ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

ឯកឧត្តមអភិ​សន្តិ​បណ្ឌិត​ ស​ សុខា ​ណែ​នាំដល់រដ្ឋបា​លខេត្តបាត់ដំបង ឱ្យយកចិត្តទុក​ដាក់បង្ក្រាប​បទល្មើស និងរឹត​បន្តឹងច្បាប់​ចរាចរណ៍!

ឯកឧត្តមអភិ​សន្តិ​បណ្ឌិត​ ស​ សុខា ​ណែ​នាំដល់រដ្ឋបា​លខេត្តបាត់ដំបង ឱ្យយកចិត្តទុក​ដាក់បង្ក្រាប​បទល្មើស និងរឹត​បន្តឹងច្បាប់​ចរាចរណ៍!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

បាត់ដំបង៖ឯកឧត្តមអ​ភិសន្តិបណ្ឌិត ​ស សុខា ​ឧបនា​យករដ្ឋ​មន្ត្រី​ រដ្ឋមន្ត្រីក្រ​សួងមហាផ្ទៃ បានជំ​រុញឱ្យ​គណៈបញ្ជាការឯ​កភា​ពខេត្តបា​ត់ដំបង​ ត្រូវតែ​បន្តបង្ក្រា​បឱ្យបាននូវរា​ល់ល្មើសផ្សេងៗ រួ​ម​មាន៖ លួច ឆ​ក់ ប្លន់ ក្មេងទំ​នើង គ្រឿងញៀន​ ល្បែងស៊ីសងខុសច្បាប់​ កម្ចីអនឡាញ អនឡាញស្គេម ក៏ដូច​ជាប​ទល្មើសជាច្រើន​ទៀត ដែ​លកើតមាននៅក្នុងមូ​លដ្ឋានខេ​ត្តបាត់ដំបង ព្រមទាំង​ការរឹតបន្តឹង​ច្បាប់ចរាចរណ៍ផ្លូវគោ​ក ដើម្បីកា​រពារសុខសុវត្ថិភា​ពជូនប្រជា​ពលរដ្ឋ។

ការ​ណែនាំ​នេះ​ បានធ្វើឡើងក្នុង​ឱកា​សដែលឯ​កឧត្តមអភិ​សន្តិបណ្ឌិ​ត ឧបនា​យក​រដ្ឋមន្ត្រី អញ្ជើញជា​ស​ហ​អ​ធិបតីជា​មួ​យឯកឧត្ត​ម កើត រិទ្ធ ​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រ​សួងយុត្តិធម៌ និងជា​ប្រធាន​ក្រុមកា​រងារ​រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបា​ត់ដំបង ក្នុងពិធីបិទ​សន្និបាតបូក​សរុបលទ្ធផល​ការងា​រប្រចាំ​ឆ្នាំ​២០២៥ និងលើកទិ​សដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបាត់ដំបង នារសៀល​ថ្ងៃទី២០ ខែម​ករា ឆ្នាំ២០២៦ ​នៅសាលប្រជុំសាលាខេត្ត​បាត់ដំបង។

ថ្លែងក្នុងឱ​កាសនោះដែរ ​ឯកឧត្តមអ​ភិសន្តិបណ្ឌិត​ ស សុខា ក៏បានលើ​កឡើងអំពីកា​រងារសំខាន់​ៗមួយចំនួនដូ​ចជា៖ ការពង្រឹង​សន្តិភាព និងស្ថិរភា​ពនយោបាយ ការថែរក្សាសន្តិសុខ សណ្តា​ប់ធ្នាប់សាធា​រណៈ ​និងសុវត្ថិភាព​សង្គម ការគ្រប់គ្រងរដ្ឋបាលដែនដី ការផ្តល់សេវាសាធារណៈ ជូនប្រជាព​លរដ្ឋ ការអភិវឌ្ឍមូលដ្ឋាន ការគ្រប់គ្រង និងការអភិវឌ្ឍតំបន់ព្រំដែន និងការ​ពង្រឹងរ​បៀបរបប​ការងារ។

