ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

អាវុធហត្ថខេត្តតាកែវ សហការជាមួយ​អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបគ្រឿងញៀនជាង១គីឡូក្រាម

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ខេត្តតាកែវ៖កាលពីថ្ងៃព្រហស្បតិ៍ ៧កើត  ខែផល្គុន ឆ្នាំជូត ទោសក័ ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៨ កុម្ភៈ ឆ្នាំ ២០២១កន្លងទៅនេះ

កម្លាំង​កង​រាជអាវុធហត្ថខេត្ត​តាកែវ បានសហការជាមួយ​កម្លាំង​កង​រាជអាវុធហត្ថ​រាជធានីភ្នំពេញ ធ្វើ​ការ​បង្រ្កាប​ករណី​គ្រឿងញៀន​ឆ្លង​ខេត្ត ដោយ​ឃាត់ខ្លួន​បានមនុស្ស​ចំនួន២នាក់ និង​គ្រឿងញៀនជាង១គីឡូក្រាម។

យោងតាមរបាយការណ៍ថា ដំបូងឡើយ នៅវេលាម៉ោង ១១ និង៣០នាទី ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ ២០២១ កម្លាំង​ការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថតាកែវ បានបើកប្រតិបត្តិការបង្រ្កាបករណីគ្រឿងញៀន​នៅ​ចំណុច​ភូមិ​គ្រួស ស្ថិត​ក្នុងឃុំពារាម ស្រុកបាទី ខេត្តតាកែវ ដោយ​ឃាត់ខ្លួនបា​នជនសង្ស័យ​ម្នាក់​ឈ្មោះ ហេង លឹមគាន់ ភេទប្រុស អាយុ​២៣ឆ្នាំ ដោយ​ដកហូតបានគ្រឿងញៀន៣កញ្ចប់ មានទម្ងន់ជាង១រយក្រាម។ ក្រោយការឃាត់ខ្លួន ជនសង្ស័យ​បាន​សារភាពថា ខ្លួន​បានទិញគ្រឿងញៀនពីនារីម្នាក់​នៅ​ម្តុំវត្តស្លែង រាជធានីភ្នំពេញ។

បន្ទាប់មក​នៅវេលាម៉ោងប្រមាណជាង៤រសៀល កម្លាំង​អាវុធហត្ថខេត្តតាកែវ ក៏បានសហការជាមួយ​កម្លាំង​អាវុធហត្ថ​រាជធានីភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌដង្កោ ចុះឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ ស្រ៊ុន ស្រី មុំ អាយុ​២៧ឆ្នាំ នៅ​មុខ​សាលា​បឋមសិក្សា​ពងទឹក ដោយដកហូតបានគ្រឿងញៀនចំនួន ១៥កញ្ចប់ ដោយ​គិតជាទម្ងន់ប្រមាណជាង១គីឡូក្រាម។

បច្ចុប្បន្ន​ជនសង្ស័យ រួមទាំងវត្ថុតាងត្រូវ​កម្លាំង​សមត្ថកិច្ច​នាំយកទៅសាកសួរ និង​ស្រាវជ្រាវ​ដើម្បីរកមេក្លោងបន្ត។

Filed in: សន្តិសុខ សង្គម

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!