ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

៩ខែ មានក្មេងទំនើង និងជនងប់ល្បែង ជាង ២ពាន់នាក់ ត្រូវសមត្ថកិច្ច ចាប់បញ្ជូនទៅតុលាការ!

៩ខែ មានក្មេងទំនើង និងជនងប់ល្បែង ជាង ២ពាន់នាក់ ត្រូវសមត្ថកិច្ច ចាប់បញ្ជូនទៅតុលាការ!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលជាតិ បានបង្រ្កាបក្រុមក្មេងទំនើង សរុបចំនួន ៧៨១ករណី ឃាត់ខ្លួនមនុស្សសរុបចំនួន ២.៧៩២នាក់។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ឱ្យដឹងថា ក្នុងចំណោមនោះ មានក្មេងទំនើង១.៨៥៥នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី-ខេត្ត។

ចំណែកករណីល្បែងស៊ីសងវិញ នា៩ខែដូចគ្នានោះ សមត្ថកិច្ចតាមមូលដ្ឋាន បង្រ្កាបបានចំនួន៤៣៣ករណី ឃាត់ខ្លួនជនងប់ល្បែង សរុប១.២៩៤នាក់។ បើតាមលោក ទូច សុឃៈ ក្នុងចំណោមនោះ មានជនងប់ល្បែង ៤៨៥នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី -ខេត្ត។ ដូចគ្នានឹងករណីក្មេងទំនើងដែរ គឺសល់ពីនេះ សមត្ថកិច្ចបានអនុវត្តវិធានការអប់រំ និងធ្វើកិច្ចសន្យា។

បើគិតពីថ្ងៃអនុវត្តបទបញ្ជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ពោលគឺចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនគរបាលជាតិ ចាប់ពីថ្នាក់អគ្គស្នងការ រហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល បង្ក្រាបក្រុមក្មេងទំនើង សរុប១.៥៨១ករណី ឃាត់ខ្លួនមនុស្សចំនួន ៥.៩៥៤នាក់។ ស្របតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចធិបតី និងអនុវត្តតាមច្បាប់ដ៏រឹងមាំរបស់ជាតិ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំពុងបង្កើនការយកចិត្តទុកដាក់ជាប្រចាំ ទាំងក្នុងភារកិច្ចដឹកនាំបញ្ជាបង្ការ ទប់ស្កាត់ និងបង្ក្រាបករណីក្មេងទំនើង ព្រមទាំងបោសសម្អាតល្បែងសុីសងគ្រប់ប្រភេទ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!