ទាន់ហេតុការណ៍
លោកបណ្ឌិត​ ហោ​ គន្ធា​ អញ្ជើញ​ជួប​សំណេះសំណាល​ ជាមួយចាងហ្វាង​ការផ្សាយ​ និង​អ្នកសារព័ត៌មាន ចំនួន ១២៥​នាក់ នៅភោជនីយដ្ឋាន​បាយ័ន មុខមន្ទីពេទ្យកាលម៉ែត..=>រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!=>អាជ្ញាធរខណ្ឌមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសាររងគ្រោះដោយអគ្គិភ័យ ១០គ្រួសារ នៅសង្កាត់ស្ទឹងមានជ័យទី២=>អាជ្ញាធរស្រុកត្បូងឃ្មុំរងការរិះគន់៖ វង់ជល់មាន់ទ្រង់ទ្រាយធំបើកលេងចំហរក្នុងចំការស្វាយចន្ទី ដោយគ្មានការកោតក្រែងច្បាប់=>ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ!=>Unofficial Translation Press Release The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:=>សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖=>តើមកពីមូលហេតុអ្វីបានជាអាជ្ញាធរ «មិនហ៊ាន» ទទួលវត្ថុតាង បទល្មើសកាប់បំផ្លាញ និងទន្ទ្រានដីក្នុងតំបន់ការពារ នៅស្រុកឆែប..?=>សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!
0

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនគ្រួសាររបស់អ៊ំស្រី ប្រាក់ ចាន់ថុន ដែលមានជំងឺមហារីក ស្ថិតនៅ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

ប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនគ្រួសាររបស់អ៊ំស្រី ប្រាក់ ចាន់ថុន ដែលមានជំងឺមហារីក ស្ថិតនៅ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល៖ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់តាំងលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្តាល និងជាហិរញ្ញឹកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត  ដឹកនាំប្រតិភូសាខា និងអនុសាខា កក្រក ស្រុកកៀនស្វាយ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅឧបត្ថម្ភជូនគ្រួសាររបស់អ៊ំស្រី ប្រាក់ ចាន់ថុន អាយុ ៥៩ឆ្នាំ ដែលមានជំងឺមហារីក ស្ថិតនៅភូមិ ព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង បាននាំមកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ពិសេសពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយក្ដីនឹករលឹក។

លោកជំទាវបានបញ្ជាក់ថា អំណោយដែលសាខាបាននាំមកជួយឧបត្ថម្ភនាពេលនេះ គឺក្នុងគោលបំណងជួយសម្រាលនូវការលំបាកខ្វះខាតចំពោះមុខផ្នែកជីវភាពសម្រាប់ក្រុមគ្រួសារប្រចាំថ្ងៃ ក្នុងខណៈដែលអ៊ំស្រី ប្រាក់ ចាន់ថុន កំពុងតែសម្រាកព្យាបាលជំងឺ ដោយពុំមានការប្រកាន់នូវពូជសាសន៍ សាសនា ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។ ក្នុងឱកាសនោះដែរ លោកជំទាវ ស្រ៊ុន ស្រីនាង សូមគោរពជូនពរដល់អ៊ំស្រី ប្រាក់ ចាន់ថុន ឆាប់បានជាសះស្បើយពីជំងឺ និងសូមទទួលបាននូវពុទ្ធពរបួនប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។

អំណោយដែលសាខាបានឧបត្ថម្ភជូនគ្រួសារអ៊ំស្រីមាន៖ ថវិកាចំនួន ២លានរៀល ,ផ្លែឈើ ១កន្ត្រកធំ ,ទឹកដោះគោអ៊ិនសូ ១កេស, អង្ករចំនួន ២៥គីឡូ , មីសួរ ១កេស, ទឹកសុទ្ធ ១កេស, ត្រីខ ១យួរ, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ,៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!