ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥

ប្រសាសន៍សំខាន់ៗរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតក្រុងស្វាយរៀង និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ស្វាយរៀង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ក្រុងស្វាយរៀង ជាមួយទុនវិនិយោគសរុបប្រមាណ៣០.៦លានដុល្លារអាេមរិក និងបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ក្នុងខេត្តចំនួន៥ រួមមាន ខេត្តស្វាយរៀង ពោធិ៍សាត់ កំពង់ធំ កំពត និងខេត្តមណ្ឌលគិរី ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។

ខាងក្រោមជាខ្លឹមសារ និងប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញក្ដីសោមនស្ស ដែលបានចូលរួមក្នុង «ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងពិធីបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥»

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍ ខាងផ្នែកសុខភាពសាធារណៈ និងបរិស្ថាន, តាមរយៈការកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងការការពារបរិស្ថាន, សំដៅចូលរួមលើកកម្ពស់ សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋជាពិសេស អ្នករស់នៅក្នុងខេត្តស្វាយរៀង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណជាអនេកចំពោះ ប្រជាជន រាជរដ្ឋាភិបាល និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដែលបានរួមចំណែកឈានមុខដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ តាមរយៈការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេសជាច្រើនដល់កម្ពុជា, រួមទាំងការទទួលយកពលករកម្ពុជាជាច្រើនទៅបម្រើការងារនៅប្រទេសជប៉ុន ក្នុងលក្ខខណ្ឌល្អប្រសើរ និងគួរជាទីទុកចិត្ត

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតខេត្តស្វាយរៀងនេះ គឺជាហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ ៣,៩៨៦លានយ៉េន ឬប្រមាណ៣០.៦លានដុល្លារអាមេរិក សម្រាប់សាងសង់ស្ថានីយបូមទឹកឆៅ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្ដូងតាសី និងបណ្តាញទឹកស្អាត ដែលនឹងបន្ថែមសមត្ថភាពផលិតទឹកស្អាតចំនួន ៦,៨០០ម៣/ថ្ងៃ ដល់ប្រព័ន្ធផលិតទឹកស្អាតខេត្តស្វាយរៀង ធ្វើឱ្យសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតសរុបរបស់រដ្ឋាករទឹកស្វាយរៀង កើនដល់ប្រមាណ២២,៦០០ម៣ថ្ងៃ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់ឯកអគ្គរាជទូតជប៉ុន ដែលតែងធ្វើដំណើររួមគ្នាជាមួយសម្ដេច ដើម្បីសម្ពោធសមិទ្ធផលជាច្រើន តាំងពីដើមអាណត្តិទី៦មកម្ល៉េះ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាមួយរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី និង គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តទាំង ៥ នេះ, រដ្ឋាករទឹកស្វាយរៀង នឹងមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតបានពេញលេញ នៅក្នុងដែនសេវារបស់ខ្លួនទាំងមូល។ ខេត្តស្វាយរៀង នឹងទទួលបានគម្រោងវិនិយោគក្នុងវិស័យទឹកស្អាតបន្ថែមទៀត ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលនឹងរួមចំណែកដល់ការកែលម្អបរិយាកាសធុរកិច្ច, ការទាក់ទាញវិនិយោគ, ការលើកកម្ពស់សុខុមាលភាពសាធារណៈ, និងការបង្កើនភាពប្រកួតប្រជែង របស់ខេត្តស្វាយរៀង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តស្វាយរៀង គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ដោយសារការរីកចម្រើនផ្នែកឧស្សាហកម្ម, ពាណិជ្ជកម្មឆ្លងដែន, និងការកើនឡើងនៃការវិនិយោគពីក្រៅប្រទេស។ ទោះបីការរីកចម្រើននេះ នាំមកនូវបញ្ហាប្រឈមមួយចំនួន ការសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនេះ ពិតជាបានជួយសម្រួល និងដោះស្រាយបញ្ហាប្រឈមសំខាន់ៗរបស់ប្រជាពលរដ្ឋ ធុរជន និងវិនិយោគិន។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលធ្វើដំណើរមកខេត្តស្វាយរៀង បានឃើញដីនៅសល់ទំនេរច្រើន និងសង្ឃឹមថា នៅថ្ងៃខាងមុខ រោងចក្រឧស្សាហ៍កម្មកាន់តែមានច្រើននៅខេត្តស្វាយរៀង។ សម្ដេចសង្ឃឹមថា ២០ឆ្នាំទៀត ខេត្តស្វាយរៀង នឹងក្លាយទៅជាបណ្ដុំនៃរោងចក្រ។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រសិនបើឧស្សាហ៍កម្មរីកនៅខេត្តស្វាយរៀង មិនយូរមិនឆាប់ នឹងរីកចម្រើនដល់ខេត្តព្រៃវែង ប្រៀបដូចទិសខាងលិច នៃប្រទេសកម្ពុជា ដូចជារាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ជាដើម។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលមុនគេតែងនិយាយថា ខេត្តស្វាយរៀង និងខេត្តព្រៃវែង ដីមិនសូវមានជីវភាពដាំដំណាំមិនសូវល្អ ប៉ុន្ដែនៅពេលបច្ចុប្បន្ននេះ គឺដាំរោងចក្រតែម្ដង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការពង្រីកពង្រឹងហេដ្ឋារចនាសម្ព័ន្ធ គឺជាចាំបាច់ដើម្បីបំពេញនូវតម្រូវការឧស្សាហ៍កម្ម បើមានសក្ដានុពល ហើយគ្មានហេដ្ឋារចនាសម្ព័ន្ធ ក៏មិនអាចទៅរួចនោះដែរ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត កោតសរសើរគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ដែលបង្ក្រាបបទល្មើស Online Scams និងសូមកុំឲ្យប៉ះពាល់ដល់សន្ដិសុខ ដោយសារបញ្ហានេះ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យគណៈបញ្ជាការឯកភាពខេត្តស្វាយរៀង ត្រូវបន្ដធានាបញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីទាក់ទាញការវិនិយោគ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ខិតខំបោសសម្អាត ថែទាំបរិស្ថាននៃការវិនិយោគ និងស្នើទូតជប៉ុន ជំរុញវិនិយោគិនជប៉ុន មកកាន់ខេត្តស្វាយរៀង

