ទាន់ហេតុការណ៍
មានច្បាប់អនុញ្ញាតមែនទេ? បានជាសាងសង់សំណង់រឹងមាំ នៅលើដីចំណីស្ទឹងព្រែកត្នោតបាន យ៉ាងរលូន គ្នានការ រំខានពីអាជ្ញាធរមូលដ្ឋានបែបនេះ?(វគ្គ១)=>ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ
0

កសិករមួយរូបរស់នៅខេត្តសៀមរាបបង្ហាញបទពិសោធន៍ក្នុងការដាំដំណាំម្រះទទួលបានជោគជ័យ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

សៀមរាប ៖ កសិករមួយរូបរស់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប បង្ហាញថា ម្រះជាដំណាំមួយប្រភេទ ដែលត្រូវការថែទាំជាប់ជាប្រចាំ ជាពិសេសការប្រើប្រាស់ជីបំប៉ន ដើម្បីឆាប់ធំធាត់លឿន និងអាចប្រមូលបានទិន្នផលខ្ពស់។
លោក វ៉ុន វិន អ្នកដាំដំណាំមួយរូប និងជាអ្នកស្វែងរកទីផ្សារបន្លែជូនកសិករនៅក្នុងសហគមន៍ផងនោះ រស់នៅភូមិបែកកាំភ្លើង ឃុំចាន់ស ស្រុកសូទ្រនិគម បានឱ្យដឹងថា លោកចាប់យកជំនាញដាំដុះដំណាំកសិកម្ម រយៈពេលជាង១០ឆ្នាំមកហើយ ដោយទទួលបានចំណេះដឹងទាំងនោះពីឪពុកម្តាយផង និងការបណ្តុះ បណ្តាលជំនាញពីស្ថាប័នពាក់ព័ន្ធផង។

លោកបន្តថា បច្ចុប្បន្នលោកបញ្ចប់ការប្រមូលផលត្រសក់ស្រូវ និងកំពុងដាំដុះដំណាំម្រះវិញម្ដង ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ហើយដំណាំម្រះ ដែលជិតប្រមូលផលនេះ មិនព្រួយបារម្ភរឿងទីផ្សារលក់ចេញឡើយ ព្រោះលោកបានទំនាក់ទំនងរកឈ្មួញប្រមូលទិញរួចរាល់ហើយ។
លោកបន្តថា ម្រះមានអាយុ កាល៤០ថ្ងៃ ក្រោយពេលដាំរួច អាចប្រមូលផលលក់បាន បើសិនជាកសិករយកចិត្តទុកដាក់ ក្នុងការរៀបចំដី ការបណ្តុះកូនដាំ និងថែទាំ ដោយប្រើប្រាស់ ជីបំប៉នឱ្យបានគ្រប់ គ្រាន់ទៅតាមអាយុកាល។

” រៀបចំដីមុន បើយកល្អយើងភ្ជួរបួនដង រយ:ពេលបីថ្ងៃម្ដងឬ២ថ្ងៃម្ដង យើងភ្ជួររួចហើយយើងលើកជារងដាក់ជី ធ្វើរងឱ្យស្មើហើយគ្របកៅស៊ូ ហើយយើងដាក់ទ្រីប ដំណាក់កាលទីពីរយើងបណ្តុះកូន ហើយរកដីដែលល្អមានជីជាតិយកមកលាយជាមួយផេះអង្កាម ដីដំបូកបន្តិចៗ ឬលាមកគោស្ងួតក៏បាន។

សូមជម្រាបផងដែរថា ម្រះជាប្រភេទដំណាំបន្លែម្យ៉ាង មានរសជាតិល្វីងតិចៗ ដែលប្រជាជនគ្រប់គ្នា តែងតែបរិភោគអាហារ ទៅតាមចំណង់ចំណូលចិត្ត។ ដំណាំម្រះ ត្រូវបានកសិករ និយមចូលចិត្តដាំគ្រប់រដូវកាល វាមានភាពងាយស្រួលក្នុងការដាំដុះ និងការលក់នៅលើទីផ្សារ៕

Filed in: សេដ្ឋកិច្ច

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!