ទាន់ហេតុការណ៍
ខណ្ឌមានជ័យ ប្រកាសកែសម្រួលសមាសភាពក្រុមការងារដឹកនាំការកសាងបក្ស អង្គការសហជីព និងចលនាកម្មករនិយោជិត ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងមូលដ្ឋាន=>គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!
0

បុរស​ជនជាតិ​វៀតណាម ជា​ម្ចាស់ សៃវៀន​មាន់ នៅ​កាស​ស៊ីណូ កាឡាក់ស៊ី ប្រើ​អំពើហិង្សា មកលើ បុរស​ជនជាតិ​ខ្មែរ​ចំនួន 2 រូប បណ្ដាល​ឱ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​..!

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តកណ្ដាល ÷ថ្ងៃសៅរ៍ ៧កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៧ខែឧសភា ឆ្នាំ២០២២

ជាក់ស្តែង នៅវេលា​ម៉ោង​១៧-៤០​នាទី​ល្ងាចថ្ងៃ​ទី​០៥ ខែ​ ឧសភា ឆ្នាំ​ ២០២២ ករណីប្រើអំពើហិង្សាមួយកើតឡើងនៅ​ក្នុងកាស៉ីណូ យីហោ «​កា​ឡា​ក់​ស៉ី​» ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល មានកាភ្ញាក់ផ្អើល មួយ បន្ទាប់​ពី​មានការបែកធ្លាយ​ករឿង​ហិង្សា ដែល​បង្ករដោយ​បុរស​ជនជាតិ​វៀតណាម មាន​តួនាទី​ជា​ម្ចាស់​សង្វៀន​ជល់​មាន់ បាន​ប្រើ​ហិង្សា​វាយ​ជនជាតិខ្មែរចំនួន​ពីរ​នាក់ បណ្តាលឲ្យ​របួស និង​បង្ក​រឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​ពូសមត្ថកិច្ច​ក្នុងមូលដ្ឋានចុះមកអន្តរាគមន៍នាំខ្លួនជនបង្ករ និងជនរងគ្រោះមកស្នង
ការដ្ឋាន នគរបាលខេត្តកណ្តាល ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី នៃច្បាប់ ។

​ហេតុការណ៍​ដែលបណ្តាលអោយប្រើអំពើហិង្សាមួយ​នេះ​បាន​កើតឡើង បន្ទាប់​ពី​ជនសង្ស័យ​ និង​ជនរងគ្រោះ ប្រកែក​គ្នា​រឿង​យក​មាន់​ពី​វៀតណាម មក​ជល់ រួម​នឹង​រឿង​លុយ​ដែល​ខ្ចី​គ្នា​ចំនួន ១​លាន​រៀល ហើយ​ប្រកែក​ឡើងបែកផ្សែង តឹងសរសៃក ដាក់គ្នាតែម្ដង ទើប​ឈាន​ដល់​ការប្រើ​ហិង្សា វាយ​តប់ វាយចំក្បាល​គ្នា​ទៅវិញទៅមក រហូតភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ ។​

​ជនដៃដល់​មានឈ្មោះ ង្វៀង ប៊ិន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ក្នុងភូមិ​ឃុំ​កើត​ហេតុ មុខរបរ មេការ​កាស៉ីណូ រួមទាំងបក្សពួក​មានគ្នាប្រមាណ​ជា ៧ ទៅ ៨​នាក់ បាន​ព្រួតគ្នា វាយតប់ប្រើ​អំពើហឹង្សា​វាយ​ដំជនជាតិខ្មែរ ដែល​គេ​ដឹងថា​ជា​ម្ចាស់​សង្វៀន​ល្បែងស៊ីសងបញ្ជល់មាន់​ប្រចាំ​ស្រុក​ស្អាង ខេត្ត​កណ្ដាល នាពេលកន្លងមកនិងបច្ចុប្បន្ន
​ជនរងគ្រោះ​ទាំង​ពីរ​នាក់​ មាន​ឈ្មោះ ដូចខាងក្រោម

ទី​១-ស្រៀ ហុង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល ។

ទី​២-ម៉ុន វណ្ណា ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​លេខ​១ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល​ ។​

តាម​ប្រភពព័ត៌មាន បានឱ្យថា​ ៖ ជនជាតិខ្មែរ ដែល​ជា​ជនរងគ្រោះ​ ត្រូវបានគេស្គាល់ថា គាត់គឺ​ជា​ម្ចាស់​ បនល្បែង សង្វៀន​បញ្ជល់មាន់មួយ ប្រចាំ​នៅស្រុក​ស្អាង ខេត្ត​កណ្តាល​ ។ ហើយ​ករណី​នេះ​គេ​សង្ស័យថា ផ្ដើមចេញពី​ការលេង​ល្បែង​ចាញ់ហើយក៏ជំពាក់​លុយ និង​កុង​គ្នា​រឿង​បើក​ល្បែងស៊ីសង​ជល់​មាន់​។​

​ចំពោះ​ករណី​ប្រើអំពើហឹង្សា​នេះ ជនដៃដល់ ហើយ​និង​ជន រងគ្រោះ បាន​អួតអាង ដំឡើង​ស្លាប​ដាក់គ្នានិង​គំរាមកំហែង​ដាក់គ្នា ដោយ​បានបោះ​ពាក្យសម្ដី​ធំៗដាក់គ្នាថា​ ខ្លួន​មាន​មេ​ៗ របស់​ខ្លួន​ធំ ប្រចាំ​ស្រុក​កោះធំ ហើយ​ភាគីម្ខាង​ទៀត​បានអួតអាងក្ដែងៗថា មានមេធំៗ ប្រចាំ​នៅក្នុងស្រុក​ស្អាង​ តាមកាងការ ពារពីក្រោយខ្នង ។ តែ​រហូតមកទល់​ពេលនេះ​ នៅ​មិនទាន់​មាន​មេ​ៗ ឬអ្នកធំ​ណា​ម្នាក់​ ចិត្តសឿងហ៊ាន​ចេញមុខ​មក​កាង ចេញមុខដោះស្រាយ​ឬមកធានា យកជនបង្ករខាងលើនេះ ឱ្យរួចខ្លួននៅឡើយទេ​ ។​
​យ៉ាងណាមិញ មហាជន​ជាច្រើន បាន​លើកឡើង​ថា ករណី​នេះ​គឺ​ផ្ដើមចេញ​ពី​ការ​លេង​ល្បែង​ភ្នាល់ ទើប​បណ្តាលឲ្យ​មាន​ការ​ខ្ចីលុ​យ ជំពាក់​លុយ​មិន​សង​ ហើយឈាន​ដល់​ការ ប្រើអំពើហឹង្សាវាយតប់​គ្នា​ទៅវិញទៅមក យ៉ាងសាហាវ បែបនេះ។​

​បច្ចុប្បន្ន ជនដៃដល់​ត្រូវបាន​សមត្ថកិច្ច​ស្រុក​កោះធំ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញូន​មក​ស្នងការ​នគរបា​ល​ខេត្តកណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ នៃព្រះរាជាណាចក្រកម្ពុជា ជាធរមាន ៕

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!