ទាន់ហេតុការណ៍
១សំណាញ់ បានទាំងអស់ ក្រោមស្នាដៃរបស់លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថ ខណ្ឌមានជ័យ រួមដៃគ្នា ហ៊ុមព័ទ្ធចាប់ មិនអោយរួចខ្លួនឡើយ។=>នាយឧត្តមសេនីយ៍សៅ សុខា អញ្ជើញជាអធិបតីពិធីប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីថ្មី..!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ អញ្ញើញ​ជាអធិបតីភាព ក្នុងពិធីបើកការដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦..!​=>ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ=>ក្រសួងព័ត៌មាន រៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ»=>លោក ចិន ខន្តី អភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅក្នុងតំបន់ដើម្បីពិនិត្យទីតាំងកម្មករស្នាក់នៅធ្វើការក្នុងក្រុមហ៊ុនដោន ។=>រដ្ឋបាលខណ្ឌមានជ័យ.ធ្វើការចុះត្រួតពិនិត្យតាមទីតាំងអាគារខុនដូរ អាផាតមិន បុរី មួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសកសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ..!​=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស!=>អាជ្ញាធរខណ្ឌមានជ័យ បន្តចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ..!​
0

ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ

ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

(ភ្នំពេញ)៖ ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមព្រះបរមរាជានុញ្ញាត សម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយពីបានទទួលដំណឹង តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង និងការបង្ហោះសារ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា មកថា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានទទួលការវះកាត់ប្រកបដោយជោគជ័យ ហើយព្រះរាជសុខភាពព្រះអង្គបានប្រសើរច្រើន។

ទូលព្រះបង្គំជាខ្ញុំទាំងអស់គ្នា សូមលើកករប្រណម្យបួងសួងដល់គុណបុណ្យ ព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម រាក្យសាទេវី ព្រមទាំងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេស ព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» សូមព្រះអង្គមេត្តាប្រោះព្រំប្រោស ប្រទានព្រះរាជសព្ទសាធុការពរ និងអភិបាលថែរក្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឆាប់ជាសះស្បើយពីព្រះរោគ និងសូមមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ ដើម្បីបានគង់ប្រថាប់យូរអង្វែង នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ក្សេមក្សាន្ត ត្រជាក់ត្រជំ សុខដុមរមនារបស់ប្រជានុរាស្ត្រខ្មែរគ្រប់រូប ជានិច្ចនិរន្តរ៍តរៀងទៅ។

សូម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោសទទួលនូវគារវកិច្ចដ៏ស្មោះស្ម័គ្រ និងខ្ពង់ខ្ពស់បំផុតស្មើជីវិតពី ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!