ទាន់ហេតុការណ៍
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ «AI មិន​មែនមកជំនួសមនុស្សទេ ប៉ុន្តែមនុស្សចេះប្រើ AI មានប្រៀប​ជាង​មនុស្សដែលមិនចេះប្រើ» =>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត​សាកលវិទ្យាល័យអាស៊ី អឺរ៉ុប ២ ៥៧៣អង្គ.នាក់=>អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ
0

កិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះពិនិត្យ ពិភាក្សា ស្ដីពីបញ្ហាទំនាស់ដី ទំហំ៧៤២.២៦ហិកតា រវាងក្រុមហ៊ុនពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋ១២ភូមិ នៅស្រុកអូរជុំ និងស្រុកអណ្ដូងមាស ខេត្តរតនគិរី

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

រតនគិរី៖ នាព្រឹកថ្ងៃ សុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ពុទ្ធសរាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២

រដ្ឋបាលខេត្តរតនគិរី រៀបចំកិច្ចប្រជុំបូកសរុប លទ្ធផលនៃការចុះពិនិត្យ ពិភាក្សា ស្ដីពីបញ្ហាទំនាស់ដីទំហំ ៧៤២.២៦ហិកតា រវាងក្រុមហ៊ុនពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋ១២ភូមិ នៅស្រុកអូរជុំ និងស្រុកអណ្ដូងមាស ខេត្តរតនគិរី។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តអាគារB ក្រោមអធិបតីភាពឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក យឹម ផែន អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីអភិបាលស្រុកអូរជុំ និងស្រុកអណ្ដូងមាស ក្រុមការងារក្រសួងកសិកម្ម នាយករងរដ្ឋបាល នាយកទីចាត់ការអន្ដរវិស័យ តំណាងក្រុមហ៊ុនពាក់ព័ន្ធ តំណាងមន្ទីរបរិស្ថាន កសិកម្ម និងមន្ទីរដែនដី តំណាងការិយាល័យCAO មន្រ្ដីពាក់ព័ន្ធ និងតំណាងពលរដ្ឋជាច្រើនរូបផងដែរ។

មានប្រសាសន៍បើកកិច្ចប្រជុំ លោក យឹម ផែន អភិបាលរងខេត្ត បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ តំណាងក្រុមហ៊ុន តំណាងសហគមន៍ទាំង១២ភូមិ តំណាងការិយាល័យCAO និងអាជ្ញាធរមូលដ្ឋានព្រមទាំងអង្គភាពជំនាញទាំងអស់ ដែលបានសហការគ្នា ក្នុងការដោះស្រាយនូវបញ្ហាដែលកើតមានឡើងនាពេលកន្លងមក រហូតសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលបានដោះស្រាយនូវទុក្ខកង្វល់ ផលលំបាក ក៏ដូចជាស្របតាមសំណូមពរ របស់សហគមន៍ និងក្រុមហ៊ុនពាក់ព័ន្ធ។

ក្នុងឱកាសនេះផងដែរ តំណាងប្រជាពលរដ្ឋដែលមកពី១២ភូមិ បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយដែលបានចូលរួមកិច្ចប្រជុំនាឱកាសនេះ និងបានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ដែលបានខិតខំដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ជូនសហគមន៍របស់ពួកគាត់ និងសង្ឃឹមថាបញ្ហានេះ នឹងដោះស្រាយបានរួចរាល់នាពេលឆាប់ៗខាងមុខនេះ។

បន្ទាប់ពីបានស្ដាប់នូវរាល់មតិរបស់តំណាងក្រុមហ៊ុន តំណាងសហគមន៍ និងតំណាងការិយាល័យCAO ឯកឧត្តម ហៃ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរុបនូវលទ្ធផល និងលើកឡើងថា ដីដែលពាក់ព័ន្ធខាងលើ ត្រូវរងចាំអោយមានការរៀបចំធ្វើកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋ អោយរួចរាល់សិន ទើបប្រជាពលរដ្ឋអាចប្រើប្រាស់បាន។ ចំពោះផ្ទៃដីដែលស្នើសុំកាត់ ៧៤២.២៦ហិកតា ក្នុងនោះផ្ទៃដី៧១០ហិកតា ភាគីទាំងពីរបានឯកភាពគ្នារួចរាល់ ប៉ុន្ដែមិនទាន់មានឯកសារ ឬកិច្ចព្រមព្រៀងរវាងភាគីទាំងពីរនៅឡើយទេ។ ដោយឡែកផ្ទៃដីដែលនៅសល់ចំនួន៣២.២៦ហិកតា ក្រុមហ៊ុន និងប្រជាពលរដ្ឋ មិនទាន់ឯកភាពគ្នានៅឡើយទេ។

ឯកឧត្តមបានស្នើសុំ អោយក្រុមការងារតំណាងការិយាល័យ CAO បន្ដជួយសម្របសម្រួល អោយមានកិច្ចព្រមព្រៀងមួយ រវាងភាគីទាំងពីរ ដោយឈរលើដំណោះស្រាយ តាមយុទ្ធសាស្រ្ដឈ្នះៗ។ បន្ថែមពីនោះឯកឧត្តមបានលើកឡើងថា ផ្ទៃដីដែលកាត់ចេញនេះ គឺមិនអនុញ្ញាតអោយយកទៅលក់ ឬបែងចែកជាកម្មសិទ្ធឯកជនឡើយ គឺសម្រាប់តែបងប្អូនប្រជាពលរដ្ឋទាំង១២ភូមិ ប្រើប្រាស់ជាសមូហភាពអាស្រ័យផលជាក់ស្ដែង តាមប្រពៃណីបងប្អូនជនជាតិដើមភាគតិចប៉ុណ្ណោះ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!