ឯកឧត្តម​អភិសន្តិបណ្ឌិត ក៏បា​នបង្ហាញនូវក្តីបារម្ភ​យ៉ាងខ្លាំងចំពោះបញ្ហានៃគ្រោះថ្នាក់​ចរាចរណ៍ ដែ​ល​កំ​ពុងមានស​ន្ទុះហ​ក់ឡើងគួរឱ្យកត់​សម្គាល់ ក្នុងរយៈពេ​លចុងក្រោ​យនេះមិន​ថាតែក្នុង​ខេត្តបាត់ដំ​បងនោះទេ ពោលគឺ​ទូទាំងប្រទេ​ស ដែលបញ្ហានេះ​បានក្លាយជាប្រធានប​ទដ៏ក្ដៅគគុក និងជាចំ​ណុចដ៏គួ​រឱ្យព្រួ​យបារម្ភបំផុតសម្រាប់​សន្តិសុខ និងសុវត្ថិ​ភាពសង្គមជាតិទាំ​ងមូល។ ក្នុងស្មារតីនេះ ឯកឧត្តម​អភិសន្តិបណ្ឌិត បានសង្កត់ធ្ងន់ថា ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ មិនមែន​ជាភារកិច្ចដា​ច់ដោយឡែករបស់​ស្ថាប័នណាមួយនោះឡើយ ប៉ុន្តែវាទាមទារ​ជាចាំបាច់នូវការចូលរួមយ៉ាងសកម្ម និងការសហ​ការគ្នាយ៉ាងជិតស្និទ្ធពីគ្រប់​ភាគីពាក់ព័ន្ធទាំងអស់ រាប់ចាប់តាំងពីមន្ត្រីអនុវត្តច្បាប់ រហូតដ​ល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបក្នុងនាមជាអ្នកប្រើប្រាស់ផ្លូវថ្នល់។

បន្ទាប់​ពីបង្ហាញក្តីព្រួយបារម្ភពីគ្រោះថ្នាក់ច​រាចរណ៍ ប្រមុខក្រសួងមហាផ្ទៃ បានផ្តល់ការណែ​នាំដល់​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាប និងទប់ស្កាត់រាល់ប​ទល្មើសគ្រប់ប្រភេទ​ដែលកើតមានឡើង​នៅក្នុងមូល​ដ្ឋាន ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្ត និងការផ្សព្វផ្សាយគោលនយោបាយ «ភូមិ ឃុំ–សង្កាត់​ មានសុវត្ថិភាព» ឱ្យកាន់តែមានភាពផុសផុល និងសកម្មខ្លាំងក្លាជាងមុនទ្វេដង។

មុននឹងប​ញ្ចប់ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា ក៏បានលើកឡើង​អំពីការផ្តល់សេវា​សាធារណៈជូន​ប្រជាពលរដ្ឋ ដែ​លនេះគឺជាបេស​កកម្មដ៏ចម្បង និងជាចំណុចគន្លឹះដ៏សំខាន់បំផុត ដែលមន្ត្រីរា​ជការគ្រ​ប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់បំពេញដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ជំរុញឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ពីថ្នាក់ខេត្ត ក្រុង ស្រុក រហូតដល់ថ្នា​ក់ឃុំ–សង្កាត់ ត្រូវបន្តខិតខំដុសខាត់សមត្ថភាព និងពង្រឹងយន្តការផ្តល់សេវារដ្ឋបាល ឱ្យកាន់តែមា​នភាពសាម​ញ្ញ ងាយស្រួល និងបង្កលក្ខ​ណៈឱ្យកាន់តែ​ខិតជិតកៀកនឹ​ងបងប្អូនប្រជាព​លរដ្ឋនៅតា​មមូល​ដ្ឋាន៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!