ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ក្លិបហែលទឹកក្រសួងព័ត៌មាន អាចដំណើរការអភិវឌ្ឍន៍បានអាស្រ័យដោយមានការលើកទឹកចិត្តខ្ពស់ពីឯកឧត្តម ខៀវ កាញារីទ្ធ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

លោកស្រី សុខ សីហា អគ្គលេខាធិការ ក្លិបកីឡាហែលទឹកក្រសួងព័ត៌ មានបានបង្ហាញនូវក្តីមោទនភាព ដែលក្លិបអាចដំណើរបានអស់រយៈពេលជាច្រើនឆ្នាំមកនេះ អាស្រ័យដោយទទួលបានការឧបត្ថម្ភគាំទ្រដ៏ខ្ពង់ខ្ពស់ ក្នុងការគាំទ្រ ទាំងថវិកា ស្មារតី និងសម្ភារពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសក្លិបហែលទឹកក្រសួងព័ត៌មាន ដែលឯកឧត្តម គឺជាអ្នកផ្តួចផ្តើមគំនិតក្នុងការបង្កើតក្លិបនេះឡើង។

លោកស្រី សុខ សីហា តំណាងប្រធានក្លិប លោក សុខ សារ៉េត បន្ថែមថា ការផ្តល់ការលើកទឹកចិត្តនេះ គឺជាកម្លាំងចិត្តក្នុងការបណ្តុះបណ្តាល និងបង្កើនគុណភាពកីឡាករ កីឡាការិនីប្រចាំក្លិបរបស់ខ្លួន ឱ្យចូលរួមប្រកួតប្រជែងមេដាយ ពីការប្រកួតកីឡាហែលទឹកថ្នាក់ជាតិ និងព្រឹត្តិការណ៍ហែលទឹកក្នុងស្រុកជាច្រើនទៀត។

ជាក់ស្តែងនៅក្នុងការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ និងសម្ពោធមណ្ឌលហែលទឹកបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ក្លិបក្រសួងព័ត៌មានបានបញ្ជូនកីឡាករ កីឡាការិនីចំនួន៣នាក់ ក្នុងនោះកីឡាករជម្រើសជាតិ លឹម សុខវឌ្ឍន៍នន្ទ ដណ្តើមមេដាយបាន៣គ្រឿង គឺមេដាយប្រាក់២ និងសំរឹទ្ធិ១គ្រឿង។ ចំពោះ២នាក់ទៀតមិនទទួលបានមេដាយទេ ដោយត្រូវបន្តដុះខាត់សមត្ថភាពបន្ថែមទៀត នាឱកាសក្រោយៗ ដោយសារនេះជាការប្រកួតហែលទឹកថ្នាក់ជាតិ ដែលកីឡាករកីឡាការិនីចូលរួមសុទ្ធសឹងតែមានកម្រិតសមត្ថភាពខ្ពស់ៗ។
អគ្គលេខាធិការដដែលបន្ថែម ថ្វីដ្បិតតែក្លិបហែលទឹកក្រសួងព័ត៌មាន មានចំនួនកីឡាករ កីឡាការិនីតិច ប៉ុន្តែមានគុណភាព ដោយអាចថែរក្សានូវមេដាយបន្តទៀតបាន។ អ្វីដែលសំខាន់ គឺកីឡាករ លឹម សុខវឌ្ឍន៍នន្ទ ដែលដណ្តើមបានមេដាយ៣គ្រឿងនេះ គឺទើបមានអាយុ១៥ឆ្នាំ ដែលចូលរួមប្រកួតប្រជែងជាមួយយុវជនអាយុ១៨ឆ្នាំឡើង ដោយម្ចាស់ជ័យលាភីរូបនេះបានបំបែកកំណត់ត្រាថិរវេលាចាស់របស់គាត់បានទៀត។

