ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

ឯកឧត្ដម​ ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល

ឯកឧត្ដម​ ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ លោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងមាន បានលើកឡើងថា ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនផ្នែកឌីជីថល។

ច្បាប់ស្តីពីរបបសារព័ត៌មាន ត្រូវបានអនុម័តដោយរដ្ឋសភា នៅថៃ្ងទី១៨ ខែកក្កដា ឆ្នាំ១៩៩៥​ មាន ២១មាត្រា ដែលច្បាប់នេះកំណត់ពីរបបសារព័ត៌‌មាន និងធានារ៉ាប់រងសេរីភាពសារព័ត៌‌មាន និង​សេរី​ភាព​ខាង​ការ​បោះ​ពុម្ពផ្សាយ។ ប៉ុន្តែច្បាប់​នេះផ្តោតសំខាន់ទៅលើការបោះពុម្ព ឬផ្សាយបន្តបែបបុរាណ ដោយពុំទាន់បញ្ចូលនូវកថាខណ្ឌ ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាឌីជីថល ឱ្យបានទូលំទូលាយនៅឡើយទេ។

ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍សង្គម បច្ចេកវិទ្យា និងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ ក្រសួងព័ត៌មាន កំពុងពិភាក្សាដើម្បីរៀបចំច្បាប់នេះឡើងវិញ សំដៅធានាដល់ការអនុវត្តវិជ្ជាជីវៈសារព័ត៌មានប្រកបដោយក្រមសីលធម៌ និងធានាបាននូវបរិយាកាសប្រព័ន្ធផ្សព្វផ្សាយកាន់តែមានតម្លាភាព និងគុណភាពទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត់។

ក្នុងឱកាសអញ្ជើញចូលរួមជាវាគ្មិន ក្នុងវេទិកាសារព័ត៌មានលើប្រធានបទ «(AI) ក្រមសីលធម៌ និងវជ្ជាជីវៈ៖ តើយើងគួរដើរទៅមុខដោយរបៀបណា?» នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច មហាវិថីអូស៊ីអាយស៊ី (OCIC) ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា, លោក ផុស សុវណ្ណ បានរម្លឹកថា នៅក្នុងដំណាក់កាលរៀបចំធ្វើអនុក្រឹត្យស្តីពីការអនុវត្តច្បាប់សារព័ត៌មាន គឺមានការជជែកគ្នាច្រើននៅក្នុងចំណោមអ្នកជំនាញផ្នែកសារព័ត៌មាន ខណៈការជជែកគ្នាដើម្បីតាក់តែងច្បាប់នេះ បានឆ្លងកាត់រដ្ឋមន្ត្រីក្រសួងព័ត៌មានចំនួន៣រូប នៅតែមិនអាចចេញជាច្បាប់ដដែល។

លោក ផុស សុវណ្ណ បានគូសបញ្ជាក់ថា៖ «ដោយសារតែគិតគូរពីសេរីភាពរបស់អ្នកសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន ដែលមានអាយុ ៣០ឆ្នាំ អត់មានឯកសារអម សម្រាប់អនុវត្ត អនុក្រឹត្យក៏មិនចេញ ប្រកាសក៏មិនចេញ វាមិនទាន់រឹងមាំទេ ក្នុងរយៈពេល ៦អាណត្តិកន្លងទៅ ច្បាប់ស្តីពីរបបសារព័ត៌មាន អ៊ឹចឹងហើយឯកឧត្តមរដ្ឋមន្ត្រីលោកកំពុងរៀបចំធ្វើ ឈ្មោះអាចថាវិសោធនកម្ម ក៏ប៉ុន្តែ អាចតាក់តែង ឬរៀបចំឡើងវិញ ពីព្រោះច្បាប់នេះដើម្បីឱ្យវាត្រូវគ្រប់ស្ថានការណ៍នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា»។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វត្តមាននៃប្រព័ន្ធឌីជីថល និងវឌ្ឍនភាពឥតឈប់ឈរនៃបច្ចេកវិទ្យាទំនើប បានបង្កឱ្យមានការផ្លាស់ប្តូរជាច្រើនក្នុងសង្គមកម្ពុជា និងពិភពលោក ជាពិសេសនៅក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។ បច្ចេកវិទ្យាទំនើបបានបង្កើតជាឱកាសថ្មីៗ ផ្តល់លក្ខណៈអំណោយផល និងភាពងាយស្រួលជាងមុន ទាំងចំពោះអ្នកប្រើប្រាស់ និងប្រតិបត្តិករវិស័យសារព័ត៌មាន ដោយបានជំរុញវិសាលភាពក្នុងការទទួល និងផ្សព្វផ្សាយព័ត៌មានបានទូលំទូលាយ និងមានភាពច្នៃប្រឌិត។

ក្រោយបង្កើតច្បាប់នេះអស់រយៈពេលប្រមាណ ៣០ឆ្នាំមក ច្បាប់នេះមិនទាន់ត្រូវបានកែសម្រួលអ្វីទាំងអស់។​ ប៉ុន្តែអាណត្តិរាជរដ្ឋាភិបាលទី៧ ក្រសួងព័តមាន បានដឹកនាំក្រុមការងារនីតិកម្មរបស់ខ្លួន ក្នុងការពិនិត្យលើកិច្ចការងារនេះ និងបានពិភាក្សា ជាមួយក្រុមអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីពិភាក្សាថាតើយើងត្រូវធ្វើដូចម្តេច។ ច្បាប់ស្តីពីរបបសារព័ត៌មានចាស់ មិនបានចែងអំពីការផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញទូលំទូលាយនៅឡើយទេ ព្រោះនៅសម័យនោះអត់ទាន់មានហ្វេសប៊ុក តិកតុក ឬវេសាយនោះទេ ប៉ុន្តែឥឡូវនេះមានទាំងអស់លេចធ្លាយដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងតែជ្រៀតចូលក្នុងវិស័យព័ត៌មាន ហើយក៏មានប្រភេទនៃការក្លែងព័ត៌មានតាមអេឡិចត្រូនិក និងបណ្តាញសង្គម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!