ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

លោកស្រីមេធាវី តាំង ស៊ីនហុង និងសប្បុរសជន អញ្ជើញបើកបវេសនកាល ផ្តល់អំណោយជាសម្ភារ ថវិកាជូន គ្រូនិងសិស្ស៣០០នាក់ នៅសាលាបឋមសិក្សាចិញ្ចែង

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

តាកែវ៖ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធានសមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និងក្រុមការងារ ព្រមទាំងសប្បរសជន បានអញ្ជើញជាអធិបតីក្នុងពិធី  បើកបវេសនកាល ព្រមទាំងផ្តល់អំណោយជាសម្ភារ ថវិកាជូន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង អាជ្ញាធរមូលដ្ឋាន ប្រមាណ៣០០នាក់ នៅសាលាបឋមសិក្សាចិញ្ចែង ស្ថិតក្នុងភូមិថ្កូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែមករាឆ្នាំ២០២២។

ពិធីនេះ មានការចូលពីក្រុមការងារសមាគមគឺ៖
-ឯកឧត្តម ថាំង ប៊ុនសុង អនុប្រធាន
-លោកជំទាវ ហោ ណាវីន ភរិយា ឯកឧត្តមឧត្តមសេនីយ៍ទោ ងួន ពិសិដ្ឋ
-លោក សុន ជឿន អគ្គនាយកក្រុមហ៊ុន ជឿនតុលា អចលនទ្រព្យ និង ភរិយា ព្រមទាំង សហការី៦នាក់
-លោក ថោង សុភ័ក្ត្រ និងភរិយា
-លោក សួន គឹមសាន
-លោក សំ កញ្ញា
-លោក កែវ ពៅ
-យុវជន រិទ្ធី បារមី

*អំណោយដែលបានចែកជូនមាន៖
-លោកគ្រូ អ្នកគ្រូ៧នាក់ ម្នាក់ៗ ថវិកា៦០,០០០រៀល
-សិស្សពូកែ លេខ១ដល់លេខ៣ ចំនួន១៨នាក់ ក្នុងម្នាក់ៗកាបូបស្ពាយ១
-សិស្សានុសិស្ស៣០០នាក់ ម្នាក់ៗ ថវិកា២,០០០ពាន់រៀល
-សៀវភៅ១ក្បាល
-ប៊ិច១ដើម
-បន្ទាត់១
-ខ្មៅដៃនិងសម្រាប់ចិត១
-ទឹកសុទ្ធ និង នំ
*កម្លាំងការពារ និង ចាស់ៗ១០នាក់ ទទួលថវិកា ក្នុងម្នាក់៤០,០០០រៀលផងដែរ។

លោកស្រីមេធាវីបានបញ្ជាក់ថា អំណោយដែលបាននាំយកមកចែកជូននាពេលនេះ ក៏ដូចជាកន្លងមក គឺបានពីការបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់លោកស្រី និងមិត្តភក្តិ សប្បុរសជន ដែលគាំទ្រសកម្មភាពរបស់សមាគម និងក្រុមការងាដែលបានចុះមកផ្ទាល់ពេលនេះ បែប ខ្ម្មែរជួយខ្មែរ។

ទន្ទឹមនោះ លោកស្រីមេធាវី តាំង ស៊ីនហុង បានណែនាំឲ្យក្មួយៗសិស្សានុសិស្ស ខិតខំរៀនសូត្រ  ធ្វើជាសិស្សល្អ កូនល្អ ដើម្បីអនាគតត្រចះត្រចង់សម្រាប់ខ្លួនឯងនិងក្រុមគ្រួសារ សង្គមជាតិ ជាពិសេស ថែរក្សាសុខភាព អនាម័យ ចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ចូលរួមថែរក្សា ការពារសន្តិភាព និងសូមជូនពរឲ្យ ប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

លោក ស៊ុំ ផល្លី នាយកសាលាបឋមសិក្សាចិញ្ចែង បានឡើងធ្វើរបាយការណ៍ និង អានសារលិខិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២១-២០២២។

បន្ទាប់មកលោកនាយក សូមថ្លែងអំណរ អរគុណ៖ លោកស្រីមេធាវី តាំង ស៊ីនហុង ប្រធាន សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ និងសហការី,  ឯកឧត្តម ថាំង  ប៊ុនសុងនិងលោកជំទាវ, លោកជំទាវ ហោ ណាវីន ភរិយាឯកឧត្តមឧត្តមសេនីយ៍ទោងួន ពិសិដ្ឋ, លោក សុនជឿន អគ្គនាយក ក្រុមហ៊ុនជឿន តុលាអចលនទ្រព្យ និងសហការី៦រូប, លោក ថោង សុភ័ក្ត្រ និងលោកស្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួម និងបានឧបត្ថម្ភអំណោយជា សម្ភារ និងថវិកា ជូនគ្រូ និងសិស្សនាពេលនេះ ព្រមទាំង បានចំណាយថវិកាជាច្រើនចូលរួមអភិវឌ្ឍន៍សាលារួមមាន៖ កសាងផ្លូវចូល១ខ្សែ សួនច្បារ របងសាលា ក្លោងទ្វារ កន្លែងលាងដៃ។ល។

លោកនាយក សូមប្រសិទ្ធិពរ ជ័យសិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ចូរកើតមានដល់ លោកស្រីប្រធាន ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល នូវព្រះពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!