នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ សៅ លឿត ប្រធានមន្ទីរ ផែនការ ប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារនាំយកថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង ចំណុះមន្ទីរ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ២,៧៨០,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារលោកវរសេនីយ៍ត្រី ទូច វិបុល នាយការិយាល័យផែនការប្រតិបត្តិការ ដែលឪពុករបស់លោកបានទទួលមរណៈភាព ដោយជរាពាធ នៅភូមិកណ្ដឹងធំ ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

0
ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុកលោកទទួលមរណៈភាព!
«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779
http://www.rathaaphiwatnews.com
Filed in: ព័ត៌មានជាតិ





