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋបាលខេត្តស្វាយរៀង រៀបចំទីតាំងសក្ដានុពលពិសេសណាមួយ សម្រាប់វិនិយោគិនជប៉ុន

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចទី១ លំដាប់ពិភពលោក គឺគិតអំពីប្រទេស ប៉ុន្ដែក្នុងប្រទេសមួយ គឺគិតពីសេដ្ឋកិច្ចខេត្ត

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិបាលខេត្តនីមួយៗ ត្រូវតែខិតខំប្រឹងប្រែង លើកស្ទួយខេត្តរបស់ខ្លួន

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំអភិបាលខេត្តទាំងអស់ ត្រូវឲ្យលុបបំបាត់បញ្ហាប្រឈមសម្រាប់ការវិនិយោគ និងការរស់នៅរបស់ប្រជាជន

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កន្លងទៅរាជរដ្ឋាភិបាលបានសម្រេចគម្រោងពីរដែលធំៗ ក្នុងនោះ ទី១៖ សុខាភិបាល ចំណាយថវិកាជិត២០លានដុល្លារក្នុងមួយឆ្នាំ ដើម្បីពង្រឹងសមត្ថភាពពេទ្យបង្អែកស្រុក វះកាត់បឋម, ទី២៖ ក្រសួងឧស្សាហ៍កម្ម ៦០លានដុល្លារ ដើម្បីបង្កើនសមត្ថភាពទឹកស្អាត

