ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

រដ្ឋមន្ត្រីព័ត៌មាន លើកទឹកចិត្តឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពផ្សាយជាភាសាចិន ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់អ្នកអាន និងអ្នកទស្សនាជនជាតិចិនឱ្យបានទូលំទូលាយ

រដ្ឋមន្ត្រីព័ត៌មាន លើកទឹកចិត្តឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពផ្សាយជាភាសាចិន ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់អ្នកអាន និងអ្នកទស្សនាជនជាតិចិនឱ្យបានទូលំទូលាយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញ និងលើកទឹកចិត្តដល់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន បន្តពង្រឹងស្តង់ដាផ្សព្វផ្សាយដែលមានការទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍សាធារណៈ ពិសេសជាប្រយោជន៍សម្រាប់ទំនាក់ទំនងល្អរវាងកម្ពុជា និងចិន ហើយការពារដល់អ្នកវិនិយោគ ព្រមទាំងផ្តល់នូវព័ត៌មានពិត សម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគចិនមកកាន់កម្ពុជាកាន់តែច្រើនថែមទៀត។

ការជំរុញរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសលោកអញ្ជើញជួបប្រជុំជាមួយសមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការផ្សាយព័ត៌មាននៅកម្ពុជា នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

កិច្ចប្រជុំនេះធ្វើឡើងដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យសមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន ចូលរួមជាមួយក្រសួងព័ត៌មាន ផ្សព្វផ្សាយព័ត៌មានវិជ្ជមាន សម្រាប់ជាផលប្រយោជន៍នៃការវិនិយោគ និងការទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកទស្សនាកម្សាន្តនៅកម្ពុជាកាន់តែច្រើន ព្រមទាំងរួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយជាដើម។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថាការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា​-ចិន គឺជាចំណុចសំខាន់ក្នុងការលើកកម្ពស់គុណភាព និងស្តង់ដាផ្សាយព័ត៌មាន ព្រមទាំងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃពីការពិតដែលកើតមានឡើងនៅកម្ពុជា។ កន្លងមកនេះក្រសួងព័ត៌មាន និងភាគីចិន បានសហការគ្នាក្នុងគម្រោងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាម និងលើកកម្ពស់ព័ត៌មានវិជ្ជ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងពីតួនាទីរបស់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន គឺមានសារៈសំខាន់ក្នុងការដើរតួនាទីផ្តល់ព័ត៌មានពិត ទៅដល់ប្រជាជនចិន ហើយអង្គភាពព័ត៌មានផ្សាយជាភាសាចិន ក៏បានដើរតួនាទីផ្តល់ការពិត ដើម្បីលុបបំបាត់ព័ត៌មានមិនពិត។ ខណៈកន្លងមកគឺកម្ពុជា បានរងគ្រោះដោយសារតែជនបរទេសដែលជាអ្នកលេងបណ្តាញសង្គម បានប្រឌិតព័ត៌មានក្លែងក្លាយថា ខ្លួនត្រូវបានគេចាប់ជំរិតនៅលើទឹកដីកម្ពុជា ក្នុងចេតនាទាញយកការទស្សនា និងចែករំលែកនៅក្នុងបណ្តាញសង្គម យ៉ាងច្រើនដែលនាំឱ្យកម្ពុជា ខូចកេរ្តិ៍ឈ្មោះ និងបំភ្លៃការពិតនៅក្នុងប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានស្នើដល់សមាគមសារព័ត៌មានចិន និងអង្គភាពព័ត៌មានផ្សាយជាភាសាចិន បន្តកិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយព័ត៌មាន ឱ្យបានទូលំទូលាយអំពីការពិតដែលកើតឡើងនៅកម្ពុជា សក្តានុពលទេសចរណ៍ ការវិនិយោគ ព្រមទាំងរឿងវិជ្ជមានផ្សេងៗទៀត ដើម្បីផ្សព្វផ្សាយចេញទៅក្រៅឱ្យបានច្រើន ដើម្បីលុបបំបាត់រឿងមិនពិត ដែលត្រូវបានគេប្រឌិតឡើង។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានស្នើដល់អង្គភាពព័ត៌មានផ្សាយជាភាសាចិន នៅពេលដែលមានការសង្ស័យថាព័ត៌មានដែលបានទទួលជាព័ត៌មានក្លែងក្លាយ សូមព្យាយាមទាក់ទងរកមកប្រភពច្បាស់ការ និងផ្ទៀងផ្ទាត់ឱ្យច្បាស់លាស់ ធ្វើយ៉ាងណាចូលរួមជាមួយក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ហើយផ្សាយទៅវិញនូវព័ត៌មានពិត និងគ្រប់ជ្រុងជ្រោយដល់ប្រជាជន។

លោករដ្ឋមន្ត្រី បានបន្តថា អង្គភាពព័ត៌មានផ្សាយជាភាសាចិន ត្រូវបន្តចូលរួមផ្សព្វផ្សាយព័ត៌មានឱ្យមានតុល្យភាព មានប្រភពច្បាស់លាស់ ដើម្បីបង្កើនការយល់ដឹងដល់ប្រជាជន បង្កើនទំនុកចិត្តលើសារព័ត៌មាន និងលើកកម្ពស់សាមគ្គីរវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា​​-ចិន កាន់តែរឹងមាំបន្ថែមទៀត៕

 

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!