ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

អភិបាលខេត្តកណ្ដាល ” ការផ្តល់បទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Reuters របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ គឺជាភាពជោគជ័យជាប្រវត្តិសាស្ត្រ នឹងជួយជំរុញដល់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃបានកាន់តែឆាប់រហ័ស “

អភិបាលខេត្តកណ្ដាល ” ការផ្តល់បទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Reuters របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ គឺជាភាពជោគជ័យជាប្រវត្តិសាស្ត្រ នឹងជួយជំរុញដល់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា–ថៃបានកាន់តែឆាប់រហ័ស “

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្ដាល នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៏ថា ការផ្តល់បទសម្ភាសន៏ជាមួយសារព័ត៌មានអន្តរជាតិ Reuters របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិ Reuters ពាក់ព័ន្ធនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្នុង អំឡុងដំណើរទស្សនកិច្ច និងចូលរួមចូលរួមប្រជុំក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅសហរដ្ឋអាមេរិក គឺជាភាពជោគជ័យជាប្រវត្តិសាស្ត្រ ក្នុងការអនុវត្តគោលនយោបាយការទូតរបស់កម្ពុជា ដែលបានធ្វើឱ្យពិភពលោកស្គាល់ថាកម្ពុជា គឺពិតជាបានរងការឈ្លានពានពីប្រទេសថៃ និងជួយជំរុញដល់ការដោះស្រាយបញ្ហាព្រំដែនកម្ពុជា- ថៃ បានកាន់តែឆាប់រហ័ស ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ សូមជួយធ្វើការផ្សព្វផ្សាយបន្ត អំពីសកម្មភាពរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ពាក់ព័ន្ធនិងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ លើឆាកអន្តរជាតិ និងបន្តផ្សព្វផ្សាយអំពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពទឹកដីរបស់កម្ពុជា ព្រមទាំង ផ្សព្វផ្សាយអំពីការរងគ្រោះរបស់ប្រជាជនកម្ពុជានៅតាមព្រំដែនកម្ពុជា-ថៃ ដែលទទួលរងការ បំផ្លិចបំផ្លាញ និង ការជួបនូវផលលំបាកគ្រប់បែបយ៉ាងរបស់ជនភៀសិកជាដើម ពោលគឺត្រូវខិតខំធ្វើយ៉ាងណា ត្រូវរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់ពិភពលោក ជាពិសេសគឺការផ្សព្វផ្សាយជាភាសាបរទេស ដើម្បីអោយ ពិភពលោកបានដឹងកាន់ច្បាស់ ដេីម្បីជួយជំរុញដល់ការដោះស្រាយបញ្ហានេះអោយបានកាន់តែឆាប់រហ័ស ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!