ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

ពិធីសំណេះសំណាលសួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ​ ជូនដល់ស្នងការដ្ឋាននគរបាល​ ខេត្តកណ្តាល

ពិធីសំណេះសំណាលសួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារច្បាប់ស្តីពីសញ្ជាតិ​ ជូនដល់ស្នងការដ្ឋាននគរបាល​ ខេត្តកណ្តាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ឯកឧត្តម អង មង្គល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម ឯម សំណាង អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ ឯកឧត្ដម​ គួច​ ចំរើន​ អភិបាល​ នៃគណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹក​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០២៥​ ​បានអញ្ជេីញ​ជាអធិបតី​ភាព​ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ត្រួតពិនិត្យកម្លាំង និងផ្សព្វផ្សាយខ្លឹមសារស្តីពីសញ្ជាតិ​ ជូនដល់ស្នងការដ្ឋាននគរបាល​ ខេត្តកណ្តាល។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អង មង្គល​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើការផ្សព្វផ្សាយច្បាប់ស្តីពីសញ្ជាតិ ដែលបានធ្វើវិសោធនកម្មមាត្រា៣៣ថ្មីរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានចូលជាធរមានកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៥ កន្លងមកថ្មីៗនេះ។

ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមថា៖ ដើម្បីអោយមានភាពសមស្របទៅនឹងសភាពការណ៍និង ស្ថានភាពនយោបាយ ប្រព័ន្ធច្បាប់របស់ប្រទេសនីមួយៗ ក៏ត្រូវដើរអោយទាន់សភាពការណ៍ ក្នុងនោះប្រទេសកម្ពុជា ដោយមានការគិតគូរពីស្ថាប័នជាន់ខ្ពស់របស់ជាតិបានគិតគូធ្វើការកែទំរង់ផ្នែកច្បាប់នេះដោយបានស្នើសុំព្រះមហាក្សត្រ ដើម្បីធ្វើវិសោធន៍កម្មរដ្ឋធម្មនុញ្ញាមាត្រាទី៣៣ ដើម្បីអោយការវិវន្ត និងមានភាពបត់បែនច្បាស់លាស់ទៅនឹងសភាពការណ៍ បច្ចុប្បន្ន បន្ទាប់ពីបានការយល់ព្រមពីព្រះមហាក្សត្រ រាជរដ្ឋាភិបាល ដោយមានក្រសួងយុត្តិធម៌បានខិតខំប្រឹងប្រែងធ្វើកិច្ចការនេះរហូតទទួលលទ្ធផល ដូចថ្ងៃនេះហើយព្រះរាជក្រមស្តីពីការប្រកាសអោយប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិដែលមានពីរមាត្រា ជាការប្រញាប់ ដើម្បីទប់ទល់អោយទាន់សភាពការបច្ចុប្បន្ន។

ឯកឧត្តម អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តបំពេញភារកិច្ចរបស់ខ្លួន លើកិច្ចការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមក្នុងមូលដ្ឋាននឹងត្រូវត្រៀមលក្ខណៈឆ្លើយតបទាន់ពេលចំពោះសភាពការណ៍នានា ដែលកើតឡើងក្នុងមូលដ្ឋាន ត្រូវបន្តខិតខំហ្វឹកហាត់នូវចំណេះ ជំនាញ បម្រើឱ្យការងារ ការអនុវត្តនូវគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួន។

ឆ្លៀតឱកាសនោះឯកឧត្តម  បានកោតសរសើរដល់ប្រជាពលរដ្ឋ មន្ត្រីរាជការយើងដែលរួមគ្នាជាធ្លុងមួយ ក្នុងស្មារតីស្នេហាជាតិ បានចូលរួមជាស្បៀង និងថវិកា ជួយដល់កងទ័ពនៅសមរភូមិមុខ ព្រំដែនកម្ពុជា ថៃ កំពុងការពារដែនអធិបតេយ្យជាតិ។

ឯកឧត្តម បានវាយតម្លៃខ្ពស់ ពីសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងខេត្តដោយថែរក្សាបាននូវស្ថិរភាពរឹងមាំល្អប្រសើរ។ ចំពោះបញ្ហាបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ ដោយអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលបានរួមចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស និងធានាបានសន្តិសុខ សុវត្ថិភាពនៅគ្រប់មូលដ្ឋានរបស់ខ្លួនទទួលខុសត្រូវ ដើម្បីបម្រើប្រជាពលរដ្ឋ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា៖កាផ្សព្វផ្សាយខ្លឹមសារស្តីពីច្បាប់ សញ្ជាតិ​ ជូនដល់ស្នងការដ្ឋាននគរបាល​ខេត្តកណ្តាល នាពេលនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់រូបវ័នបុគ្គលព្រោះងាយស្រួលគ្រប់គ្រង ហើយច្បាប់ដែលបានតាក់តែងមកនេះ គឺដើម្បីទុកសម្រាប់ទប់ស្កាត់កុំឱ្យមានជនក្បត់ជាតិ ទៅឃុបឃិតជាមួយបរទេស ជាមួយសត្រូវ មកបំផ្លាញជាតិសាសន៍ខ្លួនឯង ដូច្នេះនគរបាលរបស់យើងគឺជាអ្នកអនុវត្តច្បាប់ ជាអ្នកដែលត្រូវបំពេញភារកិច្ចរបស់ខ្លួន ទាំងការផ្ដល់នីតិវិធី ដែលមានសញ្ជាតិ ដែលជាសមត្ថកិច្ចរបស់ខ្លួនត្រូវធ្វើដូច្នេះហើយទើប ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់តាំងឲ្យធ្វើការផ្សព្វផ្សាយច្បាប់ស្ដីពីការដកសញ្ជាតិ ដល់នគរបាលរបស់យើងដែលជាអ្នកអនុវត្តច្បាប់នេះ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា៖ក្នុងនាមយើងជាអ្នកអនុវត្តច្បាប់នេះ ត្រូវមានការយល់ដឹង ចេះដឹង ឱ្យបានមុនប្រជាជនមហាជន រួមទាំងរូបវ័ន បុគ្គលនានាដែលគេចង់បាន ឬចង់លាឈប់សញ្ជាតិកម្ពុជា ដើម្បីយើងបានធ្វើការដោះស្រាយ ឬឆ្លើយតបជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមបាន លើកទឹកចិត្តដល់មន្ត្រីនគរបាលត្រូវខិតខំ ស្វែងយល់អំពីច្បាប់នៃការដកសញ្ជាតិនេះ ក្នុងនាមស្ថាប័នជំនាញ ដែលត្រូវទទួលខុសត្រូវក្នុងការអនុវត្តច្បាប់នេះ ដើម្បីរួមចំណែកជាមួយក្រសួងមហាផ្ទៃ ក្នុងការអភិវឌ្ឍច្បាប់នៃប្រកបដោយប្រសិទ្ធិភាព៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!