ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

លោក ឌី រ័ត្នខែមរុណ អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងចុះប្រមូលសំរាម និង លាងសំអាតផ្លូវ ត្រង់ចំណុចក្រោមស្ពាន អាកាសស្ទឹងមានជ័យ ។

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញនៅព្រឹកថ្ងៃអង្គារ៍ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១

លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះប្រមូលសម្រាម រើសសម្រាម និងបាញ់ទឹកសំអាតផ្លូវនៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យទី១ និងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីសណ្តាប់ធ្នាប់ល្អ បរិស្ថានល្អ និងអនាម័យល្អ ។

ក្នុងការចុះរៀបចំសណ្តាប់ធ្នាប់ ប្រមូលសម្រាម រើសសម្រាម និងលាងសំអាតផ្លូវត្រង់ចំណុច ស្ពានអាកាសស្ទឹងមានជ័យ នេះដែរ លោកអភិបាលរងខណ្ឌ បានណែនាំអោយមន្ត្រីភ្នាក់ងារអនាម័យសង្កាត់ទាំង៧ ក្រុមការងារពាក់ព័ន្ធ និងកងកម្លាំងក្នុងជួរ គណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ ទាំងអស់ ត្រូវយកចិត្តទុកដាក់ និង ពង្រឹងបន្ថែមទៀតលើការងារ សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ ជាប់ជាប្រចាំ ដើម្បីទីក្រុងស្អាត បរិស្ថានអនាម័យល្អក្នុងមូលដ្ឋានខណ្ឌមានជ័យ ។

ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខែមរុណ អភិបាលរង ខណ្ឌមានជ័យ បន្តទៀតថាត្រូវផ្សព្វផ្សាយអប់រំ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូល​រួម​សហការ​ ទុក​ដាក់​ និង​ វេចខ្ចប់សំរាម​ឱ្យបាន​ត្រឹម​ត្រូវ​ និង​ តាម​ពេល​វេលា​ដែល​បាន​កំណត់​ ដេីម្បី​ងាយស្រួល​ដល់ក្រុមការងារ​ប្រមូល​សំរាម​ អោយទាន់ពេលវេលា ។

ជាមួយគ្នានេះដែរ លោក​អភិបាលរងខណ្ឌ ក៍បានក្រើនរំលឹកអោយក្រុមការងារគ្រប់ការិយាល័យពាក់ព័ន្ធ រួមទាំងរដ្ឋបាលសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌមានជ័យ ត្រូវចូលផ្សព្វផ្សាយអប់រំ ដល់បងប្អូនប្រជាពលរដ្ឋអោយបានទូលំទូលាយ អំពីវិធានការបង្ការ ទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ដែលកំពុងតែគំរាមកំហែងសុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាសកល ។

ជាពិសេសត្រូវផ្សព្វផ្សាយអោយបងប្អូនប្រជាពលរដ្ឋត្រូវអនុវត្តជាប់ជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការអំពាវនាវ របស់រាជរដ្ឋាភិបាល គឺ ៣ ការពារ ៣ កុំ ។

សូមបញ្ជាក់ផងដែរថា ក្នុងការប្រមូលសំរាម រើសសំរាម និងលាងផ្លូវត្រង់ចំណុចស្ពានអាកាសស្ទឹងមានជ័យ នេះដែរ មាកកំលាំង សរុប ៦០នាក់ ចូលរួម រថយន្ដបាញ់ទឹក របស់រដ្ឋបាលខណ្ឌមានជ័យ ចំនួន ២គ្រឿង រថយន្តប្រមូលសំរាម ក្រុមហ៊ុន ស៊ិនទ្រី ចំនួន ១គ្រឿង​ រួមជាមួយរឺម៉ក់ប្រមូលសំរាមរបស់សង្កាត់ចំនួន ២គ្រឿង ។

ជាចុងក្រោយ លោកអភិបាលរងខណ្ឌ បានដាក់ផែនការអោយអាជ្ញាធរសង្កាត់ រួមសហការជាមួយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ និង មន្ត្រីសាលាខណ្ឌ ត្រូវអនុវត្តជាប្រចាំទៅលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបរិស្ថានអនាម័យ អោយដូចភ្លៀងរលឹម ។ ទីក្រុងស្អាត សណ្តាប់ធ្នាប់ល្អ បរិស្ថានអនាម័យល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នា ៕

Filed in: សូមរាយការណ៍

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!