ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

អង្គការទស្សនៈពិភពលោក អន្តរជាតិកម្ពុជា អបអរសាទរសមិទ្ធផលដៃគូសហគមន៍ និងការបិទបញ្ចប់កម្មវិធីរបស់ខ្លួន ប្រចាំស្រុកស្អាង រយៈពេល១៨ឆ្នាំ ដែលបានបំពេញបេសកកម្ម ចាប់តាំងពីឆ្នាំ ២០០៧មកដល់ឆ្នាំ២០២៥

អង្គការទស្សនៈពិភពលោក អន្តរជាតិកម្ពុជា អបអរសាទរសមិទ្ធផលដៃគូសហគមន៍ និងការបិទបញ្ចប់កម្មវិធីរបស់ខ្លួន ប្រចាំស្រុកស្អាង រយៈពេល១៨ឆ្នាំ ដែលបានបំពេញបេសកកម្ម ចាប់តាំងពីឆ្នាំ ២០០៧មកដល់ឆ្នាំ២០២៥

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន ស្អាង បានរៀបចំពិធីអបអរសាទរសមិទ្ធផលដៃគូសហគមន៍ និងការបិទបញ្ចប់កម្មវិធីរបស់អង្គការទស្សនៈពិភពលោក អន្តរជាតិកម្ពុជា ប្រចាំស្រុកស្អាង រយៈពេល១៨ឆ្នាំ ចាប់តាំងពីឆ្នាំ ២០០៧មកដល់ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល និងលោក ជេនេស អ៊ីម៉ានូអែល ហ្គីនធីង (Janes Imanuel Genting) នាយកប្រតិបត្តិប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនោះដែរឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានថ្លែងកើតសរសើរ និងអរគុណដល់អង្គការទស្សនៈពិភពលោក អន្តរជាតិកម្ពុជា ប្រចាំស្រុកស្អាង ដែលបានបំពេញបេសកកម្មរបស់ខ្លួន រយៈពេល១៨ឆ្នាំ កន្លងមកប្រកបដោយជោគជ័យ និងទទួលបានសមិទ្ធផលជាទីគាប់ចិត្តជាច្រើន។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា៖ កម្មវិធីតំបន់ស្រុកស្អាង មានគោលដៅចង់ឱ្យកុមារ និងយុវជនទាំងអស់ក្នុងតំបន់គោលដៅទទួលបាននូវសុខភាពល្អ ទទួលបាននូវការអប់រំដែលមានគុណភាព និងបំណិនជីវិត ដើម្បីក្លាយជាពលរដ្ឋល្អ និងជាអ្នកដឹកនាំដែលមានសមត្ថភាព ដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍ប្រកបដោយចិរភាព។ ដើម្បីសម្រេចគោលដៅនេះកម្មវិធីតំបន់ស្រុកស្អាង បានធ្វើការយ៉ាងសកម្មក្នុងភាពជាដៃគូជាមួយរដ្ឋបាលថ្នាក់ ក្រោមជាតិ និងសហគមន៍ ដូចជាមន្ទីរសុខាភិបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរអប់រំយុវជននិងកីឡាខេត្ត មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់។

ឯកឧត្តមអភិបាលរងខេត្តកណ្ដាល ក៏បានផ្ដាំផ្ញើដល់រដ្ឋបាលស្រុកស្អាង បន្តដឹកនាំ ជ្រោមជ្រែង និងជួយគាំទ្រយកចិត្តទុកដាក់បន្ថែម ក្លាយជាក្រុមការងារស្នូលដែលបន្ត សម្របសម្រួលការឆ្លើយតប លើចំណុចខ្វះខាត ការបំពេញសមត្ថភាព គណកម្មការក្រុមសហគមន៍ និងការប្រឹក្សាយោបល់ផ្សេងៗដើម្បីអោយក្រុមទាំងនោះ នៅតែបន្តធ្វើការរួមគ្នា ក្នុងសហគមន៍ ពង្រីកសក្តានុពលរបស់គេ ដើម្បីឆ្លើយតបភាព ងាយរងគ្រោះរបស់កុមារនៅក្នុងសហគមន៍អោយមាននិរន្តភាព។

លោក ជេនេស អ៊ីម៉ានូអែល ហ្គីនធីង (Janes Imanuel Genting) នាយកប្រតិបត្តិប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា បានឱ្យដឹងថា មូលហេតុដែលអង្គការបញ្ចប់គម្រោង គឺមានហេតុផលចំបងមួយចំនួន គឺជាអាណត្តិរបស់កម្មវិធីដែលបានកំណត់ទុក (១៥ឆ្នាំ)។ ជាការសន្យាជាមួយអ្នកទំនុកបំរុង ដើម្បីអោយកុមារ គ្រួសារ និងសហគមន៍របស់ពួកគាត់ទទួលបានការអភិវឌ្ឍន និងផ្លាស់ប្រែឥរិយាបថ ជាវិជ្ជមាននៅក្នុងគ្រួសារ។ បញ្ហាប្រឈមចំបងរបស់សហគមន៍ត្រូវបានដោះស្រាយ ប្រកបដោយបរិយាបន្ន ដៃគូដែលនៅសហគមន៍មានភាពរឹងមាំ និងមានភាពម្ចាស់ការ និងផ្តល់លទ្ធភាពដល់តំបន់ដទៃទៀតនៅប្រទេសកម្ពុជាបានទទួលឱកាសក្នុងការអភិវឌ្ឍន៍ផងដែរ។

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!