ព្រះវិហារ៖ប្រធានមន្ទីរសាធារណៈការខេត្តព្រះវិហារតាមបណ្តាញសង្គមរបស់លោកកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥បានលើបញ្ហាសម្រាមនៅក្រុងព្រះវិហារថា’’សំរាមមិនពូកែប្រមូល ប៉ុន្តែពូកែប្រមូលលុយ៖ ការឆ្លុះបញ្ចាំងពីបញ្ហាសេវាប្រមូលសំរាមសាធារណៈ’’
ក្នុងអត្ថបទដែលលោកសំ លាងទ្រី ប្រធានមន្ទីរសារធារណៈការខេត្តព្រះវិហារបានបង្ហោះ
ត្រូវបានរៀបចំឡើងដោយផ្អែកលើមតិយោបល់របស់សាធារណជនជាច្រើននាក់ ដែលបានចូលcomment ទាក់ទងនឹងសេវាប្រមូលសំរាម ដែលបង្ហាញពីការមិនពេញចិត្តចំពោះការផ្តល់សេវា ក៏ប៉ុន្តែការយកចិត្តទុកដាក់ខ្ពស់ទៅលើការប្រមូលកម្រៃសេវា។
មតិទាំងនេះបានគូសបញ្ជាក់យ៉ាងច្បាស់អំពីភាពខ្វះខាតក្នុងការគ្រប់គ្រងសំរាមសាធារណៈ ដែលជាក្តីកង្វល់ដ៏ធំធេងរបស់ប្រជាពលរដ្ឋ។
ភាពផ្ទុយគ្នារវាងការប្រមូលលុយ និងការប្រមូលសំរាមចំណុចសំខាន់ និងមានទម្ងន់បំផុតនៅក្នុងមតិយោបល់ទាំងអស់ គឺការរិះគន់ទៅលើភាពផ្ទុយគ្នាដ៏ធ្ងន់ធ្ងររវាង ល្បឿននៃការប្រមូលកម្រៃសេវា និង ភាពយឺតយ៉ាវនៃការប្រមូលសំរាម។ ប្រជាពលរដ្ឋបានលើកឡើងស្រដៀងៗគ្នាថា ពេលដល់ខែត្រូវបង់លុយ ខាងក្រុមហ៊ុនប្រមូលសំរាមតែងតែមកទារយ៉ាងទៀងទាត់ និងលឿនរហ័ស ពេលខ្លះមកទារមុនថ្ងៃកំណត់ទៀតផង។
ការcommentដូចដែលលោកស្រី នាថ នាថ បានលើកឡើងថា: “ពិតណាស់លោកពូ លុយដល់ខែមកភ្លាម” ហើយលោកស្រី Thyda Meas ក៏បានបន្ថែមថា៖ “លុយវិញអាចយកដល់ពីរឬមិនដល់ថ្ងៃយកផងមកទារហើយ”។ លោកស្រី Si Heam ក៏បានលើកជាសំណួរយ៉ាងចាស់ដៃថា: “មែនតើពូ មួយខែប្រមូលលុយបីបួនដង”។
ផ្ទុយទៅវិញ សេវាប្រមូលសំរាមមានលក្ខណៈយឺតយ៉ាវ និងមិនទៀងទាត់គួរឲ្យកត់សម្គាល់។ ករណីខ្លះ រង់ចាំរហូតដល់ មួយខែ ១០ ថ្ងៃ(ក្មួយស្រី Wattana Socheata) ពីរខែ (លោកស្រី Bun Lidara និង Mork Sopanny) ឬ បង់លុយបីខែ ប៉ុន្តែអត់ឃើញមកប្រមូលសោះ(លោក Kosal Phoan)។ ភាពយឺតយ៉ាវនេះបានបណ្តាលឲ្យសំរាមគរដូចភ្នំ (លោក Cheng Ken) និងបង្កជា ក្លិនស្អុយពេញភូមិ (ក្មួយស្រី Wattana Socheata និងលោកស្រី Sokhim Chheang)។
ផលប៉ះពាល់ និងការអស់សង្ឃឹមរបស់ប្រជាពលរដ្ឋ៖ការមិនទៀងទាត់ក្នុងការប្រមូលសំរាមនេះមិនត្រឹមតែបង្កផលប៉ះពាល់ផ្នែកបរិស្ថានប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់អារម្មណ៍ និងមុខមាត់ទីក្រុងផងដែរ។
ផលប៉ះពាល់បរិស្ថាន និងសុខភាព៖ សំរាមដែលគរស្អុយរលួយពេញក្រុង បង្កក្តីអាណិតដល់អ្នកលក់ដូរដែលរស់នៅក្បែរកន្លែងសំរាម (លោកស្រី Sokhim Chheang) និងជាកង្វល់ចំពោះអនាម័យសាធារណៈ។
ក្តីសង្ឃឹមតូចតាច៖ ការរង់ចាំឡានសំរាមបានក្លាយទៅជាព្រឹត្តិការណ៍ដ៏កម្រ និងគួរឲ្យសប្បាយចិត្តដូចជាការរង់ចាំបងប្អូនមកលេង (លោក ចាន់ធា លុយ) ឬរង់ចាំម្តាយមកពីផ្សារ (លោក វិ សាល)។ ការប្រៀបធៀបនេះបានបង្ហាញយ៉ាងច្បាស់ពីការអស់សង្ឃឹម និងការរំពឹងទុកទាបរបស់ប្រជាពលរដ្ឋចំពោះសេវានេះ។
ជុំវិញបញ្ហាខាងលើលោកគឹមចាន់ បញ្ញាអភិបាលរងខេត្តព្រះវិហារបានឆ្លើយតបតាមតេលេក្រាមដល់អ្នកសារព័ត៌មានថាបញ្ហាសម្រាប់នេះរដ្ឋបាលខេត្តយកចិត្តទុកដាក់និងកំពុងត្រួតពិនិត្យលើកិច្ចសន្យាក្រុមហ៊ុនប្រមូលសំរាមឡើងវិញ។ហើយបញ្ហាសម្រាមក្រុងព្រះវិហារនេះនឹងត្រូវបានដោះស្រាយឆាប់ៗខាងមុខនេះ។សូមអរគុណ។
ចំណែកឯលោកមឿង សុភេទប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារបានបកស្រាយថាយោងតាមអនុក្រឹត្យ ១១៣ មន្ទីរបរិស្ថានបានប្រគល់សិទ្ធិនិងសម្ភារៈផ្សេងៗឲ្យទៅរដ្ឋបាលក្រុងស្រុកជាអ្នកទទួលខុសត្រូវ។




![[English Below] សេចក្តីជូនដំណឹង កងរាជអាវុធហត្ថខេត្តសៀមរាប ស្តីពីការលើកពេលប្រារព្ធកម្មវិធី “រត់កម្សាន្ត (សាកល្បង) ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាបដោយសេរី”!](http://k-rathaaphiwatnews.com.kh/wp-content/uploads/2025/11/Screenshot_20251107_175736-120x90.jpg)


















