ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ២វត្ត ក្នុងក្រុងប៉ៃលិន នាឱកាសបិណ្ឌវេនទី៦

ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ២វត្ត ក្នុងក្រុងប៉ៃលិន នាឱកាសបិណ្ឌវេនទី៦

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ប៉ៃលិន៖ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន រួមជាមួយថ្នាក់ដឹកនាំ មន្ទីរ អង្គភាព ស្ថាប័នជុំវិញខេត្ត និងក្រុមការងារ បានអញ្ជើញនាំយកទេយ្យទាន ចង្ហាន់បិណ្ឌ បាត្រ និងបច្ច័យវេរប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបិណ្ឌវេនទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ២វត្ត ក្នុងក្រុងប៉ៃលិន ទី១-វត្តរតនសោភ័ណ «ហៅវត្តកោងកាង» និងទី២-វត្តពោធិមារាម«ហៅវត្តប៉ាហ៊ី» ដើម្បីឧទ្ទិសមគ្គផល និងគុណូប្បការៈគុណ ទៅដល់បុព្វការីជន និងវិរៈកងទ័ពដែលបានពលីក្នុងបុព្វហេតុការពារជាតិ និងប្រជាជន។

ពិធីបុណ្យភ្ជុំបិណ្ឌ ជាបុណ្យប្រពៃណីជាតិខ្មែរយើង ដ៏ធំមួយក្នុងចំណោមបុណ្យជាច្រើន ដែលប្រជាពលរដ្ឋនៅក្នុង ប្រទេសកម្ពុជា តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ហើយបុណ្យនេះ ចាប់ផ្តើមពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ហើយនៅថ្ងៃបុណ្យកាន់បិណ្ឌ និងថ្ងៃភ្ជុំបិណ្ឌឈានចូលមកដល់ម្ដងៗ គេសង្កេតឃើញប្រជាជនខ្មែរ និងជាអ្នកកាន់នូវ ព្រះពុទ្ធ សាសនា តែងតែនាំគ្នាយកចង្ហាន់ ទេយ្យទានផ្សេងៗមានម្ហូប អាហារ នំ ចំណីជាដើម ទៅវេរប្រគេនដល់ព្រះសង្ឃ នៅតាមទីអារាមនានាដើម្បីឧទ្ទិសមគ្គផល និងគុណូប្បការៈគុណទៅដល់បុព្វការីជន អ្នកមានគុណ មាតាបិតា ជីដូន ជីតា ដែលបានចែកឋានទៅកាន់បរលោក ម្យ៉ាងវិញទៀតក៍ជាពេលវេលាដ៏ប្រសើរ ដើម្បីឱ្យប្រជាពលរដ្ឋ បានយកចំណី និងគ្រឿងបរិក្ខាផ្សេងៗ ទៅផ្គត់ផ្គង់ដល់ព្រះសង្ឃ ដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាសផងដែរ ។

លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វិស័យ ព្រះពុទ្ធ សាសនា ត្រូវបានស្តារ និងអភិវឌ្ឍឡើងវិញយ៉ាងឆាប់រហ័សទាំងបរិមាណ និងគុណភាព ហើយកំពុងក្លាយជា កម្លាំង ស្នូលនៃ សុខដុមនីយកម្មរវាងអ្នកកាន់ព្រះពុទ្ធសាសនា ជាមួយអ្នកកាន់ជំនឿ និង សាសនាសផ្សេងៗទៀតដែលកំពុងមាន វត្តមាន នៅកម្ពុជាបច្ចុប្បន្ន ក្នុងនោះព្រះពុទ្ធសាសនាបានចាក់ឫសយ៉ាងជ្រៅទៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ដែលជាទីពឹង ដើម្បីស្វែងរកសេចក្តីសុខសេចក្តីចម្រើនទាំងក្នុងបច្ចុប្បន្នជាតិ និងក្នុងអនាគតជាតិ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ បច្ចុប្បន្នក៏ដូចជាទៅអនាគត រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តអនុវត្តខ្ជាប់ខ្ជួនក្នុងការគោរព សេរីភាព ខាងជំនឿ ការប្រណិប័តន៍ខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋនិងគាំទ្រការ ប្រណិប័តន៍ សាសនាផ្សេងៗទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយខិតខំធ្វើឲ្យវត្តអារាម និងវិហារសាសនាឯទៀតៗ ក្លាយជា មជ្ឈមណ្ឌលនៃជីវភាពខាងស្មារតី ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ ខាងផ្នែកវប្បធម៌ អប់រំសុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ជាពិសេសទប់ស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើងបែកចែករវាងប្រជាជន និងប្រជាជន ដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា ដើម្បីសំដៅប្រែក្លាយសក្តានុពលរបស់សាសនា ទាំងអស់ ទៅជាកម្លាំងសាមគ្គីមួយដ៏ខ្លាំងក្លាក្នុងការការពារសុខសន្តិភាព ការឯកភាពជាតិ និងជំរុញការអភិវឌ្ឍសង្គម- សេដ្ឋកិច្ច ផងដែរ ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូន ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះរដូវនេះ មានភ្លៀងធ្លាក់ច្រើន ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់ អាជ្ញាធរ មូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេសត្រូវយកចិត្តទុក្ខដាក់ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។

ប៉ៃលិន 13-09-2025

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!