ទាន់ហេតុការណ៍
នាយឧត្តមសេនីយ៍សៅ សុខា អញ្ជើញជាអធិបតីពិធីប្រកាសមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីថ្មី..!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ អញ្ញើញ​ជាអធិបតីភាព ក្នុងពិធីបើកការដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦..!​=>ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ=>ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ=>ក្រសួងព័ត៌មាន រៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ»=>លោក ចិន ខន្តី អភិបាលនៃគណៈអភិបាលស្រុកជាំក្សាន្ត បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យទីតាំង និងស្វែងរកបទល្មើស Scam Online នៅក្នុងតំបន់ដើម្បីពិនិត្យទីតាំងកម្មករស្នាក់នៅធ្វើការក្នុងក្រុមហ៊ុនដោន ។=>រដ្ឋបាលខណ្ឌមានជ័យ.ធ្វើការចុះត្រួតពិនិត្យតាមទីតាំងអាគារខុនដូរ អាផាតមិន បុរី មួយចំនួន ក្នុងគោលដៅប្រតិបត្តិការបោសកសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ..!​=>អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ដោយប្រើកូនកាំបិតចាក់ទៅលើនារីជាគូស្នេហ៍បណ្ដាលឱ្យរងរបួស!=>អាជ្ញាធរខណ្ឌមានជ័យ បន្តចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងភូមិសាស្ដ្រខណ្ឌមានជ័យ..!​=>ទីតាំងលក់ សម្ភារៈអាសអាភាសចំនួន ០៣កន្លែង ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ បើកការបង្ក្រាប បន្តបន្ទាប់គ្នាត្រឹមតែ១ថ្ងៃ!
0

ប្រជាពលរស់នៅភូមិឈួល ឃុំស្រែហ៊ុយ​នឹង ភូមិមេមុំ ឃុំរយ៉លើ ស្រុកកោះញែក ខេត្ត​មណ្ឌលគិរី គោរពស្នើសុំអាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាមន្ត្រីអាគ្គិសនី មេត្តា​តភ្លើងឱ្យគាត់បានប្រើប្រាស់តាមតំរូវការ ពួកគាត់ដូចភូមិឃុំដទៃផង..!

ប្រជាពលរស់នៅភូមិឈួល ឃុំស្រែហ៊ុយ​នឹង ភូមិមេមុំ ឃុំរយ៉លើ ស្រុកកោះញែក ខេត្ត​មណ្ឌលគិរី គោរពស្នើសុំអាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាមន្ត្រីអាគ្គិសនី មេត្តា​តភ្លើងឱ្យគាត់បានប្រើប្រាស់តាមតំរូវការ ពួកគាត់ដូចភូមិឃុំដទៃផង..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តមណ្ឌលគីរី​៖ប្រជាពលរដ្ឋ​ចំនួន២ភូមិ ក្នុងស្រុក​កោះញែក ខេត្តមណ្ឌលគីរី សុំឱ្យអាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាមន្ត្រី​អាគ្គីសនី មេត្តា​តភ្លើង​ឱ្យពួកគាត់បានប្រើប្រាស់ដូចភូមិឃុំដទៃផង ព្រោះពួកគាត់ត្រូវការភ្លើង ដើម្បីបំភ្លឺគេហឋាននៅពេលយប់ និងបូមទឹក ផ្សាកែឆ្នៃឧបករណ៍ សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិតរបស់ពួកគាត់ ប្រជាពលរដ្ឋទាំង២ភូមិរួមមាន៖
១.ប្រជាពលរដ្ឋរស់នៅភូមិ​មេមុំ ឃុំរយ៉ ស្រុកកោះញ៉េក ខេត្ត​មណ្ឌលគិរី មានចំនួនជិត៣០គ្រួសារ។​
២.ប្រជាពលរដ្ឋរស់នៅ ភូមិឈួល ឃុំស្រែហ៊ុយ​ ស្រុកកោះញ៉េក ខេត្តមណ្ឌលគីរី មានចំនួនជាង៤០គ្រួសារ។​

បើតាមកិច្ចសម្ភាសន៍៖ប្រជាពលរដ្ឋបានប្រាប់អោយអ្នកយកព័ត៌មានយើងខ្ញុំដឹងថាកន្លងមកពួកគាត់បានដាក់ពាក្យស្នើសុំទៅខាង អគ្គិសនីរួចមកហើយ ប៉ុន្តែមិនឃើញចុះមកតភ្លើងអោយពួកគាត់ទាល់តែសោះ ពួកគាត់បន្តទៀតថា បង្គោលភ្លើងមានហើយ ម្តេចឡើយមិនតភ្លើងអោយពួកគាត់?​។​

ប្រជាពលរដ្ឋបន្ថែមថា កន្លងមកខាងអាគ្គិសនីធ្លាប់បានប្រាប់ទៅពួកគាត់ អោយទិញខ្សែមេដាក់តែពួកគាត់មិនមានលត្ថភាពទិញខ្សែមេដាក់រាប់គីឡូដីនោះបានទេ ពួកគាត់មានលត្ថភាពត្រឹមទិញខ្សែភ្លើង នឹងគីឡូភ្លើង ដែលតចេញពីខ្សែមេចូលផ្ទះរបស់ពួកគាត់រាងៗខ្លួនតែប៉ុណ្ណោះ។​

ប្រជាពលរដ្ឋទាំង២ភូមិសូមគោរពដល់ ឯកឧត្ដម អភិបាលខេត្ត មណ្ឌលគិរី​ លោកអភិបាលស្រុកកោះញែក លោកមេឃុំ មេភូមិ​មេត្តា​ជួយអោយ ខាងអាគ្គិសនី ចុះមកតភ្លើងអោយពួកគាត់បានប្រើប្រាស់ផង ប្រទេសជាតិ មានការរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ រាជរដ្ឋាភិបាលអភិឌ្ឍន៍គ្រប់កន្លែង តែមកពីមូលហេតុអ្វីមិនតភ្លើអោយពួកគាត?​។​

ពាក់ព័ន្ធនឹងការចុះផ្សាយខាងលើ អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់មួលបង្កាច់ បង្ខូចបុគ្គល ស្ថាប័ន ឬអង្គភាពណាមួយឡើយ យើងខ្ញុំរងចាំទទួលការបកស្រាយបំភ្លឺ ពីស្ថាប័នពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមច្បាប់ស្ដីពីរបបអ្នកសារព័ត៌មាននៅកម្ពុជា៕សូមអគុណ!​

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!