ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

ពិធីប្រគល់-ទទួល កុំព្យូទ័រ ចំនួន ១៥ គ្រឿង ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាពការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ ស្ថិតក្រោមការកាន់កាប់របស់ មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ

ពិធីប្រគល់-ទទួល កុំព្យូទ័រ ចំនួន ១៥ គ្រឿង ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាពការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ ស្ថិតក្រោមការកាន់កាប់របស់ មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកណ្ដាល បានរៀបចំពិធីប្រគល់-ទទួល កុំព្យូទ័រ ចំនួន ១៥ គ្រឿង ជូនដល់រដ្ឋបាលឃុំ សង្កាត់ និងកិច្ចប្រជុំត្រួតពិនិត្យ វាយតម្លៃវឌ្ឍនភាពការធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ ស្ថិតក្រោមការកាន់កាប់របស់ មន្ទីរជំនាញ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល ដោយបានការអញ្ជើញចូលរួមពីមន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១៣ ផងដែរ។

ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា៖ សម្រាប់គោលបំណង គឺដើម្បីពិភាក្សា ពិនិត្យវឍ្ឍនភាព និងបញ្ហាប្រឈម ក្នុងការចុះបញ្ជីធ្វើបណ្ណកម្មសិទ្ឋិដីរដ្ឋ និងពិភាក្សាអំពីវិធានការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ឋនិងដីមានជម្លោះ ដីចុះបញ្ជីស្ទួន ដីមិនអាចធ្វើបណ្ណកម្មសិទ្ឋិបាន ការជម្រុញការដាក់ពាក្យស្នើសុំ និងការពន្លឿនការវាស់វែងដី ដែលបានដាក់ពាក្យស្នើសុំរួចរាល់ ដើម្បីអោយស្របតាមកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណ:និងធានាដល់ការគ្រប់គ្រងដីរដ្ឋ ដែលបានចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។

ឯកឧត្តមបានបន្តទៀតថា៖ រដ្ឋបាលខេត្តតែងតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តកម្មវិធីកែទម្រុងនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្ត ក្នុងគោលដៅពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រ ចតុកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ក្នុងនោះ រដ្ឋបាលខេត្ត ក៏បាន និងកំពុងចូលរួមអនុវត្ត យ៉ាងសកម្មលើការកែទម្រុងលើការគ្រប់គ្រងហិរញ្ញវត្ថុនៅថ្នាក់ក្រោមជាតិ តាមរយៈការពង្រឹងការគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ, ការពន្លឿនការធ្វើប័ណ្ណកម្មសិទ្ធិអចលនទ្រព្យនៅក្នុងដែនសម្ថកិច្ចរបស់រដ្ឋបាលខេត្ត ដែលបានចុះក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរួចហើយ, បន្តការពង្រឹងការរៀបចំបញ្ជីសារពើភណ្ឌ ទ្រព្យសម្បត្តិរដ្ឋ ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា,ការចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រថវិកា, ថវិកាកម្មវិធី និងអង្គភាពថវិកា ដើម្បីពង្រឹងប្រសិទ្ធិភាពថវិកា និងការផ្សារភ្ជាប់ទៅនឹងគោលនយោបាយ និងពិសេស ក្នុងការចូលរួមអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, និងបន្តជម្រុញការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យាគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ “ហៅថា SARMIS” ដែលកិច្ចការទាំងនេះជាកម្មវត្ថុនៃការរៀបចំកម្មវិធីនាពេលនេះ ហើយកុំព្យូទ័រចំនួន ១៥ គ្រឿងដែលនឹងត្រូវប្រគល់ជូនដល់រដ្ឋបាលឃុំ សង្កាត់ នាពេលនេះ ក៏ជាការជួយ គាំទ្របន្ថែមទៀតដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកណ្តាល ក្នុងការចូលរួមប្រើប្រាស់ប្រព័ន្ធ SARMIS ឱ្យ បានពេញលេញ សម្រាប់រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ។

ឯកឧត្តមអភិបាលរងខេត្ត៖ បានថ្លែងអំណរគុណដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្ទាល់ ដែលកន្លង មកតែងតែផ្តល់ការគាំទ្រដល់រដ្ឋបាលខេត្តកណ្តាល ក្នុងការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឱ្យ សម្រេចបានវឌ្ឍនភាព និងផ្លែផ្កាជាបន្តបន្ទាប់ ក៏ដូចជាអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងរាកែទម្រុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានផ្តល់កុំព្យូទ័រជូន ដល់រដ្ឋបាលឃុំ សង្កាត់នាពេលនេះ។

ជំរាបជូនផងដែរថា៖ កុំព្យូទ័រដែលប្រគល់ទៅអោយរដ្ឋបាលឃុំ-សង្កាត់រួមមាន សង្កាត់តាខ្មៅ សង្កាត់ដើមមាន(ក្រុងតាខ្មៅ), ឃុំកណ្ដោក ឃុំគោកត្រប់ ឃុំទ្រា (ស្រុកកណ្ដាលស្ទឹង), ឃុំស្វាយរមៀត(ស្រុកខ្សាច់កណ្ដាល), សង្កាត់បាក់ដាវ សង្កាត់ព្រែកតាកូវ(ក្រុងអរិយក្សត្រ), សង្កាត់ព្រែកជ្រៃ(ក្រុងសំពៅពូន), ឃុំពុកឫស្សី(ស្រុកល្វាឯម), ឃុំតាលន់(ស្រុកស្អាង), ឃុំបែកចាន ឃុំពើក(ស្រុកអង្គស្នួល), និងឃុំភ្នំបាត ឃុំទំនប់ធំ(ស្រុកពញាឮ)៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!