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំពោះគម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែម សម្រាប់ខេត្តចំនួន៥ គឺ ស្វាយរៀង កំពង់ធំ មណ្ឌលគិរី ពោធិ៍សាត់ និងកំពត, រាជរដ្ឋាភិបាលបានឯកភាពជាគោលការណ៍ឱ្យប្រើប្រាស់ប្រភពមូលនិធិទ្រទ្រង់ថវិកា សរុបប្រមាណ៦០លានដុល្លារអាមេរិក សម្រាប់កសាងបណ្តាញបំពង់ចែកចាយទឹក ប្រវែងប្រមាណ ៧៥០ គីឡូម៉ែត្រ ដែលអាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ សរុបប្រមាណ ២៧,៥០០គ្រួសារ, ពីឆ្នាំ២០២៥ ដល់២០២៧ ដើម្បីជំរុញការអភិវឌ្ឍវិស័យទឹកស្អាត ក៏ដូចជា ពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ ការអភិវឌ្ឍប្រទេសជាតិ, ការលើកកម្ពស់សុខុមាលភាពសាធារណៈ, ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងការបំពេញតម្រូវការជាសារវន្ត នៃការអភិវឌ្ឍវិស័យឧស្សាកម្ម និង សិប្បកម្ម នៅកម្ពុជា

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ព្រមទាំង ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ-បុគ្គលិក គ្រប់លំដាប់ថ្នាក់ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក៏ដូចជា អង្គភាពរដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករទឹកស្អាតឯកជន ដែលបាននិងកំពុងខិតខំអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការបំពេញបេសកកម្មផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ប្រកបដោយ សីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់, ស្របតាម គោលការណ៍ណែនាំ ស្ដង់ដាបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តជាធរមាន រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ ក្នុងវិស័យទឹកស្អាត។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង និងការបើកការដ្ឋានសាងសង់គម្រោងពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតបន្ថែមសម្រាប់ខេត្តចំនួន៥ ពោលគឺ ស្វាយរៀង កំពង់ធំ ពោធិ៍សាត់ មណ្ឌលគិរី និង កំពត នាពេលនេះ កំពុងឆ្លុះបញ្ចាំងអំពីការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា ដើម្បីការពារធនធានទឹក និង បរិស្ថានធម្មជាតិ, លើកកម្ពស់អនាម័យ, គាំពារសុខភាពសាធារណៈ, គាំទ្រការអភិវឌ្ឍវិស័យឧស្សាហកម្ម ប្រកបដោយចីរភាព, និង ពង្រឹងភាពអាចរស់នៅបាន នៃសហគមន៍ និង ទីក្រុងរបស់យើង, សំដៅរក្សាតុល្យភាពរវាងការអភិវឌ្ឍសេដ្ឋកិច្ច, និង ការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ, ពោលគឺធានាសុខដុមនីយកម្មនៃការអភិវឌ្ឍ ឧស្សាហកម្ម បរិស្ថាន និង សហគមន៍។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពន្យល់អំពីមូលហេតុដែលភូមិឋានរីកចម្រើនហើយ បានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតទៅដល់តាមក្រោយ ពោលគឺជាការអនុវត្តសេដ្ឋកិច្ចទីផ្សារ។ កន្លែងខ្លះបង្កើតបុរី លឿនជាផែនការរបស់រាជរដ្ឋាភិបាល។

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋ នឹងត្រូវពង្រឹកជាបន្ដបន្ទាប់ ទាំងប្រព័ន្ធទឹកស្អាត និងផ្លូវ

* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ជាអនុសាសន៍មួយចំនួន ដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ ត្រូវ៖

ទី១៖ បន្តសហការជិតស្និទ្ធជាមួយ ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកស្អាតឱ្យបានជាអតិបរមា, ដោះស្រាយប្រភពទឹកឱ្យបានគ្រប់គ្រាន់ និងចៀសវាងផលប៉ះពាល់អវិជ្ជមានចំពោះបរិស្ថានសំដៅឱ្យការផ្គត់ផ្គង់ទឹកស្អាត សម្រេចបានលក្ខខណ្ឌគោលទាំង៤ គឺគុណភាព សុវត្ថិភាព និរន្តរភាព និង ថ្លៃសមរម្យ។
ទន្ទឹមនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវសិក្សាលទ្ធភាព អភិវឌ្ឍប្រភពទឹកបន្ថែមក្នុងខេត្តស្វាយរៀង និងកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាមួយ «ព្រែកជីកហ្វូណនតេជោ» ដើម្បីមានប្រភពទឹកបន្ថែម ប្រកបដោយនិរន្តរភាព សម្រាប់ការប្រើប្រាស់ពហុវិស័យ

