ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវជាតិលេខ២១ ក្នុងក្រុងតាខ្មៅ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងកាត់បន្ថយការកកស្ទះចរាចរណ៍=>មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់
0

សម្តេចតេជោណែនាំឱ្យពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានឆាប់រហ័ស ខណៈដែលមេរោគបំប្លែងថ្មីអូមីក្រុងបានឆ្លងចូលក្នុងសហគមន៍

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះជាណាចក្រកម្ពុជា បានណែនាំឱ្យពន្លឿនការ ចាក់វ៉ាក់សាំងដូសជំរុញឱ្យបានឆាប់រហ័សដើម្បីសុវត្ថិភាពប្រជាជន ខណៈដែលមេរោគបំប្លែងថ្មីអូមីក្រុងបានឆ្លងចូលក្នុងសហគមន៍ហើយ ។

ថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពនៃការឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងចូលក្នុងសហគមន៍ នៅថ្ងៃទី១០ ខែមករា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មេរោគកូវីដបំប្លែងថ្មីដែលហៅថា អូមីក្រុង បានចាប់ផ្តើមលុកលុយទៅក្នុងសហគមន៍ ដែលថ្ងៃនេះមានការឆ្លង ចូលក្នុងសហគន៍ចំនួន១០ករណី ខណៈកិច្ចការបន្ទាន់គឺពង្រឹងវិធានការការពារ ដើម្បីកុំឱ្យរីករាលដាលធ្ងន់ធ្ងរ ។

សម្តេចតេជោបានបន្តថា ក្នុងស្ថានការណ៍បែបនេះត្រូវតែយកចិត្តទុកដាក់ទៅលើវិធានការការពារឱ្យបានខ្លាំងខ្លាបំផុត នោះគឺការបន្តអនុវត្តន៍នូវវិធានការ៣កុំនិង៣ការពារ ដើម្បីធានាថាសហគមន៍ មានភាពរឹងមាំ។
សម្តេចតេជោក៏បានបទបញ្ជាឱ្យជំរុញល្បឿននៃការចាក់វ៉ាក់សាំងដូសជំរុញជូនពលរដ្ឋឱ្យបានលឿនបំផុត ខណៈដែលគណៈកម្មការចំពោះកិច្ច សម្រាប់ការចាក់វ៉ាក់សាំង បានចែកជូនវ៉ាក់សាំងAstrazeneca និង Moderna ទៅតាមបណ្តាខេត្តរួចហើយ។ប៉ុន្តែសម្រាប់វ៉ាក់សាំង Pfizer គឺចាក់នៅទីក្រុងភ្នំពេញ ដោយយើងមិនមានប្រព័ន្ធសុវត្ថិភាពសម្រាប់ការបញ្ជូន Pfizerនេះ ទៅតាមបណ្តាខេត្តនោះទេ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា បើទោះបីជាវ៉ាក់សាំងប្រភេទណាក៏ដោយ តម្រូវការបញ្ហាសំខាន់គឺគ្រូពេទ្យ ត្រូវមានគ្រប់គ្រាន់ ដើម្បីចាក់ បន្ថែមលើនោះអ្វីដែលសំខាន់ទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែពង្រឹងនិងយកចិត្តទុកដាក់ទៅលើការប្រមូលមនុស្ស មកចាក់ឱ្យ បានគ្រប់ៗគ្នានូវដូសជំរុញ ដើម្បីជាវិធានការទប់ស្កាត់ជាមួយនឹងមេរោគបំប្លែងថ្មីនេះ។ បន្ថែមពីនោះទៀត លក្ខខណ្ឌនៃការទទួលបានដូសទី៣ គឺត្រូវអនុវត្តទៅតាមស្តង់ដារ សុខាភិបាលដែលបានបញ្ជាក់ គឺ៤ខែក្រោយពីទទួលដូសទី២ បើមិនដូច្នេះទេគ្រូពេទ្យមិនចាក់ឱ្យនោះទេ។

សម្ដេចបញ្ជាក់ថា « ខ្ញុំសូមអំពាវនាវឱ្យប្រញាប់ប្រញាល់អនុវត្តន៍នូវកិច្ចការងារនេះ ដោយប្រមូលផ្តុំក្រុមគ្រូពេទ្យទាំងអស់ ដើម្បីចាប់ផ្តើម ដំណើរការចាក់វ៉ាក់សាំងដូសជំរុញនេះ ដែលមកដល់ពេលនេះយើចាក់បានប្រមាណជិត៤លាននាក់ ប៉ុន្តែយើងនៅប្រមាណ១០លាននាក់ ថែមទៀតដែលមិនទាន់បានចាក់នៅឡើយ ។ដូច្នេះខ្ញុំសូមឱ្យយកចិត្តទុកដាក់ទៅលើការដោះស្រាយបញ្ហានេះបន្ទាន់ ហើយសូមរំលឹកសារជាថ្មី ចំពោះឯកឧត្តម លោកជំទាវ អភិបាលខេត្ត ក៏ដូចជាអស់លោក លោកស្រីអភិបាលស្រុក លោក លោកស្រី ក្រុមប្រឹក្សាឃុំសង្កាត់ ក៏ដូចជាថ្នាក់ភូមិ ត្រូវខិតខំ ដើម្បីបំផុសឱ្យប្រជាពលរដ្ឋយើងទទួលវ៉ាក់សាំងដូសជំរុញ នេះឱ្យខាងតែបាន ដើម្បីធានាថា ប្រទេសរបស់យើងនៅបន្តបើក ទោះបីជា អូមីក្រុង កំពុងលុកលុយចូលសហគមន៍»៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!