ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥ ស្ថិតនៅ​ភូមិឫស្សី១ សង្កាត់​ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​..!

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥ ស្ថិតនៅ​ភូមិឫស្សី១ សង្កាត់​ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ​៖ដោយមានការចង្អុលបង្ហាញ ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ មិនអោយមានការលំបាកក្នុងធ្វើដំណើរ នឹងការរស់នៅដោយសារជម្នន់ទឹកភ្លៀងផងនោះ នៅព្រឹកថ្ងៃពុធ ១រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានអញ្ជើញ ជាអធិបតី​ក្នុងពីធីបើកការដ្ឋាន គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៥ និងការជួសជុលផ្លូវបេតុងអាមេឆ្អឹងដែក ប្រវែង ០,៤៥៥គ.ម ទទឹង ៧ម កម្រាស់០,១៥ស្មើនឹង(ផ្ទៃក្រឡា៣១៨៥០)
ស្ថិតនៅភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

ក្នុងពិធី​នេះដែរមានការចូលរួមពីក្រុមការងារខណ្ឌ លោក លោកស្រី ចៅសង្កាត់ទាំង៧ សមត្ថកិច្ចទាំងបីប្រភេទ និងបងប្អូនប្រជាពលរដ្ឋ​ជាច្រើនផងដែរ។​លោក សេង គន្ធ បានសំណេះសំណាល នឹងពាំនាំនូវប្រសាសន៍​សួរសុខទុក្ខរបស់រាជរដ្ឋាភិបាល នឹង ឯកឧត្ដម​អភិបាលក្រុង​ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងពិធីនោះផងដែរ។​

លោក អភិបាលខណ្ឌ បានលើកឡើងថា យើងត្រូវរួមគ្នាកសាង ថែរក្សា​ការពារកុំអោយមានសំរាមបណ្ដាលអោយកកស្ទះផ្លូវទឹកនាំអោយជន់លិច ព្រោះថារដូវនេះជារដូវទឹកឡើង និងមានភ្លៀងធ្លាក់ ហើយប្រឡាយដែលនៅក្នុងខណ្ឌមានជ័យ គឺជាប្រឡាយមេ មានការហូរទឹកមកពីខណ្ឌផ្សេងៗចាប់តាំងពីខណ្ឌកំបូលមកផង។​លោក សេង គន្ធ បន្តថាកាលពីមុនបងប្អូនប្រជាពលរដ្ឋ ពេលឃើញមេឃងងឹតម្តងៗតែតែប្រម៉ូលមុងភួយ ព្រោះខ្លាចទឹកលិច តែពេលនេះឈប់ហើយ នេះក៏ដោយសារតែការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល នឹង​ឯកឧត្ដមអភិបាលក្រុង​ផងនោះ។​
មុនបញ្ចប់ លោក សេង គន្ធ បានសុំអោយបងប្អូនទាំងអស់ទុកដាក់ វិចខ្ចប់ កាកសំណល់ សំរាម អោយបានល្អ កុំអោយរាយប៉ាយ នាំអោយខ្យល់បកប៉ើងចូលប្រពន្ធ័លូនាំអោយមានការកកស្ទះ ជាយថាហេតុ នៅមុនពេលខាងប្រមូលសំរាមមកយក។​

សូមបញ្ជាក់ផងដែរថា លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌ​មានជ័យ តែងតែយកចិត្តទុកដាក់ទៅលើបងប្អូនប្រជាពល ចុះផ្ទាល់ជាមួយប្រជាពលពេលមានទុក្ខលំបាក និង ឧបត្ថម្ភ គាំទ្រប្រជាពលរដ្ឋជានិច្ច៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!