លោកស្រីអគ្គលេខាធិការថា នេះជាសមិទ្ធផលថ្មីមួយរបស់ក្លិបកីឡាហែលទឹកក្រសួងព័ត៌មាន ដែលយើងមានមោនភាពជាខ្លាំង។ ជាការកត់សម្គាល់ នៅក្នុងអំឡុងពេលបិទខ្ទប់ក្នុងបរិបទជំងឺកូវីដ-១៩ ជាង១ឆ្នាំមកនេះ សហព័ន្ធមិនបានបិទខ្ទប់កីឡាករ កីឡាការិនីនោះទេ ដោយនៅតែលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីសំងំហ្វឹកហាត់បង្កើនបច្ចេកទេសដដែល ។ ក្នុងនោះក្លិបក្រសួងព័ត៌មាន ពិសេសកីឡាករជម្រើសជាតិយុវជន១៥ឆ្នាំ លឹម សុខវឌ្ឍន៍នន្ទ នៅតែអាចឱ្យកីឡាករ កីឡាការិនីរបស់ខ្លួន បន្តការខិតខំហ្វឹកហាត់បង្កើនថាមពលកម្លាំង ការបំប៉នអាហារ ដែលធ្វើឱ្យយើងអាចប្រកួតប្រជែងមេដាយបាន នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិនេះ។

លោកស្រី សុខ សីហា បង្ហាញក្តីរំពឹងថា ក្លិបហែលទឹកក្រសួងព័ត៌មាននឹងទទួលបានការចូលរួមពីកីឡាករ កីឡាការិនីថ្មីៗបន្ថែម ដើម្បីឱ្យក្លិបនេះកាន់តែសម្បូរបែបនូវធនធាន ដើម្បីរួមកម្លាំងក្នុងការអភិវឌ្ឍវិស័យកីឡាហែលទឹកនៅកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របនឹងគោលដៅដ៏ចម្បងរបស់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខសន្តិភាពពេញបរិបូរណ៍ និងការអភិវឌ្ឍគ្រប់វិស័យ ខណៈវិស័យកីឡារបស់កម្ពុជា កំពុងត្រៀមខ្លួនឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូង។

ជាមួយគ្នានោះ តំណាងក្លិបក្រសួងព័ត៌មាន លោកស្រី សុខ សីហា បានថ្លែងអំណរគុណយ៉ាងជ្រាលបំផុត ចំពោះការគាំទ្រលើកទឹកចិត្តរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសក្រសួងព័ត៌មាន តែងតែឧបត្ថម្ភគាំទ្រគ្រប់បេសកកម្ម និងការបណ្តុះបណ្តាលធនធានរបស់ក្លិប ដោយជំរុញឱ្យគុណភាពបច្ចេកទេសរបស់កីឡាករ កីឡាការិនី របស់ក្លិបអាចប្រកួតប្រជែងប្រកបដោយសមត្ថភាព បានរហូតដល់ពេលនេះ។ ជាមួយគ្នានេះ ក្នុងនាមតំណាងក្លិប លោកស្រីក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់ផ្តល់ការលើកទឹកចិត្ត និងការគាំទ្រពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹកផងដែរ។

សូមបញ្ជាក់ថា ក្លិបហែលទឹកក្រសួងព័ត៌មាន មានឯកឧត្តមរដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជាប្រធានកិត្តិយស និងទីប្រឹក្សា គឺឯកឧត្តម លី វ៉ាន់ហុង និងឯកឧត្តម ម៉ែន សាម៉ន និងសមាជិកជាច្រើនរូបទៀត។ ក្លិបហែលទឹកក្រសួងព័ត៌មាន ក៏បានអំពាវនាវ និងលើកទឹកចិត្តជូនចំពោះ មន្ត្រីរាជការក្រសួងព័ត៌មាន ដែលមានកូនៗអាចបញ្ជូនពួកគាត់មកហ្វឹកហាត់ការហែលទឹកនៅក្លិបបាន ហើយក៏បើកបេះដូងទទួលការចូលរួមពីកីឡាករ កីឡាការិនីផ្សេងៗដូចគ្នាផងដែរ៕­

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!