ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

កសិករខេត្តព្រះវិហារសម្រុកប្រមូលផលដំណាំដំឡូងមីឱ្យទាន់តម្រូវការក្រុមហ៊ុនបញ្ជាទិញជាមួយនឹងតម្លៃខ្ពស់

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ព្រះវិហារ៖ ប្រជាកសិករដាំ ដំឡូងមីនៅខេត្តព្រះវិហារ បាននាំគ្នាសម្រុកប្រមូលផលយ៉ាងមមាញឹកនៅតាមបណ្ដាក្រុងស្រុក ក្នុងខេត្តដើម្បីលក់ឱ្យទាន់តម្រូវការរបស់ក្រុម ហ៊ុនដែលបានចុះកិច្ចសន្យាបញ្ជាទិញក្នុងតម្លៃខ្ពស់គួរសម។

លោក ឆែម អួត ប្រធានសហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី នៅស្រុកគូលែន ខេត្តព្រះវិហារ បានឱ្យដឹងថា បច្ចុប្បន្ននេះប្រជាសហគមន៍កសិកម្មរបស់លោកកំពុងមមាញឹកខ្លាំងក្នុងការប្រមូលផលដំឡូងមីសរីរាង្គជាបណ្ដើរៗហើយ សម្រាប់ផ្គត់ផ្គង់លក់ជូនក្រុមហ៊ុន តាមរយៈការធ្វើកសិកម្មតាមកិច្ចសន្យា លើបរិមាណសរុបជាង ៩,១៨៧តោន ។

លោកបន្តថា សហគមន៍មាន សមាជិកដាំសរុប២៩២ គ្រួសារ លើផ្ទៃដីដាំដុះប្រមាណជាង ៥១៨ហិកតា។ ប្រជាកសិករសហគមន៍មានភាពសប្បាយរីករាយយ៉ាងក្រៃលែង ខណ:ដែលទិន្នផលឆ្នាំនេះមានការកើនឡើង រីឯតម្លៃដែលបានព្រមព្រៀងជាមួយក្រុមហ៊ុនទទួលទិញក៏មានតម្លៃខ្ពស់ដែរ។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានបញ្ជាក់ឱ្យដឹងថា ផ្ទៃដីដាំដុះដំណាំដំឡូងមីនៅក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ពីមួយឆ្នាំទៅមួយឆ្នាំ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយបច្ចុប្បន្នផ្ទៃដីដាំដុះនៅទូទាំងខេត្ត មានចំនួនប្រមាណជាង ២៩,៥៨៣ហិកតា បើធៀបកាលពីឆ្នាំ២០២០កន្លងទៅ ផ្ទៃដីដាំដុះមានតែប្រមាណជាង ២៥,០០០ហិកតាប៉ុណ្ណោះ។

លោកថា គិតមកត្រឹមជិតពាក់កណ្ដាលខែមករានេះ ការប្រមូលផលដំណាំដំឡូងមីរបស់កសិករនៅទូទាំងខេត្ត សម្រេចបានប្រមាណជា ២៥%ហើយ ហើយកសិករសហគមន៍បាននិងកំពុងសម្រុកប្រមូលផលដំឡូងមីសរីរាង្គលក់ជូនក្រុមហ៊ុន ទៅតាមកិច្ចសន្យាដែលបានគ្រោងទុក ដោយទទួលបានតម្លៃ៣៧៥រៀលក្នុងមួយគីឡូក្រាម។

លោកប្រធានមន្ទីរកសិកម្ម ក៏បានបញ្ជាក់ថា ក្នុងរដូវប្រមូលផលឆ្នាំ២០២១នេះ សម្រាប់ខេត្តព្រះវិហារ មានសហគមន៍ចំនួន០៩ ដែលមានសមាជិកសរុបជាង ១៣០០គ្រួសារ បានចុះកិច្ចសន្យាផលិត និងផ្គត់ផ្គង់ដំឡូងមីសរីរាង្គស្រស់លក់ទៅឱ្យក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ដែលមានក្រុមហ៊ុនថៃវ៉ាជាដៃគូលើបរិមាណសរុបជាង ៣៤,០០០តោន។

ជាមួយនេះ លោកក៏បានជំរុញលើកទឹកចិត្តទៅដល់បងប្អូនប្រជាកសិករទាំងអស់ ឱ្យចុះឈ្មោះចូលជាសមាជិកសហគមន៍ ដើម្បីងាយស្រួលក្នុងការលក់ផលិតផលកសិកម្មដូចជាដំឡូងជាដើម ដោយក្នុងនោះកសិករមិនត្រឹមតែទទួលបាននូវនិរន្តរភាពទីផ្សារ បង្កើនប្រាក់ចំណូលដល់សមាជិក និងសហគមន៍ មិនមានការកាត់ភាគរយទម្ងន់ ដោយក្នុង១តោន ក្រុមហ៊ុនគិតលុយជូន១០០០គីឡូពេញ បើធៀបជាមួយកសិករខាងក្រៅ គេកាត់ចាប់ពី១០ ទៅ២០% បន្ថែមពីនេះ កសិករក៏អាចទទួលបានពូជ និងការបណ្ដុះ បណ្ដាលពីក្រុមហ៊ុនលើជំនាញបច្ចេកទេសកសិកម្ម និងការអនុវត្តជាក់ស្តែង ដើម្បីឱ្យទិន្នផលរបស់កសិករមានការកើនឡើង ព្រមទាំងទទួលបានធនធាន ក្នុងការអភិវឌ្ឍសហគមន៍របស់ពួកគាត់ នៅកន្លែងផ្ទាល់ទៀតផង៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!