ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើក​ការ​ដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២

ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបើក​ការ​ដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ៩រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង​ថ្ងៃ​ទី​១១ ខែមេសា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតីភាពរួម​គ្នា​បើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២។

ពិធីបើកការដ្ឋាននាព្រឹកថ្ងៃនេះ ត្រូវបានរៀបចំឡើងយ៉ាងមហោឡារឹកនៅលើទឹកដី​នៃ​ខេត្ត​តា​កែវ ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ​ក្រុម​​ហ៊ុនសាងសង់ទាំងកម្ពុជា និងចិន និងប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្តីរីករាយបានវិលមកជួបប្រជាពលរដ្ឋខេត្តតាកែវជាថ្មី ជាពិសេសបានមកបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោដំណាក់កាលទី២។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណន​តេជោ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការកសាងឱ្យបាននូវ​បណ្តាញ​ផ្លូវ​ទឹក​ប្រវត្តិសាស្ត្រនេះ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ មិនត្រឹមតភ្ជាប់រវាងខេត្តកណ្តាល តាកែវ កំពត និងកែបនោះទេ តែអាចភ្ជាប់ជាមួយខេត្តជាប់ទន្លេផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពេលជួបជាមួយនាយករដ្ឋមន្ត្រីឡាវ សម្តេចបានរំលេចថា ឡាវ និងកម្ពុជា អាចភ្ជាប់ការដឹកជញ្ជូនតាមទន្លេ ហើយភ្ជាប់ទៅសមុទ្រ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់ព្រែកជីកហ្វូណន​តេជោ គឺជាការធ្វើឱ្យកម្ពុជាខ្លាំង ហើយយកលំនាំតាមមរតកគំនិតពាណិជ្ជកម្មរបស់ដូនតាខ្មែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ទន្ទឹមនឹងការប្រឹងប្រែងដើរទៅមុខ កម្ពុជា ក៏កំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជាអធិបតេយ្យជាតិ សេដ្ឋកិច្ច តម្លៃប្រេងឡើងថ្លៃព្រោះសង្គ្រាមនៅមជ្ឈិមបូព៌ា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពកម្ពុជា និងពិភពលោក ក្នុងពេលរាតត្បាតជំងឺកូវីដ១៩ កាលពី៥ឆ្នាំមុន គឺមានការលំបាកខ្លាំងជាស្ថានភាពពេលបច្ចុប្បន្ន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្ថានភាពនាពេលនោះ បើទោះបីជាមានការលំបាកខ្លាំងយ៉ាងណាក្តី តែរាជរដ្ឋាភិបាលមិនដេកដួល ឬចុះចាញ់នឹងបញ្ហានោះឡើយ ហើយប្រឹងប្រែកដាក់ចេញផែនការនានា ដើម្បីដោះស្រាយបញ្ហា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការយកឈ្នះលើការរាតត្បាតជំងឺកូវីដ១៩នោះ ក៏ជាមានការចូលរួមយ៉ាងធំរបស់ប្រជាពលរដ្ឋ ជាពិសេសការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងចូលរួមជាមួយរាជរដ្ឋាភិបាល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបាត់ចំណូល ៥០លានដុល្លារ ព្រោះការបន្ថយអាករពិសេស និងពន្ធ ដើម្បីដោះស្រាយបញ្ហាប្រឈម​នៃការកើនឡើងថ្លៃប្រេង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនៅជាមួយប្រជា​ពល​រដ្ឋ​គ្រប់កាលៈទេសៈ មិនមែននៅតែពេលសប្បាយនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចនឹងលាបថ្នាំសក់ នៅពេលដោះស្រាយបញ្ហាអធិបតេយ្យជាតិចប់សព្វគ្រប់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋចូលរួមសន្សំសំចៃការ​ប្រើប្រាស់ភ្លើង និងប្រេងឥន្ធនៈ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ មិនជាប់គាំងនោះទេ បន្តដំណើរការទៅតាមផែនការ។ ព្រែកជីកនឹងមានគុណតម្លៃធំធេងសម្រាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនបោះបង់ឡើយការធ្វើស្រែទ្រទ្រង់ស្បៀង។ ប្រសាសន៍នេះ គឺតបទៅនឹងអ្នកចំអកលើប្រសាសន៍សម្តេចថ្លែងនៅស្វាយរៀងថា «ដាំរោងចក្រ លែងដាំស្រូវ»។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន បន្តជំរុញប្រសិទ្ធភាពនៃការដឹកជញ្ជូនផ្លូវទឹកទន្លេ-សមុទ្រ, តាមរយៈការ​តភ្ជាប់​ទន្លេ​មេ ជាមួយដៃទន្លេ, បឹង, ស្ទឹង, ព្រែក និង ប្រឡាយ, ឆ្ពោះទៅកាន់សមុទ្រ ដើម្បី​ផ្សារភ្ជាប់ទីក្រុង, ទីជនបទ និងតំបន់តាមដងទន្លេ ស្ទឹង ព្រែក ជាមួយតំបន់ផលិតកម្ម, កសិកម្ម និងទេសចរណ៍។ ទន្ទឹមនេះ ត្រូវបន្តពង្រីកការតភ្ជាប់នៃបណ្តាញ​ដឹកជញ្ចូន​ផ្លូវ​ទឹក ជាមួយបណ្តាញដឹកជញ្ជូនពហុមធ្យោបាយផ្សេងទៀត ដើម្បីកាត់បន្ថយ​ចម្ងាយ​, ពេល ថ្លៃដឹកជញ្ជូន និងឧបសគ្គនានា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តពង្រឹងគុណភាព, សមត្ថភាព និង​សក្តានុពល នៃវិស័យដឹកជញ្ជូនផ្លូវទឹក​នៅ​កម្ពុជា ឱ្យក្លាយជាឧស្សាហកម្ម​ដឹក​ជញ្ចូន​ផ្លូវទឹក និងកំពង់ផែពិតប្រាកដ, ព្រម​ទាំង​ត្រូវជំរុញការប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ ក្នុងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជំរុញឱ្យការដឹកជញ្ជូនធុនធ្ងន់ ផ្លាស់​ប្តូរ​ពីផ្លូវថ្នល់មកផ្លូវទឹក ឬ ផ្លូវដែក ដើម្បី, ម៉្យាងកាត់បន្ថយការខូចខាតផ្លូវថ្នល់, ការកក​ស្ទះ​ចរាចរណ៍, គ្រោះថ្នាក់ចរាចរណ៍, និង ម៉្យាងទៀត កាត់បន្ថយថ្លៃដឹកជញ្ជូន និង ការបំភាយ​ឧស្ម័នផ្ទះកញ្ចក់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តជំរុញការកែទម្រង់ស្ថាប័ន និងការ​កសាងមូលធានមនុស្ស ក្នុងវិស័យដឹក-​ជញ្ជូន​ផ្លូវទឹក និងកំពង់ផែ ដើម្បីបង្កើនល្បឿន​ការអភិវឌ្ឍវិស័យដឹកជញ្ជូនផ្លូវទឹក និង កំពង់ផែ នៅកម្ពុជា ឱ្យកាន់តែរីកចម្រើន​ថែម​ទៀត។ ជាពិសេស ត្រូវសិក្សាអំពីតម្រូវការ​ធន​ធានមនុស្សសម្រាប់ការងារសិក្សា​ស្រាវ​ជ្រាវក្នុងវិស័យដឹកជញ្ចូនផ្លូវទឹក និងកំពង់​ផែ, ទាំងបរិមាណ និង គុណភាព, ដោយ​ផ្អែក​លើទំហំការងារជាក់ស្ដែង, ការកំណត់​តួនាទី​ភារកិច្ច, ការពិពណ៌នាការងារ, ការ​វាយតម្លៃលទ្ធផលការ​ងារ, ការរៀបចំគោល​នយោបាយ និង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​សម្រាប់ការគ្រប់គ្រងធនធានមនុស្ស, ការកែទម្រង់រចនាសម្ព័ន្ធមុខងារ និង ការអនុវត្ត​ការ​ងារជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់វីរៈកងទ័ព វីរៈនគរបាល ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូ ព្រមទាំងអរគុណដល់នាយទាហាន នាយទាហានរង ពលទាហាន និងនគរបាលគ្រប់រូប ដែលបានបន្តឈរជើងការពារជាតិមាតុភូមិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការចូលរួមសោកស្តាយជាមួយប្រជា​ពល​រដ្ឋ​ជាជនភៀសសឹក ដែលបាត់បង់ផ្ទះសម្បែង និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនទុកប្រជាពលរដ្ឋចោលនោះឡើយ ហើយបានដោះស្រាយជាបន្តបន្ទាប់ រហូតដល់មានការសាងសង់ផ្ទះសម្រាប់ស្នាក់នៅបណ្តោះអាសន្នជាដើម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្ទះបណ្តោះអាសន្នសម្រាប់​ជន​ភៀសសឹកមិនដូចផ្ទះដើមរបស់ពួកគាត់ តែជួយឱ្យការរស់នៅបានប្រសើរជាងការរស់នៅក្នុងតង់។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើទោះបីសង់ផ្ទះឱ្យប្រជាពលរដ្ឋនៅបណ្តោះអាសន្ន តែកម្ពុជាមិនបោះបង់ការទាមទារដីនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា យន្តការការទូតបើនៅមានសង្ឃឹម​ត្រឹម១ភាគរយ ក៏សម្តេចនៅតែប្រឹងប្រែងប្រើប្រាស់យន្តការការទូតក្នុងការ​ដោះស្រាយ​បញ្ហាព្រំដែន ព្រោះមិនចង់ឱ្យមានការបង្ហូរឈាមទៀតនោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជម្រើសអាទិភាពរបស់កម្ពុជាលើការដោះស្រាយបញ្ហាព្រំដែន គឺការប្រើប្រាស់ច្បាប់ ដោយសន្តិវិធី ដោយប្រើយន្តការទ្វេភាគី អាស៊ាន និងអន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជជែកទ្វេភាគីជាមួយថៃ នៅតែជាជម្រើសមួយ សម្រាប់ដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាព្រំដែនរវាងកម្ពុជា និងថៃ មិនស្ថិតនៅត្រឹមទ្វេភាគីនោះទេ គឺអន្តរជាតិបានចូលរួមតាំងពីរពេលមានបទឈប់​បាញ់នៅថ្ងៃទី២៨ ខែកក្កដា និងកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី២៦ ខែតុលា ដែលមានការចូលរួមពីអាមេរិក និងចិន។ បន្ថែមពីលើនោះ ការចូលរួមរបស់អ្នកសង្កេតការណ៍អាស៊ាន គឺបញ្ហាមិនស្ថិតនៅត្រឹមទ្វេភាគីនោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជជែកទ្វេភាគី ជាយន្តការមួយដែលលឿនក្នុងការដោះស្រាយបញ្ហា។ សម្តេចបានបន្ថែមថា សង្គ្រាមយូរប៉ុណ្ណា ក៏នៅតែវិលមករកការចរចាជាមួយគ្នា ដូចជាករណីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជា មិនរំលោភបំពានលើអធិបតេយ្យប្រទេសណាមួយនោះឡើយ ហើយកម្ពុជា ក៏មិនឱ្យប្រទេសណាមករំលោភលើអធិបតេយ្យរបស់កម្ពុជានោះដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាល និងកងទ័ពថៃ មិនទាន់ទាត់ចោលសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នោះទេ។ ចំណុចនេះ គឺស្របគ្នានឹងរាជរដ្ឋាភិបាល ហើយក៏ជាគន្លឹះក្នុងការដោះស្រាយបញ្ហាព្រំដែន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សង្ឃឹមថា រាជរដ្ឋាភិបាលនឹងរៀបចំក្រុមការងារ JBC និងពន្លឿនការជជែកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចមិនបានស្នើបារាំង ឱ្យកាន់ជើងកម្ពុជានោះឡើយ គឺស្នើសុំឱ្យផ្តល់នូវយុត្តិធម៌ និងស្របទៅតាមច្បាប់អន្តរជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បញ្ហាទាំងឡាយដែលយាយីកម្ពុជា បូករួមទាំងបញ្ហាព្រំដែនជាមួយថៃ គឺក្រើនរំលឹកកម្ពុជាឱ្យពង្រឹងខ្លួនជាប់ជាប្រចាំ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលបញ្ហាធ្លាក់មកដល់ ទើបយើងភ្ញាក់ក្នុងការពង្រឹងខ្លួន បូករួមទាំងការធ្វើកំណែទម្រង់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថាសំណេះសំណាលនៅវេលាម៉ោង ១១៖៣៥នាទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមបណ្តាញទូរទស្សន៍ព័ត៌មាន៕ ប្រភបFresh News

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!