ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន ប្រធានសភាជាតិសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្ត ចំពោះមរណភាព អតីតប្រធានាធិបតី លោក Francisco Guterres Lú-Olo=>ឯកឧត្តម ឧត្តមសេនីយ៍ឯក តាន់ សំណាងតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អញ្ជើញជាអធិបតីក្នុងពិធី" ប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី..!=>ក្នុងឱកាស ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៦ ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង រំលឹកបទពិសោធន៍ ធ្លាប់មើលថែរនិងអប់រំស្តារនិតិសម្បទាយុវជនជាប់សារធាតុញៀន រហូតបំផុសគំនិតរៀបចំជាបទចម្រៀងដាស់តឿនរំលឹកនិងអប់រំយុវជនឲ្យជៀសឆ្ងាយពីគ្រឿងញៀន!=>អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា!=>ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ=>ពិធីប្រកាសចូលកាន់មុខតំណែងលោក ហុក សុផល ជាអភិបាលរងខេត្តព្រះវិហារ=>ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន=>លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យអញ្ជើញចូលរួមកិច្ចប្រជុំ ក្រោមអធិតីភាព​ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
0

​ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​គណៈប្រតិភូ​អាវុធហត្ថ​រាជធានី​ភ្នំពេញ និង​អាវុធហត្ថ​ខណ្ឌ​ទាំង​អស់​ក្នុង​រាជធានី ចូលរួម​រំលែក​មរណ​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ លោក​វរសេនីយ៍ឯក សេង ឈៀង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ​៖ កាលពី​រសៀល ថ្ងៃ​ព្រហស្បតិ៍ ១៥​រោច ខែ​មាឃ ឆ្នាំ​ជូត ទោស​ក័ ពុទ្ធ​សករាជ ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​គណៈប្រតិភូ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​កង​អាវុធហត្ថ​ខណ្ឌ​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​រំលែក​មរណទុក្ខ​ជាមួយ​គ្រួសារ​សព លោក សេង ឈៀង មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​។​

​ក្នុងឱកាស​នៃ​ការចូលរួម​រំលែក​មរ​ណ​ទុក្ខ​នេះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​សម្តែង​នូវ​ការសោកស្តាយ​ប្រកបដោយ​ភាព​ក្រៀមក្រំ​ក្រៃលែង ហើយ​នេះ​ជា​ការបាត់បង់​នូវ​សហការី និង​ជា​ការបាត់បង់​នូវ​សមាជិក​នៃ​កងរាជអាវុធហត្ថ​ដ៏​ល្អ​ប្រសើរ​មួយរូប ពោរពេញ​ទៅដោយ​ឆន្ទៈ​មនសិការ ចូលរួមចំណែក​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​មាតុភូមិ​កម្ពុជា​។​

​លោក​វរសេនីយ៍ឯក សេង ឈៀង ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ ដែល​មាន​ការទទួលខុសត្រូវ​លើ​ការបំពេញ​ភារកិច្ច​ការ​ងារ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ព្រមទាំង​មាន​ទំនាក់ទំនង​ល្អ​ប្រសើរ​ជាមួយ​អាជ្ញាធរ និង​មន្ត្រី​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​។ ក្នុងនាម​ជា​មេបញ្ជាការ លោក សេង ឈៀង បាន​ដឹកនាំ​អង្គភាព​អាវុធហត្ថ​ខណ្ឌ​ចូលរួម​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ចការពារ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​បង្ក្រាប​បទល្មើស​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា លោក សេង ឈៀង បាន​ទទួលមរណភាព​កាលពី​វេលា​ម៉ោង ៩៖៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដោយ​រោគាពាធ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​។ ពិធី​បុណ្យ​សព​ប្រារព្ធ​ធ្វើឡើង​តាម​ប្រពៃណី​នៅ​គេហដ្ឋាន អ្នកស្រី ម៉ន ឆ​យី ស្ថិតនៅ​ក្រុម​ទី​៥ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ហើយ​ពី​ធី​បូជាសព​នឹង​ប្រព្រឹត្តទៅ​នៅ​វេលា​ម៉ោង​៧៖៣០​នាទី​ព្រឹក ថ្ងៃ​ទី​សៅរ៍ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២១៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!