពពូនដោយគ្មានការទប់ស្កាត់ពីសំណាក់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចក្នុងខេត្តត្បូងឃ្មុំ នោះទេ។

សូម្បីតែលោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ដោយទុកឲ្យមេល្បែងស៊ីសងប្រចាំកាស៊ីណូច្រកដា ហៅច្រកដូង៧ដើម ប្រព្រឹត្តបំពានច្បាប់យ៉ាងគឃ្លើន។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ពិនិត្យឡើងវិញជាបន្ទាន់ ព្រោះសមត្ថកិច្ចប្រចាំកាស៊ីណូនៅច្រកដូង៧ដើម បណ្តោយឲ្យល្បែងស៊ីសងបំពានច្បាប់យ៉ាងពេញទំហឹង។

តាមការកត់សម្គាល់ពីប្រជាពលរដ្ឋក្នុងឃុំដា បានឲ្យដឹងថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ខែមករា ឆ្នាំ២០២២ មានពលរដ្ឋខ្មែរមកពីគ្រប់ទិសទីចូលលេងល្បែងក្នុងកាស៊ីណូនៅច្រកដូង៧ដើម កាន់តែច្រើនឡើងៗ ព្រោះមេល្បែងហ៊ានធានាសុវត្ថិភាពសម្រាប់អ្នកលេងល្បែងក្នុងទីតាំងរបស់ខ្លួន។

ទន្ទឹមនឹងនេះនៅក្នុងឃុំដា ស្រុកមេមត់ កើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗគួរឲ្យព្រួយបារម្ភ ដែលផ្តើមចេញពីល្បែងស៊ីសងកើតឡើងយ៉ាងពេញទំហឹង។ ចំណែកមេល្បែងស៊ីសងឈ្មោះ លឹម (ស៊្រុន ម៉េងលឹម) និងឈ្មោះ វ៉ា សប្បាយប្រមូលលុយពីអ្នកញៀនល្បែងស៊ីសងបានយ៉ាងច្រើនសន្ធឹកសន្ធាប់ជារៀងរាល់ថ្ងៃ ។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!