ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

លោកបណ្ឌិត ឌីម សុខុន តំណាងឲ្យឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី បានដឹកនាំក្រុមការងារក្នុងសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព អញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ស្ថិតក្នុងក្រុងប៉ោយប៉ែត

លោកបណ្ឌិត ឌីម សុខុន តំណាងឲ្យឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី បានដឹកនាំក្រុមការងារក្នុងសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព អញ្ជើញចូលរួមបុណ្យកឋិនទានសាមគ្គី នៅវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ស្ថិតក្នុងក្រុងប៉ោយប៉ែត

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តបន្ទាយមានជ័យ៖ជារៀងរាល់ឆ្នាំដល់ថ្ងៃខែពិធីបុណ្យកឋិនទានសាមគ្គីដែលជាបុណ្យប្រពៃណីជាតិ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព តែងតែចូលរួមមិនដែលខាន។ជាក់ស្តែងសម្រាប់កម្មវិធីបុណ្យកឋិនទានមហាសាមគ្គី នៅវត្តខ្មែរពុទ្ធភូមិជាយដែនសីមារាម ស្ថិតនៅក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព តំណាងឲ្យឯកឧត្តមបណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគម អមដំណើរដោយអគ្គលេខាធិការរង ប្រធាន-អនុប្រធានសាខារាជាធានី/ខេត្ត,ប្រធាន-អនុប្រធានផ្នែក រួមនិងសមាជិក សមាជិការ អញ្ជើញចូលរួមពិធីបុណ្យកឋិនទានមហាសាមគ្គី ដើម្បីប្រគេនដល់ព្រះ ភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាស ហើយក៏ដើម្បីប្រមូលបច្ច័យសម្រាប់កសាងក្នុងបរិវេណវត្តផដែរ។

កម្មវិធីអង្គកឋិនទានសាមគ្គីនេះ ក៏បានរៀបចំទៅតាមបែបប្រពៃណីនៃព្រះពុទ្ធសាសនា សម្រាប់នៅវត្តពុទ្ធភូមិខ្មែរជាយដែន គឺបានធ្វើឡើងនាវេលារសៀលថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តេស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ជួបជុំពុទ្ធបរិស័ទជិតឆ្ងាយ ប្រារព្ធពិធីក្រុងពាលីធ្វើបទនមស្ការ ព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្តនិងសម្តែងព្រះធម៌ទេនា។លុះព្រឹកត្រូវនិងថ្ងៃទី២៦ ខែតុលា ប្រគេនយាគូដល់ព្រះសង្ឃ វេអង្គកឋិនទាន និងដង្ហែរអង្គឋិនទានមហាសាមគ្គីប្រទក្សិណ ៣ជុំវិញព្រះវិហារប្រគេនដល់ព្រះសង្ឃផងដែរ។ ក្នុងពិធីអង្គកឋិនទាននេះក៏មានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ព្រះមេគណខេត្ត ព្រះចៅអធិការវត្ត ព្រះមន្ត្រីសង្ឃ ឯកឧត្តម លោកជំទាវ ជ្ញាធរមូលដ្ឋាន រួមនឹងអស់លោក លោកស្រីពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករផងដែរ ។

ពាក់ព័ន្ធពិធីបុណ្យកឋិនទាននេះ ព្រះមេគណខេត្តបានមានសង្ឃដីការថា បុណ្យកឋិន គឺជាពិធីបុណ្យមួយចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ពុំមានទំនេរវត្ដណាមួយ ត្រូវបានខកខានឡើយដូច្នេះគេតែងតែឃើញ ក្បួនកឋិនទានតែងបានដង្ហែទៅកាន់ទីអារាមរៀងៗ ខ្លួនចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃ១៥កើត ខែកត្តិក ហើយបើទីអារាមណាមួយ មិនមានកឋិនណាមួយហែចូលទេ។ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនិមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្ម សប្បាយរីករាយយ៉ាងក្រៃលែង អ្នកផ្ដើមបុណ្យបានរៀបចំបរិក្ខាកឋិនមានត្រៃចីវរ ចិវរ សង្ឃាដិ ស្បង់ ព្រមដោយទេយ្យទាន ផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិតចេស ម្ជុល ថង់យាម ឆ័ត្រជាដើម សព្វគ្រប់អស់ហើយ គេនាំគ្នាហែទៅទីអារាម ដែលបានកំណត់ទុក។ បើកឋិននោះដង្ហែទៅវត្តឆ្ងាយ គេជួបជុំគ្នាពីព្រលឹមរួចនាំគ្នាឡើងរថយន្តសំដៅទៅវត្តនោះ ។ បើវត្តនៅតាមដងទន្លេ គេជិះទូករឺ កប៉ាល់។ បុណ្យកឋិនទាន ធ្វើឡើងនៅ ក្នុងគោលបំណងសំខាន់ៗមួយចំនួន រួមមាន៖១) ដើម្បីបង្កើតនូវសាមគ្គីភាពរវាងបុគ្គលគ្រួសារនិងសង្គម ,២) ដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿងយូរអង្វែង, ៣) ដើម្បីផ្តល់នូវកម្លាំងកាយចិត្ត ដល់ព្រះភិក្ខុសង្ឃដើម្បីថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរដែលជាមហាកុសលដ៏ប្រសើរ និងដើម្បីកុំឲ្យកើតនូវសេចក្ដីប្រមាថចំពោះមហាកោសល្យរបស់ខ្លួនថែមទៀតផង៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!