ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅសិក្សា២០២៥-២០២៦

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅសិក្សា២០២៥-២០២៦

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ឯកឧត្តម ហូ សំបូរ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅសិក្សា២០២៥-២០២៦ របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីបណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក ការិយាល័យអប់រំចំណុះមន្ទីរ ព្រមទាំងលោក-លោកស្រីនាយកនាយយិកាសាលារៀនជាច្រើនរូបទៀត។

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម ហូ សំបូរ បានមានប្រសាសន៍ថា ឆ្នាំ២០២៦នេះ ជាឆ្នាំសំខាន់សម្រាប់ការអភិវឌ្ឍប្រព័ន្ធអប់រំ និងការលើកកម្ពស់សមត្ថភាព យុវជន និងកីឡា ដើម្បីឆ្ពោះទៅរកសង្គមចំណេះដឹង និងសុខុមាលភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍធនធានមនុស្ស ឱ្យមានសមត្ថភាព ចំណេះដឹង និងជំនាញខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ សំដៅជំរុញកំណើនការងារ សមធម៌ និងចីរភាព សំដៅការពារថែរក្សា និងពូនជ្រំសមិទ្ធផលជាតិ លើកកម្ពស់កិត្យានុភាពជាតិឱ្យខ្ពស់ត្រដែត ជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ច និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ឯកឧត្តមអនុរដ្ឋលេខាធិការ គូសបញ្ជាក់ថា សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត បានដាក់ឱ្យមានការប្រឡងប្រណាំងសាលារៀនគំរូ ក្នុងគោលដៅអនុវត្តកំណែទម្រង់ វិស័យអប់រំនៅកម្រិតសាលារៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ និងធ្វើបរិវត្តកម្មវិស័យអប់រំ។ ជាមួយគ្នានេះដែរ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានធ្វើកំណែទម្រង់ សម្រាប់ការអប់រំជាតិរួមមាន៖ ទី១-បណ្តុះមនសិកាស្នេហាជាតិ មានស្មារតី ទទួលខុសត្រូវ ស្មោះត្រង់ និងមោទនភាពជាតិតាមរយៈការលើកកម្ពស់ ការប្រកាន់គំនិតគុណតម្លៃ បំណងប្រាថ្នារួមគ្នា ដើម្បីបង្កើតបាននូវសាមគ្គីភាពជាតិ និងអត្តសញ្ញាណជាតិ។ ទី២-ផ្តល់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយដល់អ្នកសិក្សា ដើម្បីទទួលបានតុល្យភាពរវាងការអភិវឌ្ឍរាងកាយសម្បទា ប្រាជ្ញាអារម្មណ៍ សោភ័ណ្ឌភាព និងស្មារតី។ ទី៣-ផលិតធនធាន មនុស្សដែលមានចំណេះដឹង បំណិន និងសមត្ថភាព ដែលស្របទៅតាមតម្រូវការទីផ្សារការងារ ដែលអាចប្រកួតប្រជែងនឹងសកលលោក។ ទី៤-រៀបចំអ្នកសិក្សាពេញមួយជីវិត ដើម្បីឲ្យពួកគេចូលរួមក្នុងពិភពលោកដែលមានទំនាក់ទំនងជា មួយគ្នា និងពឹងអាស្រ័យគ្នាទៅវិញទៅមក អាចធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព និងមានការទទួលខុសត្រូវ នៅថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ ថ្នាក់តំបន់ និងសកលលោក។

នាឱកាសនោះដែរ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានជំរុញ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត សូមយកឱកាសនេះធ្វើការពិភាក្សា បង្ហាញនូវបទពិសោធ និងវិធានការនានា ដើម្បីការអភិវឌ្ឍវិស័យអប់រំ ក្នុងខេត្តកណ្តាលបានកាន់តែល្អប្រសើរឡើងថែមទៀត។

តាមរបាយការណ៍ស្វាគមន៍របស់ លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ឆ្នាំសិក្សា ២០២៥-២០២៦ ខេត្តកណ្តាលមាន គ្រឹះស្ថានសិក្សាសាធារណៈសរុបចំនួន ៥៥២សាលា គ្រូក្របខ័ណ្ឌ និងគ្រូកិច្ចសន្យាសរុប ១១,១៦៦ នាក់ (ស្រី ៦,១៣២ នាក់) និងសិស្ស ២៨៥,៨៤១ នាក់ (ស្រី ១៤១,៧៦៥ នាក់)។ គ្រឹះស្ថានសិក្សាឯកជន សរុបចំនួន ១៤១សាលា គ្រូ១,៦៤៣ នាក់ (ស្រី ១,១១២ នាក់) និងសិស្ស ១៨,៨៦៩ នាក់ (ស្រី ៩,៤៦៤ នាក់)។ សាលាមត្តេយ្យសិក្សាសហគមន៍ សរុបចំនួន ១៧០កន្លែង គ្រូ១៩៤នាក់ (ស្រី ១៩០ នាក់) និងសិស្ស ៥,៨៨៣ នាក់ (ស្រី ៣,០៤០ នាក់)។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!