ទាន់ហេតុការណ៍
យុវជនជំនាន់ថ្មីរួមជាមួយសកម្មជនមកពីគណបក្សដទៃ សរុប៤២៧នាក់ ស្ម័គ្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ព្រែកកំពឹស!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ​ អញ្ជើញចូលរួមកម្មវិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់​ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា=>អភិបាលខេត្តបាត់ដំបង ចុះពិនិត្យទីតាំងផ្លូវ ក្នុងក្រុងបាត់ដំបងចំនួ ន២១ខ្សែ ដើម្បីត្រៀមដេញថ្លៃក្នុងពេលឆាប់ៗខាងមុខ=>កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បន្តអំពាវនាវឲ្យពលរដ្ឋ ទាក់ទងលេខទូរស័ព្ទ ១២៩២ សម្រាប់អន្តរាគមន៍សង្គ្រោះបន្ទាន់ ២៤ម៉ោង=>សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ និងសម្ពោធអគារសិក្សា នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច=>ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកឧត្តម រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>គិតមុនធ្វើ អត់ធ្មត់មួយភ្លែត ប្រសើរជាងសោកស្ដាយមួយជីវិត!=>នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសចម្រើនជន្មាយុ=>ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ស្រុកត្បែងមានជ័យ
0

ល្បែងស៊ីសង​ជល់​មាន់ និង​អាប៉ោង​កំពុង​បើក​ឲ្យ​លេង​យ៉ាង​គគ្រឹកគគ្រេង នៅក្នុង​ទឹកដី​ឃុំ​ត្នោត​ចុង​ស្រង់ មិនឃើញ​មាន​សមត្ថកិច្ច​ចុះបង្ក្រាប​ឡើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្ត​កំពត ៖ សង្វៀន​ជល់​មាន់ និង​អាប៉ោង​ដ៏​ធំ​មួយកន្លែង បាំង​ដោយ​របង​ស័ង្គសី ក្បែ​ប៉ុស្តិ៍​រដ្ឋបាល​ត្នោត​ចុង​ស្រង់ ស្ថិតនៅក្នុង​ភូមិ​/​ឃុំ​ត្នោត​ចុង​ស្រង់ ស្រុក​បន្ទាយមាស ខេត្ត​កំពត កំពុង​បើក​ឲ្យ​លេង​យ៉ាង​គក្រឹកគក្រេង មិនឃើញ​មាន​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ណែនាំ និង​បង្កា​ប​នោះឡើយ ទោះបីជា​អ្នកសារព័ត៌មាន​ខ​ល​ទូរ​សព្ទ​រាយការណ៍​យ៉ាងណាក្តី​។​

​បើ​តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ទីតាំង​ខាងលើនេះ​មាន​ម្ចាស់ ឈ្មោះ ណា​ង ហើយ​ទើបតែ​សម្ភោ​ធ​បើក​ឲ្យ​លេង​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២២​នេះ ដោយ​មាន​ក្រុម​ញៀន​ល្បែង​សម្រុកចូល​លេង​ពពា​ក់ព​ពួន​ដូច​ទឹកបាក់​ទំនប់​អញ្ជឹង ដោយ​ភាគច្រើន​មិន​មាន​ការពាក់​ម៉ាស​ការពារ​ជំងឺឆ្លង​កូ​វីដ​នោះ​ឡើយ ខណៈ​ជំងឺ​នេះ​នូវ​មិនទាន់​សាបរលាប​នៅឡើយ ឯ​ជំងឺឆ្លង​ប្រភេទ​ថ្មី​ក៏​កំពុង​កើតមានឡើង​ដ៏​គួរ​ឲ្យ​ព្រួយ​បា​រម្ម​ពី​ថ្នាក់ដឹកនាំ​ផង​ដែរ​នោះ​។

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា ម្ចាស់​ទីតាំង​ខាងលើ​នេះ​ទំនង​មាន​ខ្នងបង្អែក​ដ៏​រឹងមាំ​ហើយ​មើលទៅ បានជា​ហាន​បើក​ឲ្យ​លេង ដោយ​មិន​ខ្វល់​ពី​ការរំខាន​ដល់​អ្នកជិតខាង​ឡើយ ហើយ​ម្យ៉ាងវិញទៀត​មុននឹង​ចាប់ផ្តើម​បើក​ឲ្យ​លេង​គឺមាន​រៀបចំ​ធ្វើ​ពី​ធី​សម្ភោ​ធ ដោយ​មាន​ការផឹកស៊ី​សប្បាយ​ស្រេក​ហូរ​កញ្ជ្រៀវ​គង​រំពង​ទៀតផង​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​អ្នកសារព័ត៌មាន​យើង បានខ​ល​រាយ​ការជូន​លោក​វរសេនីយ៍ទោ នាក់ ឌឹ​ម អធិការនគរបាល​ស្រុក​បន្ទាយមាស លោក​ឆ្លើយ​ថា ចាំ​លោក​រាយការណ៍​ជូន​ថ្នាក់លើ​សិន ដោយឡែក​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត ខណៈ​ខ​ល​ចូល​ហើយ​ក៏​ស្រាប់​ចុច​បិត​ទៅវិញ​។​

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!