ទាន់ហេតុការណ៍
អគ្គស្នងការដ្ឋាននគរបាលជាតិ បើកប្រតិបត្តិការបង្ក្រាបទីតាំង Scam Online ទ្រង់ទ្រាយធំនៅក្រុងបាវិត ខេត្តស្វាយរៀង=>សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាត=>អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ ប្រើប្រាស់បារីអេឡិចត្រូនិច និងអ្នកលក់ចែកចាយបារីអេឡិចត្រូនិច២ទីតាំង ឃាត់ខ្លួនមនុស្សសរុប ០៩នាក់!=>ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធ សូមខិតខំអប់រំ ផ្សព្វផ្សាយដល់អ្នកបង្កើតសំរាម ឲ្យចេះគ្រប់គ្រង និងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីកុំឲ្យបង្កផលប៉ះពាល់ដល់ខ្លួនឯង និងអ្នកដទៃ។=>ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន៦ភូមិ ស្មើនឹង៤,២៩១ប័ណ្ណ​ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល=>មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំសិក្សា ២០២៤-២០២៥ និងលើកទិសដៅសិក្សា២០២៥-២០២៦=>អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល: ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦=>អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងម៉ាស្សា៣កន្លែង ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៥នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីបទបន្លំប្រាក់ក្លែងក្លាយ បទឆបោក បទលួច និងបទសមគំនិតក្នុងអំពើលួចមានស្ថានទម្ងន់ទោស!=>គួរអោយអាណិតអាសូណាស់ សត្វទន្សោងមួយក្បាល ដែលជាប់អន្ទាក់របស់ព្រានព្រៃ បានបាត់បង់ជីវិតនៅក្នុងព្រៃ នៃដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី...=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យបន្តដឹកនាំក្រុមការងារបន្តចុះពិនិត្យការរុះរេីរ របស់បងប្អូនអាជីវករ សង់តូបលេីចំណេីរផ្លូវ (មុខអគ្គីសនីទួលពង្រ) ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ...
0

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ” ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល

កិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ” ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តឆ្នាំ២០២៦ ក្រោមអធិបតី ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានអញ្ជើញការចូលរួមផងដែរ ពីរអាជ្ញាធរក្រុង-ស្រុក ឃុំ-សង្កាត់ មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូប។

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម គួច ចំរើន បានកោតសរសើរ ដល់អាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ក្នុងខេត្ត ដែលបានខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ២០២៥កន្លងទៅ។ សម្រាប់ឆ្នាំ២០២៦នេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវតែបន្តខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ក្នុងការការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេសគឺត្រូវខិតខំធ្វើឱ្យភូមិឃុំសង្កាត់របស់ខ្លួនទទួលបានចំណាត់ថ្នាក់ល្អ ក្នុងការប្រឡងប្រណាំងភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ត្រូវខិតខំបង្កា និងបង្ក្រាបបទល្មើសនានាឱ្យមានប្រសិទ្ធភាព ត្រូវមានវិធានការ ដើម្បីទប់ស្កាត់បទល្មើសមិនឱ្យកើនឡើង។

ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវយកបញ្ហាទប់ស្កាត់បទល្មើសនានាមកប្រជុំឱ្យបានទៀងទាត់ក្នុងក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ សំដៅពិនិត្យពិភាក្សាគ្នា ដាក់ចេញនូវវិធានការដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់អនុវត្ត ក្នុងការបង្ក្រាប និងទប់ស្កាត់បទល្មើសនានាក្នុងមូលដ្ឋានខ្លួនកុំឱ្យមានការកើនឡើង។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់អាជ្ញាធរក្រុង-ស្រុក និងកម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តទប់ស្កាត់ និងលុបបំបាត់បញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀន ជាពិសេសបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ត្រូវមានវិធានការកុំឱ្យកើនឡើង ត្រូវដាក់គោលដៅត្រួតពិនិត្យចរាចរណ៍ តែមិនផាកពិន័យដើម្បីស្របទៅតាមគោលការណ៍របស់ក្រសួងមហាផ្ទៃ។ ដោយឡែកសម្រាប់បទល្មើស បោកប្រាស់តាមប្រព័ន្ធអនឡាញ online scam អាជ្ញាធរក្រុងស្រុកនិងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវសហការគ្នាដើម្បីធ្វើការស្រាវជ្រាវ តាមដាន និងបង្ក្រាបឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ត្រូវមានកិច្ចសហការចូលរួមពីប្រជាពលរដ្ឋក្នុងការរាយការណ៍ព័ត៌មាននានាពាក់ព័ន្ធនិងជនសង្ស័យ ឬទីតាំងដែលសង្ស័យមកកាន់សមត្ថកិច្ច ដើម្បីធ្វើការបង្ក្រាបបានទាន់ពេលវេលា។

ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់រដ្ឋបាលខេត្តដែលបានខិតខំ អនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលគួរជាទីមោទនៈ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់ កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ការយល់ដឹង ជាពិសេសការចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរឡើងនាឆ្នាំបន្តបន្ទាប់ទៀត។

ឯកឧត្តមរដ្ឋលេខាធិការ ថែមទាំងបានជំរុញដល់រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ជាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់បាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុក ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបបានទាន់ពេលវេលា ត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋអំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយឱ្យបានទាន់ពេលវេលាផងដែរ។

បើយោងតាមលទ្ធផលការងារ នៃការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ប្រចាំឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌថយ ១ ករណី = ០% (៣៤២/៣៤៣ ករណី) ក្នុងនោះ បទឧក្រិដ្ឋ កើន ៧ ករណី ១០% (៧៨/៧១ ករណី) និង បទមជ្ឈិម ថយ ៨ ករណី ២% (២៦៤/២៧២ ករណី) បណ្តាលឱ្យមនុស្សរងគ្រោះសរុប ៤២០ នាក់ ស្រី ១៣៥ នាក់ ក្នុងនោះ ស្លាប់ ២២ នាក់ ស្រី ៧ នាក់ របួសធ្ងន់ ៤៤ នាក់ ស្រី ៧ នាក់ របួសស្រាល ៩៦ នាក់ ស្រី ៣៣ នាក់ និងអត់រងរបួស ២៥៨ នាក់ ស្រី ៨៨ នាក់ ម៉ូតូ ៥១ គ្រឿង រថយន្ត ១ គ្រឿង និងសម្ភារៈមាសប្រាក់មួយចំនួនទៀត៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com