ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

ក្រសួងព័ត៌មានជំរុញឱ្យលោកគ្រូអ្នកគ្រូបញ្ជ្រាបការយល់ដឹងពីព័ត៌មានក្លែងក្លាយដល់សិស្សានុសិស្សជាប្រចាំ

ក្រសួងព័ត៌មានជំរុញឱ្យលោកគ្រូអ្នកគ្រូបញ្ជ្រាបការយល់ដឹងពីព័ត៌មានក្លែងក្លាយដល់សិស្សានុសិស្សជាប្រចាំ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

(ខេត្តពោធិ៍សាត់) ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានជំរុញឱ្យលោកគ្រូអ្នកគ្រូ បន្តពង្រឹងការអប់រំ និងបញ្ជ្រាបការយល់ដឹងអំពី «ព័ត៌មានក្លែងក្លាយ» ដល់សិស្សានុសិស្ស ដើម្បីពង្រឹងសមត្ថភាពនៃការត្រិះរិះពិចារណា មុននឹងសម្រេចចិត្តចែកចាយបន្តលើបណ្តាញសង្គម។

ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅអនុវិទ្យាល័យ និងវិទ្យាល័យព្រះម្លូរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ បានអំពាវនាវដល់លោកគ្រូអ្នកគ្រូ ឱ្យឆ្លៀតពេលរំឭកសិស្សានុសិស្សជារៀងរាល់ថ្ងៃ អំពីហានិភ័យនៃការចែករំលែកព័ត៌មានមិនពិត។ លើសពីនេះ ឯកឧត្តម ក៏បានក្រើនរំឭកឱ្យមានការយកចិត្តទុកដាក់លើបញ្ហាសុខភាព និងការសិក្សារបស់សិស្ស ដែលអាចរងផលប៉ះពាល់ដោយសារការប្រើប្រាស់ទូរសព្ទលើសកម្រិត រួមទាំងហានិភ័យនៃការចាញ់បោកជនខិលខូចតាមបណ្តាញសង្គមផងដែរ។

ឯកឧត្តមបានថ្លែងដូច្នេះថា៖ « សូមស្នើដល់លោកគ្រូ អ្នកគ្រូ គ្រប់កម្រិតសិក្សា ចូលរួមអនុវត្តយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី ២» តាមរយៈការអប់រំនៅក្នុងថ្នាក់រៀន។
ជាពិសេស ក្នុងពេលគោរពទង់ជាតិ លោកគ្រូ អ្នកគ្រូ ត្រូវឆ្លៀតពេល ១ ទៅ ២ នាទី ជាប្រចាំ ដើម្បីផ្សព្វផ្សាយចំណេះដឹងស្តីអំពីគ្រោះថ្នាក់ នៃព័ត៌មានក្លែងក្លាយនិងវិធានការបង្ការ ដល់សិស្សានុសិស្ស ឱ្យបានទៀងទាត់ដូចការទទួលទានអាហារបីពេល។

ទន្ទឹមនឹងនេះសាលារៀនគួរលើកទឹកចិត្តឱ្យសិស្សានុសិស្សឡើងធ្វើបទបង្ហាញដើម្បីចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន ក្នុងការទទួល និងប្រើប្រាស់ព័ត៌មានប្រកបដោយការទទួលខុសត្រូវ ជាពិសេសចូលរួមទប់ស្កាត់មិនឱ្យព័ត៌មានក្លែងក្លាយរីកសាយភាយក្នុងសហគមន៍។ »
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការអប់រំ និងការបញ្ជ្រាបការយល់ដឹងពីព័ត៌មានក្លែងក្លាយនេះ គឺស្របទៅនឹងគោលបំណងរបស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់ការគាំទ្រយ៉ាងសកម្ម ចាប់តាំងពីថ្ងៃបើកយុទ្ធនាការថ្នាក់ជាតិ រហូតដល់ការអនុវត្តជាក់ស្តែងនៅតាមរាជធានី-ខេត្តទូទាំងប្រទេស។

នាឱកាសនោះ ឯកឧត្តមបានផ្តល់នូវិធានការការពារឈរលើគោលការណ៍ «៣កុំ ១ការពារ ដើម្បីកម្ពុជាគ្មានព័ត៌មានក្លែងក្លាយ» ដោយណែនាំឱ្យសិស្សានុសិស្ស កុំទាន់ជឿ កុំទាន់ចែករំលែក និងកុំប្រហែស ព្រមទាំងចូលរួមការពារខ្លួនឯង ក្រុមគ្រួសារ និងសង្គម ពីផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ។

គួរបញ្ជាក់ផងដែរថា ចាប់តាំងពីយុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី ២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ដើម្បីសុវត្ថិភាពព័ត៌មាន» ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៦ រហូតមកដល់ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៦ នេះ មន្ទីរព័ត៌មានរាជធានីខេត្តបានរៀបចំយុទ្ធនាការដោយបានចុះផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងដល់វិទ្យាល័យ និងអនុវិទ្យាល័យចំនួន ៣០ ធំៗរួចមកហើយ។ សកម្មភាពនេះបានគ្របដណ្តប់លើរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនរួមមាន៖ ព្រះវិហារ, តាកែវ, កំពង់ស្ពឺ, កំពត, កែប, កោះកុង, ពោធិ៍សាត់, កំពង់ធំ, កំពង់ចាម, សៀមរាប និងបាត់ដំបង។ ជាមួយគ្នានេះ យុទ្ធនាការនឹងបន្តពង្រីកសកម្មភាពផ្សព្វផ្សាយឱ្យបានគ្រប់រាជធានី-ខេត្តទូទាំងប្រទេសក្នុងឆ្នាំ ២០២៦ នេះ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!