ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក

កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) វេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារកុមារពីការរំលោភបំពានតាមប្រព័ន្ធអនឡាញ នៅស្រុកលើកដែក

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែទូលំទូលាយដល់មន្ត្រីមូលដ្ឋាន យុវជន និងប្រជាពលរដ្ឋអំពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស វិធីសាស្ត្រការពារខ្លួនពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមរយៈប្រព័ន្ធបច្ចេកវិទ្យា (អនឡាញ) ព្រមទាំងហានិភ័យខ្ពស់នៃការធ្វើចំណាកស្រុកដោយខុសច្បាប់ និងប្រថុយប្រថាន គណៈកម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មផ្លូវភេទ ការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ ព្រមទាំងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន នៅស្រុកលើកដែក ខេត្តកណ្ដាល ក្រោមអធិបតីភាពលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍កម្មាធិការខេត្តកណ្ដាលដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) នារសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅវត្តព្រែកទន្លាប់ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង បានលើកឡើងថា៖ អំពើជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ គឺជាឧក្រិដ្ឋកម្មដ៏ឃោរឃៅដែលបំផ្លាញអនាគតកុមារ និងធនធានមនុស្សរបស់ជាតិ។ យើងទាំងអស់គ្នាត្រូវរួមគ្នាទប់ស្កាត់ និងលុបបំបាត់ឱ្យបានជាដាច់ខាត។

ជាមួយគ្នានេះដែរ លោកជំទាវអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា៖ បញ្ហាប្រឈមនៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដោយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវស្វែងរកព័ត៌មានឱ្យបានច្បាស់លាស់ និងធ្វើចំណាកស្រុកតាមផ្លូវច្បាប់ ដើម្បីជៀសវាងការធ្លាក់ខ្លួនទៅក្នុងអន្ទាក់នៃការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការជួញដូរមនុស្ស។

ជាមួយគ្នានោះដែរ ក្នុងវេទិកានេះក៏មានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពីមន្ត្រីជំនាញនៃមន្ទីរពាក់ព័ន្ធ និងកងកម្លាំងនគរបាលជំនាញ អំពី៖ល្បិចកល និងទម្រង់ផ្សេងៗនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទ។ វិធានការការពារកុមារ និងយុវជនពីការល្បួងលោម និងការរំលោភបំពានតាមរយៈបណ្តាញសង្គមផ្សេងៗ (ដូចជា Facebook, TikTok, Telegram ជាដើម)។ ផលវិបាក និងគ្រោះថ្នាក់ដែលបង្កឡើងដោយការធ្វើចំណាកស្រុកដោយប្រថុយប្រថាន។ បណ្តាញ និងលេខទូរស័ព្ទទំនាក់ទំនងបន្ទាន់ (Hotline) សម្រាប់រាយការណ៍ និងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច។

លោកជំទាវ អភិបាលរងខេត្ត បានផ្តល់អនុសាសន៍ណែនាំដល់អាជ្ញាធរស្រុកលើកដែក ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសត្រូវបន្តចុះផ្សព្វផ្សាយច្បាប់ទាំងនេះឱ្យដល់ខ្នងផ្ទះប្រជាពលរដ្ឋ និងតាមសាលារៀន ដើម្បីធានាបាននូវសុវត្ថិភាព សុខុមាលភាពរបស់កុមារ និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំងមូល ស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះផងដែរ ដោយសារបច្ចុប្បន្នស្ថិតក្នុងរដូវវស្សា លោកជំទាវអភិបាលរងខេត្ត បានសម្តែងនូវការព្រួយបារម្ភ និងក្រើនរំលឹកយ៉ាងទទូចដល់អាជ្ញាធរមូលដ្ឋាន មាតាបិតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាអនុវត្តវិធានការអនាម័យជាប្រចាំ ដើម្បីការពារសុខភាព និងអាយុជីវិតរបស់កុមារតូចៗពីជំងឺគ្រុនឈាម ត្រូវរួមគ្នាធ្វើអនាម័យជុំវិញលំនៅឋាន លុបបំបាត់ និងកម្ទេចចោលនូវរាល់សម្ភារដក់ទឹក ដូចជា ដប កំប៉ុង សំបកកង់ឡាន ម៉ូតូ និងត្រឡោកដូង ដែលជាជម្រកពងកូនរបស់មូសខ្លា ក្នុងករណីមានសមាជិកគ្រួសារ ពិសេសកុមារតូចៗ មានអាការៈក្តៅខ្លួនខ្លាំងខុសធម្មតា ត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែក ឬមណ្ឌលសុខភាពដែលនៅជិតបំផុត ហើយដាច់ខាតមិនត្រូវផ្សំថ្នាំលេបដោយខ្លួនឯង ឬទៅព្យាបាលនៅសេវាឯកជនគ្មានច្បាប់អនុញ្ញាតឡើយ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!