ទាន់ហេតុការណ៍
កាសុីណូយីហោ ៣៣ ស្ថិតនៅ​ច្រកទ្វេភាគីព្រំដែនស្វាយអាង៉ោងនៅតែបន្ត បើកអោយពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង​ដដែល អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាន មិនទាន់មានវិធានការទប់ស្កាត់..?=>ពលរដ្ឋជាង១,០០០នាក់ចូលរួមព្រឹត្តិការណ៍ដុតក្រឡាន ១,៣៥៣បំពង់ លើចង្ក្រានប្រវែង៥០ម៉ែត្រ ដើម្បីអភិរក្សប្រពៃណីជនជាតិដើមភាគតិចគួយ នៅស្រុកត្បែងមានជ័យ=>កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់...=>ដំណើរវិលត្រឡប់មកកាន់ទីកន្លែងធ្លាប់មក២០ឆ្នាំមុន ដើម្បីបន្តចែករំលែកក្តីស្រឡាញ់ និងក្តីសង្ឃឹមដល់កុមារ!=>ឧត្តមសេនីយ៍ត្រី សៀ ទីន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សម្រាប់ឆ្នាំ២០២៦ និងលើកទិសដៅ ឆ្នាំ២០២៧=>រដ្ឋបាលខណ្ឌមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី «ការប្រមូលទិន្នន័យមូលដ្ឋាន ភូមិ សង្កាត់ ខណ្ឌ ឆ្នាំ២០២៦» ដើម្បីពង្រឹងប្រសិទ្ធភាពការងារផែនការអភិវឌ្ឍន៍មូលដ្ឋាន..!​=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ!=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ=>ទីតាំងល្បែងសុីសងខុសច្បាប់ អាប៉ោងមួយកន្លែង នៅភូមិអូរ ឃុំអូរតាប៉ោង ស្រុកបាកាន ពេលនេះបានប្តូរទីតាំងថ្មីហើយ..? វគ្គ២=>អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ!
0

ប្រជាជនម៉ាឡេស៊ីរាប់ពាន់នាក់ជម្លៀសខ្លួនចេញពីទឹកជំនន់

ប្រជាជនរាប់ពាន់នាក់នៅក្នុងរដ្ឋចំនួនប្រាំពីរនៃប្រទេសម៉ាឡេស៊ីត្រូវបានជម្លៀសខ្លួនកាលពីថ្ងៃទី១ ខែមករា។
រហូតមកដល់ពេលនេះ ប្រជាជនជាង ១២៥ ០០០នាក់បានរងគ្រោះដោយសារភ្លៀងធ្លាក់ខ្លាំងរយៈពេលពីរសប្តាហ៍នៅក្នុងប្រទេសនេះ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសម៉ាឡេស៊ីបាននិយាយថា រដ្ឋ Kelantan រដ្ឋ Terengganu រដ្ឋ Pahang រដ្ឋ Johor រដ្ឋ Malacca រដ្ឋ Negeri Sembilan និងរដ្ឋ Sabah នៅតែរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ហើយប្រជាជនចំនួន ៨ ៧២៧នាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញទៅកាន់ទីជម្រកបណ្តោះអាសន្នចំនួន ១២៨កន្លែង។
យោងតាមមន្រ្តីប៉ូលីសម៉ាឡេស៊ីបានឱ្យដឹងថា មនុស្សចំនួន ៥០នាក់បានស្លាប់ និង ២នាក់ផ្សេងទៀតបានបាត់ខ្លួននៅក្នុងគ្រោះមហន្តរាយនេះ។

រដ្ឋាភិបាលម៉ាឡេស៊ីនឹងផ្តល់ជំនួយជាសាច់ប្រាក់ ឬទម្រង់ផ្សេងទៀតដែលមានតម្លៃជាង ៣៣៦លានដុល្លារអាម៉េរិកដើម្បីជួយដល់ជនរងគ្រោះ។ រដ្ឋាភិបាលនេះក៏បានស្នើឱ្យមូលនិធិអាកាសធាតុបៃតងរបស់អង្គការសហប្រជាជាតិផ្តល់ជំនួយចំនួន ៣លានដុល្លារអាម៉េរិកដល់ផែនការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុថ្នាក់ជាតិរបស់ខ្លួនផងដែរ៕

Filed in: អន្តរជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ ###

error: Content is protected !!