ទី២៖ បន្តជំរុញការអនុវត្ត «គោលនយោបាយថ្លៃទឹកស្អាត ប្រកបដោយសមធម៌» ព្រមទាំងពង្រឹងតួនាទីជាយុទ្ធសាស្ត្ររបស់រដ្ឋ ក្នុងការធានាការផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ និងទាន់ពេលដល់ប្រជាពលរដ្ឋ, រោងចក្រ, សហគ្រាស, តំបន់ឧស្សាហកម្ម, តំបន់សេដ្ឋកិច្ចពិសេស, តំបន់កសិ-ឧស្សាហកម្ម, បណ្ដុំសហគ្រាសធុនតូច និង មធ្យម, និងទីប្រជុំជនដែលមានសកម្មភាព
សេដ្ឋកិច្ច និង នគរូបនីយកម្ម រីកចម្រើន ឆាប់រហ័ស

ទី៣៖ បន្តដឹកនាំការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាត, ទាំងក្នុង និង ក្រៅ ទីប្រជុំជន តាមរយៈ ការលើកទឹកចិត្តវិស័យឯកជនឱ្យចូលរួមវិនិយោគបន្ថែម ។ ទន្ទឹមនេះ, ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន តាមរយៈ ការគ្រប់គ្រងអាជ្ញាបណ្ណទឹកស្អាត ឱ្យបានម៉ឺងម៉ាត់ និងពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករឯកជន

ទី៤៖ ពង្រឹងកិច្ចសហការ ជាមួយគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ព្រមទាំង ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលវិស័យទឹកស្អាតកំពុងជួបប្រទះ ជាពិសេស ការធានាបាននិរន្តរភាពប្រភពទឹក និងប្រភពទឹកដែលគ្មានការបំពុល ។ ទន្ទឹមនេះ, សូមអតិថិជនទាំងអស់ចូលរួម «យុទ្ធនាការប្រើប្រាស់ទឹកដោយ សំចៃ» ដើម្បីគាំពារបរិស្ថាន ក៏ដូចជាធានាបាននូវ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» និង រក្សានិរន្តរភាព នៃសេវាផ្គត់ផ្គង់ទឹកស្អាត នៅកម្ពុជា

ទី៥៖ បន្តជំរុញស្វយ័តកម្ម រដ្ឋាករទឹកស្អាតនៅតាមទីប្រជុំជន, និង លើកទឹកចិត្តឱ្យមានការវិនិយោគលើវិស័យទឹកស្អាត ក្នុងភូមិសាស្ត្រអាទិភាព ដោយត្រូវគិតគូរ, ទាំងលើទិដ្ឋភាព សេដ្ឋកិច្ច និងសង្គម, ព្រមទាំងកៀរគរហិរញ្ញប្បទានដែលមានលក្ខណៈសម្បទានខ្ពស់ និងហានិភ័យទាប ដើម្បីឱ្យអង្គភាពរដ្ឋាករទឹកសាធារណៈ ទទួលបានប្រាក់ចំណេញខ្ពស់ ដែលនឹងជួយទ្រទ្រង់ដល់ កំណើនរយៈពេលវែង និងការពង្រីកវិសាលភាពផ្គត់ផ្គង់ទឹកស្អាតទៅដល់តំបន់ដែលមានសក្ដានុពលទាប ឬតំបន់ដែលស្ទើរតែគ្មានសក្តានុពល។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅម៉ោង៩៖៤០នាទីនាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!