ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង គាំទ្រ​ការរីកចម្រើន វិស័យ​បាល់ទាត់ នៅ​សាលា​បាក់​ទូក​! ​នៅ​ព្រឹក​ថ្ងៃអាទិត្យ ១០​រោច ខែ​មាឃ ឆ្នាំ​ជូត ទោស​ក័ ពុទ្ធ​សករាជ ២៥៦៤​ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២១

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ លោកគ្រូ​អ្នកគ្រូ​ចូលនិវត្តន៍ និង​សម្ពោធ​ដាក់ឲ្យ​ដំណើរការ​ប្រើប្រាស់​ជា​ផ្លូវការ​ទីលាន​បាល់ទាត់​នៃ​វិទ្យាល័យ​បាក់​ទូក ក្រោយពី​បាន​រៀបចំ​កែលម្អ​បន្ថែម​ជាថ្មី ក្រោម​កិច្ចសហការ​ជាមួយ​ដៃគូរ​អភិវឌ្ឍន៍​ដែល​មាន​បទពិសោធន៍​រៀបចំ​តារាង​បាល់ទាត់ ក្រាល​ស្មៅ​សិប្ប​និមិត្ត​។​

​ក្នុងឱកាស​នោះ ក៏​មាន​ការចូលរួម​ពី ឯកឧត្តម ឌួង មាស​ចម្រើន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរ​អប់រំ យុវជន​និង​កីឡា រាជធានី​ភ្នំពេញ លោក តូច កន្តាល់ នាយក​វិទ្យាល័យ​បាក់​ទូក លោក​បណ្ឌិត អ៊ឹម​សុធារិទ្ធ តំណាង​ក្រុមហ៊ុន ជីប ម៉ុង លោក សោម សុ​និមិត្ត តំណាង​ដៃគូ​អភិវឌ្ឍ​តារាង​បាល់ទាត់ និង លោក លោកស្រី នាយករង​-​បុគ្គលិក​សិក្សា អតីត​លោកគ្រូ​អ្នកគ្រូ អតីត​សិស្ស សាលា​បាក់​ទូក នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ គណ​:​កម្ម​ការរៀបចំ​ការប្រកួត ក្រុម​កីឡាករ​បាល់ទាត់ ព្រមទាំង​ក្មួយៗ សិស្សានុសិស្ស​ជា​ច្រើន​រូប​ទៀត​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​មាន​ប្រសា​ស​ថា ការជ្រើសរើស​ដៃគូ​អភិវឌ្ឍន៍ របស់​គណៈកម្មការ ទ្រទ្រង់​សាលា គណៈនាយក​សាលា និង​ក្រុមបច្ចេកទេស នៃ​សាលា​បាក់​ទូក មក​អភិវឌ្ឍន៍​នូវ​តារាង​បាល់ទាត់ គឺជា​ការ រីកចម្រើន​ថ្មី​មួយ​របស់​សាលា​ស្រប​តាម​ការរីកចម្រើន​របស់​ប្រទេសជាតិ នា​សម័យ​បច្ចុប្បន្ន ដែលមាន​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ គតិបណ្ឌិត ដូច្នេះ​លោក​សង្ឃឹមថា តារាង​បាល់ទាត់​មួយ​នេះ នឹង​បាន​ជា​ប្រយោជន៍ ដល់​ប្អូនៗ​យុវជន​ជំនាន់​ក្រោយ ក្នុង​ការលើកស្ទួយ​វិស័យ​បាល់ទាត់​ឲ្យ​រីកចម្រើនត​ទៅ និង​ជួយ​លើកមុខ​លើក​មាត់ ប្រទេសជាតិ​យើង នៅលើ​ឆាក​អន្តរជាតិ​។​

​បន្ទាប់​ពី​កាត់​ខ្សែបូរ សម្ពោធ​ទីលាន​បាល់ទាត់​រួច គណអធិបតី និង​ភ្ញៀវ​កិត្តិយស​ទាំងអស់ បាននាំគ្នា​ទស្សនា ការប្រកួត​ផ្តាច់​ព្រ័ត យក​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ រហូត​ចប់​កា​ប្រកួត និង​បាន​ប្រគល់​មេដាយ​ពានរង្វាន់​ជ័យលាភី​ដល់​ក្រុម​កីឡាបាល់ទាត់​ទាំង​៣​ចំណាត់​ថ្នាក់​ខាងលើ មាន មេដាយមាស ប្រាក់ និង​សំរិទ្ធ ថវិកា​លើកទឹកចិត្ត មី ភេសជ្ជៈ​មួយចំនួន និង​បាល់ទាត់ ផងដែរ​៕
​

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!