ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន វាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង ស្ថាប័ន ដែលបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន វាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង ស្ថាប័ន ដែលបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមកពីគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពទាំងអស់ ក្នុងការបំពេញបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគ្រប់ទម្រង់ គ្រប់រូបភាព ពោលគឺទាំងការងារលើកកម្ពស់ការផ្សព្វផ្សាយអប់រំ, កិច្ចប្រតិបត្តិអនុវត្តច្បាប់, ការងារបន្យាបព្យាបាល និងស្តារនីតិសម្បទា, កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារគ្រប់គ្រងសារធាតុគីមីផ្សំ ដែលជាទិសដៅការងារ អាទិភាពចម្បង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកដល់សន្តិសុខ សុវត្ថិភាព សុខុមាលភាពសង្គម និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបញ្ជាក់ថា ឆ្នាំ២០២៥កន្លងទៅ បរិមាណគ្រឿងញៀនប្រមាណ៨០ ទៅ៨៥% ត្រូវបានចរាចរ ក្នុងគោលដៅបញ្ជូនទៅប្រទេសទី៣ និងមានតែ១៥ ទៅ២០%ប៉ុណ្ណោះ ដែលប៉ុនប៉ងជួញដូរ នៅក្នុងប្រទេសកម្ពុជា។

បើតាមលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី, នេះគឺបានសបញ្ជាក់យ៉ាងច្បាស់ថា ទីផ្សារគ្រឿងញៀននៅកម្ពុជាកំពុងត្រូវបានកាត់បន្ថយបន្តិចម្ដងៗ និងឈានទៅលុបបំបាត់ទាំងស្រុង ដែលតថភាពនេះបានធ្វើឲ្យពិភពលោកបានឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងតែដើរតាមមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយស័ក្តិសិទ្ធិភាពបំផុត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឈានទៅសម្រេចបានគោលដៅវិសិដ្ឋមួយគឺ «កម្ពុជាគ្មានគ្រឿងញៀននាពេលអនាគត»។

យ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានក្រើនរំលឹក និងជំរុញឲ្យគ្រប់ភាគីទាំងអស់ ត្រូវខិតខំចាត់វិធានការ និងទប់ស្កាត់អំពីបញ្ហាគ្រឿងញៀនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈសភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខណ្ឌអន្តរជាតិ និងក្នុងតំបន់ នៅតែមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនិងវិវត្តប្រែប្រួលស្មុគស្មាញ ប្រកបដោយគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភ ហើយការប្រកួតប្រជែង ដណ្តើមភូមិសាស្រ្តនយោបាយ កត្តាអសន្តិសុខជាសកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើន សកម្មភាពដាំដុះ និងផលិតគ្រឿងញៀន ក៏ដូចជាការលួចលាក់ចរាចរសារធាតុគីមីផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀនសំយោគ ជាពិសេសនៅតំបន់អាមេរិកខាងត្បូង អឌ្ឍចន្ទមាស និងត្រីកោណមាសជាដើម៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!