ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

ប្រទេសឥណ្ឌូណេស៊ី និងជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មយានយន្ត និងបច្ចេកវិទ្យាឌីជីថល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប្រទេសឥណ្ឌូណេស៊ី និងជប៉ុនស្វែងរកការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ជាពិសេសនៅក្នុងវិស័យយានយន្ត និងបច្ចេកវិទ្យាឌីជីថល។

ទីភ្នាក់ងារព័ត៌មាន Antara របស់ប្រទេសឥណ្ឌូណេស៊ីបានរាយការណ៍ថា ភាពស៊ីសង្វាក់គ្នានេះត្រូវបានពង្រឹងតាមរយៈកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរបស់ឥណ្ឌូណេស៊ី លោក Agus Gumiwang Kartassmita និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ជប៉ុន (METI) លោក Kichi Hagiuda កាលពីថ្ងៃទី១០ ខែមករា។

លោក Agus បានទាក់ទាញការយកចិត្តទុកដាក់ចំពោះកិច្ចព្រមព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ចមួយចំនួនរវាងឥណ្ឌូនេស៊ី និងជប៉ុន រួមទាំងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចរវាងឥណ្ឌូណេស៊ី-ជប៉ុន (IJEPA) ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលនៃកិច្ចចរចារពិនិត្យទូទៅដែរ។

លោកបានកត់សម្គាល់ថា នៅក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអភិវឌ្ឍឧស្សាហកម្មផលិតកម្មថ្មី (MIDEC) ផងដែរ។

លើសពីនេះទៀត លោក Agus បានកត់សម្គាល់ថា រដ្ឋាភិបាលជប៉ុនបានស្នើឡើងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងបណ្តាប្រទេសនៅអាស៊ី ដែលហៅថាការវិនិយោគអាស៊ីជប៉ុនសម្រាប់ការផ្តួចផ្តើមអនាគត (AJIF)។
លោកបាននិយាយបន្តថា បច្ចុប្បន្ននេះ ប្រទេសជប៉ុនកំពុងជំរុញនូវសំណើ AJIF ដល់បណ្តាប្រទេសជាសមាជិកអាស៊ានសម្រាប់ការគាំទ្រ។

វិស័យនានានៃកិច្ចសហប្រតិបត្តិការដែលស្នើឡើងដោយប្រទេសជប៉ុននោះ រួមមានការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់ ការណែនាំអំពីការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាថាមពលកកើតឡើងវិញ និងប្រព័ន្ធគ្រប់គ្រងថាមពល ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការសិក្សាលទ្ធភាពសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាព។

ប្រទេសជប៉ុនក៏បានព្យាយាមបង្កើតកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងសង្គមគ្រប់កម្រិត និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ជាមួយនឹងសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ប្រទេសឥណ្ឌូណេស៊ីក៏បានស្នើឡើងនូវកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តឧស្សាហកម្ម ៤.០ ជាមួយប្រទេសជប៉ុនតាមរយៈកម្មវិធី New MIDEC ផងដែរ។

ប្រទេសជប៉ុនក៏ចង់ជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតក្នុងឧស្សាហកម្មរថយន្តដែរ។ គម្រោងនៃកិច្ចសហប្រតិបត្តិការបច្ចេកទេសនេះនឹងមានការចូលរួមពីស្ថាប័នដៃគូនានាក្នុងប្រទេសជប៉ុន ដូចជាកិច្ចសហប្រតិបត្តិការជាមួយអង្គការ JICA និង METI ជាដើម។
ឧស្សាហកម្មយានយន្ត គឺជាវិស័យមួយក្នុងចំណោមវិស័យដ៏សំខាន់បំផុត និងជាអ្នករួមចំណែកយ៉ាងសំខាន់ដល់ផលិតផលក្នុងស្រុកសរុប។

បច្ចុប្បន្ននេះ ក្រុមហ៊ុនឧស្សាហកម្មចំនួន ២១ ដែលផលិតយានយន្តកង់បួន ឬកង់ច្រើនជាងនេះ មានសមត្ថភាពផលិតបាន ២,៣៥លានគ្រឿងក្នុងមួយឆ្នាំ ដោយមានកម្មករធ្វើការចំនួន ៣៨ ០០០នាក់។

ការវិនិយោគសរុបបានឈានដល់តម្លៃ ១៤០ទ្រីលានរូពៀ និងផ្តល់នូវប្រភពចិញ្ចឹមជីវិតសម្រាប់ប្រជាជនចំនួន ១,៥លាននាក់ដែលកំពុងធ្វើការតាមខ្សែសង្វាក់តម្លៃឧស្សាហកម្ម៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!