ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល: ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល: ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់រសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា សូមបញ្ជាក់ជូនពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងសន្តិភាព និងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ដូចតទៅ៖

ទី១៖ នៅក្នុងសាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ញើជូនវីរកងទ័ព វីរកងនគរបាលជាតិនិងជនរួមជាតិខ្មែរនាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះ សម្តេចបានបញ្ជាក់យ៉ាងច្បាស់ថា៖ ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានានៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយភាគីទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដែលចំណុចនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាទាមទារកំណត់ច្បាស់នៅក្នុង«សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។ ប្រការនេះបញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិរវាងកម្ពុជានិងថៃនៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញានិងអនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងយន្តការទ្វេភាគីទាំងឡាយដែលមានជាធរមាន។

ទី២៖ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ នេះដែរក៏បានបញ្ជាក់ច្បាស់ថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរព អនុសញ្ញា សន្ធិសញ្ញា បារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។
គណៈម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា ក៏បានផ្ញើកំណត់ទូតទៅគណៈ JBC ថៃ ដើម្បីស្នើរៀបចំកិច្ចប្រជុំពិសេសបន្ទាន់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ថៃ-កម្ពុជានៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ដើម្បីពិភាក្សា និងបន្តការងារវាស់វែងនិងខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរជាពិសេសនៅតំបន់ ក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ភូមិសាស្ត្រឃុំបឹងរាំងនិងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង តំបន់បឹងត្រកួន តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា អូរភ្លុកដំរី ខេត្តពោធិសាត់ និងតំបន់ព្រំដែនផ្សេងទៀត(សូមបងប្អូនអានសារសម្តេចធិបតី និងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនចុះថ្ងៃទី២៩ ធ្នូ នេះដើម្បីយល់កាន់តែលម្អិត)។

ទី៣៖ ថ្ងៃទី២៩ ធ្នូនេះ គឺជាទិវាសន្តិភាព និងជាខួបទី២៧ឆ្នាំ ដែលកម្ពុជាយើងទទួលបានសន្តិភាពពេញលេញ និងការបង្រួបបង្រួមជាតិខ្មែរ កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដោយបិទបញ្ចប់ទាំងស្រុងសង្គ្រាមស៊ីវិលជិត៣ទសវត្សរ៍ ចុងក្រោយដែលបានដុតបំផ្លាញប្រទេសយើងឱ្យខ្ទេចខ្ទាំក្លាយជាផេះ រហូតធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ដែលខ្មែរស្លាប់ស្ទើរអស់ពីភពផែនដី។ ដូច្នេះ ទម្រាំតែយើងរកបានសន្តិភាពពេញលេញ វាពិបាកខ្លាំងណាស់ ត្រូវការលះបង់ធំធេងណាស់ គឺត្រូវយកជីវិតធ្វើដើមទុន និងការប្រើប្រាស់បញ្ញាញាណកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំ។

រយៈពេល ២៧ឆ្នាំដែលយើងរស់ក្នុងសុខសន្តិភាព គឺជាឱកាសដែលយើងបានស្តារ និងកសាងប្រទេសឡើងវិញឱ្យបានរីកលូតលាស់ដូចសព្វថ្ងៃ។ ២៧ឆ្នាំមកនេះក៏ជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរបានស្គាល់ការរស់នៅក្នុងសម័យបច្ចេកវិទ្យាទំនើប ស៊ីវីឡាយ និងសម្បូរបែប ដែលយើងមិនដែលធ្លាប់មានពីមុន។ នេះគឺជាតម្លៃនៃសន្តិភាពដែលរាជរដ្ឋាភិបាលតម្កល់ខ្ពស់បំផុត។

ក្រឡេកមើលបរិបទនៃការអនុវត្តបទឈប់បាញ់ សម្តេចធិបតីបានបញ្ជាក់កាលពីព្រឹកមិញហើយថា ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ។ ផ្ទុយទៅវិញ, ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត។ នេះហើយគឺជាអត្ថន័យនៃនយោបាយសន្តិភាពនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំយើង ដែលផ្តល់តម្លៃដល់ជីវិតមនុស្ស និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋជាធំ។

សរុបមកវិញ បទឈប់បាញ់កើតមានឡើងវិញហើយ ហើយភាគីកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់បំផុត និងខិតខំធ្វើគ្រប់បែបយ៉ាងក្នុងទិសដៅឈានទៅពង្រឹងសន្តិភាពនិងធ្វើឱ្យសន្តិភាពស្ថិតស្ថេរយូរអង្វែងនៅតាមបណ្តោយព្រំដែនស្របតាមគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋខ្មែរ។ ចំណែកបញ្ហាព្រំដែនត្រូវដោះស្រាយដោយសន្តិវិធីតាមយន្តការទ្វេភាគីដែលមានស្រាប់ ស្របតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិដូចបានលើកឡើងខាងដើម។

ចំណុចទាំងនេះសបញ្ជាក់យ៉ាងច្បាស់ពីនយោបាយសន្តិភាព និងការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីរបស់រាជរដ្ឋាភិបាល។ ដូច្នេះ សូមជនរួមជាតិមេត្តាជ្រាបនិងជឿជាក់លើរាជរដ្ឋាភិបាលដែលតែងតែតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំនៅគ្រប់កាលៈទេសៈ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!