ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

ពលរដ្ឋក្នុងខេត្តរតនគិរី ជាង៣ម៉ឺននាក់បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣

មានពលរដ្ឋក្នុងខេត្តរតនគិរី ជាង៣ម៉ឺននាក់ បានទ​ទួ​លការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ។ នេះបើយោងតាមរបា​យកា​រ​ណ៍​របស់រដ្ឋបាលខេត្តគិតត្រឹមថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។


សូមរម្លឹកថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែ​ន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល ក្នុង​ការពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ជូនប្រជាពលរដ្ឋទូទៅ ឱ្យបា​ន​គ្រ​​​ប់ៗគ្នា រដ្ឋបាលខេត្តរតនគិរីបានធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងម​ន្ទី​រ​សុ​ខាភិបាល ត្រូវសម្របសម្រួល និងជួយជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរ​ស់នៅ​ក្នុ​ងមូលដ្ឋានរបស់ខ្លួន អញ្ជើញមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ នៅតាម​ម​ន្ទី​រ​ពេ​ទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។


រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវបង្កលក្ខណៈងាយស្រួលដល់បងប្អូ​នប្រជាពលរ​ដ្ឋដែ​លខ្វះ​ល​ទ្ធភាព ឬ ជួយមធ្យោបាយធ្វើដំណើរមកទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូស​ជំ​រុ​ញ​។​មន្ទីរសុខាភិបាល ត្រូវណែនាំដល់គ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំងអស់ កំ​ណ​ត់​មន្រ្តីពេទ្យ និងសម្ភារបរិក្ខារឱ្យបានគ្រប់គ្រាន់ និងកំណត់ពេលវេលាជាក់លាក់ ដើម្បី​ឱ្យប​ង​ប្អូ​ន​​ប្រជាពលរដ្ឋទាំងអស់មកទទួលសេវាបានទាន់ពេលវេលា។


មន្ទីរសុខាភិបាល ត្រូវណែនាំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកចាក់វ៉ាក់សាំងការពារ ជំងឺ​កូ​វីដ-១៩ ដូសជំរុញ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពា​ក់​ម៉ាស តម្រង់ជួរ ជៀសវាងការឈរប្រជ្រៀតគ្នា ណែនណាន់តាន់តាប់ ហើយ​ត្រូវ​ប្រកា​ន់ខ្ជា​ប់​កា​រចូលរួមអនុវត្តនូវ វិធានការសុខាភិបាល និងវិធានការ “៣ការពារ និង ៣កុំ” របស់ សម្តេ​ច​អ​គ្គ​មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណា​ច​ក្រ​ក​ម្ពុជា។​ហើយគិ​តត្រឹ​ម​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ មានប្រជាពលរដ្ឋសរុប ចំនួន៣១,៧០៨នាក់ បា​នម​កទទួលយកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!