ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

ប្រធានាធិបតីហ្វីលីពីន បញ្ជាក់ជំហរជាដៃគូឥតងាករេជាមួយកម្ពុជា បើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យ

ប្រធានាធិបតីហ្វីលីពីន បញ្ជាក់ជំហរជាដៃគូឥតងាករេជាមួយកម្ពុជា បើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

(ភ្នំពេញ)៖ លោក ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ពីជំហរជាដៃគូឥតងាករេ ជាមួយកម្ពុជា ក្នុងការបើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ។

ការបញ្ជាក់ពីជំហររបស់ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានធ្វើឡើងនៅក្នុងឱកាសលោក រួមជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សេចក្តីថ្លែងការណ៍រួមជុំវិញលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ នាឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅក្នុងប្រទេសកម្ពុជា។

ថ្លែងនៅចំពោះមុខសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានលើកឡើងថា នៅក្នុងកិច្ចប្រជុំរបស់លោកជាមួយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានពិភាក្សាលើវិស័យជាច្រើន ថាតើប្រទេសហ្វីលីពីន​ និងកម្ពុជា អាចកែលម្អរួមគ្នាក្នុងរបៀបមួយដែលប្រកបដោយអត្ថន័យ ដើម្បីកែលម្អប្រជាជនទាំងពីរ។ ហ្វីលីពីន និងកម្ពុជា ទទួលស្គាល់ថាកំណើត និងភាពរឹងមាំ របស់សេដ្ឋកិច្ចយើង ពឹងផ្អែកទៅលើកិច្ចសហប្រតិបត្តិការ បន្ថែមលើវិស័យពាណិជ្ជកម្ម កសិកម្ម ថាមពលកកើតឡើងថ្មី និងសេដ្ឋកិច្ចឌីជីថល។

ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបញ្ជាក់ពីជំហរយ៉ាងដូច្នេះថា៖ «តំបន់របស់យើង មានផលប៉ះពាល់ពីកត្តាខាងក្រៅ ខ្ញុំសូមបញ្ជាក់ថា ហ្វីលីពីន មានជំហរជាដៃគូឥតងាករេ ក្នុងការបើកនូវមាគ៌ាថ្មី ក្នុងការសហការ និងពង្រឹងទំនាក់ទំនងលើវិស័យដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសយើងទាំងពីរ»

ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន បានបន្ថែមថា នៅក្នុងស្មារតីនេះប្រទេសពីរ បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ​ និងការអនុវត្តច្បាប់រវាងស្ថាប័នសន្តិប្រទេសទាំងពីរ ដើម្បីការឆ្លើយតបរួម គឺមានលក្ខណៈរហ័ស ហើយ​នឹងមានលក្ខណៈបង្រួបបង្រួម និងមានប្រសិទ្ធភាព ដែលបានបញ្ជាក់អំពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ដោយសម្រួលដល់ការធ្វើដំណើរទៅវិញទៅមករបស់ប្រជាជន ឱ្យកាន់តែរលូន។

គួរឱ្យដឹងថា រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន បានចុះកិច្ចព្រមព្រៀងចំនួន៣ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន មកកាន់កម្ពុជា។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាក្រោមអធិបតីភាព សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក Ferdinand Romualdez Marcos Jr. បន្ទាប់ពីមេដឹកនាំទាំងពីរបញ្ចប់ជំនួបពិភាក្សាទ្វេភាគី នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ឯកសារទាំងនោះរួមមាន៖

ឯកសារទី១៖ អនុស្សារណយោគយល់ស្តីពីវិស័យសហប្រតិបត្តិការនានារវាងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និង នគរបាលជាតិនៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ចុះហត្ថលេខាដោយ លោក Maria Theresa P. Lazaro រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋហ្វីលីពីន និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ទី២៖ អនុស្សារណយោគយល់រវាងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និង គណៈកម្មការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន ចុះហត្ថលេខាដោយ លោកបណ្ឌិត Shirley C. Agrupis ប្រធានគណៈកម្មការឧត្តមសិក្សា នៃសាធារណរដ្ឋហ្វីលីពីន និងលោកបណ្ឌិត ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។

ទី៣៖ អនុស្សារណយោគយល់ស្តីពីកិច្ចព្រមព្រៀងស្ដីពីសេវាកម្មអាកាសចរណ៍ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន ចុះហត្ថលេខាដោយ លោក Jim C. Syndiongco អនុរដ្ឋលេខាធិការអាកាសចរណ៍ និងអាកាសយានដ្ឋាន នៃសាធារណរដ្ឋហ្វីលីពីន និងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុកលើរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីលវិលនៃព្រះរាជាណាចក្រកម្ពុជា៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!