ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា ប្ដេជ្ញាខំប្រឹងទ្វេដង ដើម្បីការពារមេដាយមាស ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ២០២៣

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ៖ កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា ស៊ីន វង់ ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុង ហាណូយ បានប្ដេជ្ញានឹងបង្កើនការខំប្រឹងទ្វេដង ដើម្បីត្រៀមការពារមេដាយមាស ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នាឆ្នាំ២០២៣ ខាងមុខ។

កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា បានឱ្យដឹងថា ខ្លួនពិតជារំភើបរីករាយខ្លាំង ក្រោយចាប់គូជាមួយកីឡាការិនី វង ចន្ថា ដណ្ដើម បានមេដាយមាស ១គ្រឿង លើវិញ្ញាសាគូបុរស-នារី នៃព្រឹត្តិការណ៍ស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីពេលថ្មីៗនេះ ទោះបីខ្លួនមិនធ្លាប់រំពឹងថា អាចធ្វើបានដូច្នេះក៏ដោយ។

កីឡាករមានដើមកំណើតពីខេត្តកំពត បានបញ្ជាក់ថា នេះជាលើកដំបូងហើយ ដែលលោកបានចូលរួមប្រកួតកីឡាស៊ីហ្គេម បន្ទាប់ពីលោកបានចូលហាត់ និងលេងកីឡានេះ តាំងពីអាយុ១០ឆ្នាំ។ លោកពិតជារំភើបខ្លាំង ដែលលោកអាចសម្រេចនូវក្ដី ស្រមៃរបស់ខ្លួន ទោះបីកន្លងមក លោកមិនរំពឹងថា ខ្លួនអាចដណ្ដើមបាននូវកិត្តិយសដ៏ធំធេងមួយជូនជាតិបែបនេះក៏ដោយ។

កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា ស៊ីន វង់ បានបញ្ជាក់បន្ថែមថា ទម្រាំអាចឈ្នះមេដាយមាសមួយនេះ លោកបានខំប្រឹង ហ្វឹកហាត់ខ្លាំង ទាំងព្រឹក ទាំងល្ងាច ទោះបីអាកាសធាតុបែបណាក៏ដោយ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ។ អ្វីដែលលោក សប្បាយចិត្តទៀតនោះ ក្រៅពីការអបអរសាទរ និងលើកទឹកចិត្តរបស់ថ្នាក់ដឹកនាំ និងបងប្អូនទូទាំងប្រទេស គឺលោកបានធ្វើឲ្យគ្រួសាររបស់ខ្លួន ក៏ដូចជាអ៊ុពូមីង នៅភូមិកំណើត សប្បាយចិត្ត និងមានមោទនភាព ចំពោះសមិទ្ធផលរបស់ លោកមួយនេះ ។

កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា ស៊ីន វង់ បានបន្ដថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមលោកជាម្ចាស់មេដាយមាស លោកនឹង បង្កើនការខំប្រឹងហ្វឹកហាត់ទ្វេដង និងកាន់តែខ្លាំងថែមទៀត ដើម្បីការពារមេដាយមាស ក្នុងនាមម្ចាស់ផ្ទះ ក៏ដូចជាត្រៀមការប្រកួត ផ្សេងៗ ដើម្បីឆ្ពោះទៅដណ្ដើមមេដាយ និងកិត្តិយសជូនជាតិជាបន្ដបន្ទាប់ទៀត នាពេលខាងមុខ។

គួរជម្រាបថា កីឡាករប៉េតង់ជម្រើសជាតិកម្ពុជា ស៊ីន វង់ បានចូលហ្វឹកហាត់កីឡាប៊ូល និងប៉េតង់ តាំងពីវ័យ១០ឆ្នាំ។ ដោយមានការជំរុញ និងលើកទឹកចិត្តពីឪពុក-ម្ដាយ រូបគេក៏បានប្រកបអាជីពកីឡានេះ រហូតមកទល់បច្ចុប្បន្ន។ ឆ្នាំ២០១៧ គឺជាឆ្នាំដំបូង ដែលរូបគេបានជាប់ជម្រើសជាតិ និងចាប់ផ្ដើមចេញប្រកួតលើឆាកអន្ដរជាតិ ប៉ុន្តែពុំទាន់ទទួលបានលទ្ធផល ល្អប្រសើរនោះទេ។

នៅឆ្នាំ២០១៨ សហព័ន្ធបានបញ្ជូនរូបគេ ចូលរួមប្រកួតក្របខណ្ឌកីឡានិស្សិតអាស៊ាន នៅប្រទេសមីយ៉ាន់ម៉ា ដោយដណ្ដើមមេដាយមាស ១ និងប្រាក់ ១។
រហូតដល់ឆ្នាំ២០២២ គឺជាឆ្នាំដ៏ជោគជ័យរបស់ ស៊ី វង់ បន្ទាប់ពីសហព័ន្ធបញ្ជូនរូបគេ ចូលរួមប្រកួតកីឡាស៊ីហ្គេមលើកដំបូង លើវិញ្ញាសាវាយគូបុរស-នារី ដោយចាប់ដៃជាមួយកីឡាការិនី វង ចន្ថា ហើយដណ្ដើមបានមេដាយមាសតែម្ដង៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!