ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ៖ សុវត្ថិភាពចំណីអាហារ គឺជាកត្តាចាំបាច់បំផុតមួយសម្រាប់សុខភាពបុគ្គល ដែលមិនត្រូវមើលរំលងឡើយ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ភ្នំពេញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ —

ក្នុងឱកាស នៃទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកឆ្នាំ២០២២ ក្រោមប្រធានបទ “សុវត្ថិភាពចំណីអាហារប្រសើរ ដើម្បីសុខភាពល្អប្រសើរ” ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានបញ្ជាក់ថា សុវត្ថិភាពចំណីអាហារ គឺជាកត្តាចាំបាច់បំផុតសម្រាប់សុខភាពបុគ្គលគ្រប់ៗរូប ដែលមិនគួរត្រូវមើលរំលងនោះទេ។

លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់ថា ៖ “ការរស់នៅរបស់បុគ្គលគ្រប់ៗរូប គឺពឹងផ្អែកទៅលើការបរិភោគម្ហូបអាហារដ៏ត្រឹមត្រូវ សម្រាប់ការលូតលាស់ ក៏ដូចជាការថែបំប៉នសុខភាពផងដែរ។ ខ្ញុំសូមជម្រាបបន្ថែមថា សុវត្ថិភាពចំណីអាហារគឺជាកត្តាសំខាន់មួយនៅក្នុងចំណោមកត្តាផ្សេងៗទៀត សម្រាប់រក្សាបាននូវសុខភាពល្អរបស់ប្រជាពលរដ្ឋទូទៅ។ ចំពោះការបរិភោគចំណីអាហារដោយមិនបានអនុវត្តត្រឹមត្រូវនូវគោលការណ៍អនាម័យ ក៏ដូចជាការរក្សាបាននូវសុវត្ថិភាពចំណីនេះ នោះវានឹងផ្តល់នូវផលប៉ះពាល់ធំមកដល់សុខភាពរបស់យើងគ្រប់គ្នា នឹងអាចឈានទៅរកការបាត់បង់ជីវិតផងដែរ។ មានករណីជាច្រើនមានដូចជា ការពុលចំណីអាហារ ការពុលស្រា ដែលកន្លងមកនេះធ្លាប់បានជួបប្រទះរួចហើយ ដែលករណីខ្លះបានបណ្តាលឱ្យស្លាប់ភ្លាមៗតែម្តង ដែលមិនអាចជួយសង្គ្រោះទាន់”។

លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមថា ការរក្សាបាននូវចំណីអាហារសម្រាប់បរិភោគប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់ ក៏ជាចំណុចមួយទៀតដែលបុគ្គលគ្រប់រូបត្រូវយកចិត្តទុកដាក់ផងដែរ ដើម្បីថែរក្សាសុខភាព។ ដោយឡែកចំពោះការដាំដុះបន្លែ និងផ្លែឈើ ក៏ដូចជាដំណាំផ្សេងៗ ត្រូវអនុវត្តតាមបែបធម្មជាតិ គឺប្រើជីធម្មជាតិ ដោយចៀសវាងការប្រើប្រាស់សារធាតុគីមីផ្សេងៗ ហើយសារធាតុគីមីក៏នឹងមិនត្រូវយកមកប្រើប្រាស់ដើម្បីរក្សាម្ហូបអាហារ ផ្លែឈើ។ល។ ដើម្បីរក្សានូវភាពស្រស់ស្អាតបានយូរ ប៉ុន្តែបានបំផ្លាញគុណភាពម្ហូបអាហារ និងផ្លែឈើទាំងនោះ ហើយដែលនឹងបណ្តាលឱ្យអ្នកបរិភោគជួបប្រទះនូវបញ្ហាសុខភាពនៅពេលទទួលទាន។

បន្ថែមពីលើនេះ ការប្រើប្រាស់ជីគីមីដើម្បីសម្លាប់សត្វល្អិត ការប្រើសប្រាស់ដើម្បីឱ្យដំណាំឆាប់ធំ និងឆាប់ឱ្យផល ដោយមិនបានអនុវត្តឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសនៃការប្រើប្រាស់ ជាកត្តាហានិភ័យមួយទៀតផងដែរសម្រាប់សុខភាពបុគ្គលដែលនឹងទទួលទានដំណាំទាំងនោះ រួមទាំងអ្នកប្រើប្រាស់ខ្លួនឯងផងដែរ។

ក្នុងឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិត អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់យកចិត្តទុកដាក់ខ្ពស់ចំពោះការបរិភាគចំណីអាហារប្រចាំថ្ងៃរបស់ខ្លួន និងអនុវត្តឱ្យបានត្រឹមត្រូវនូវស្តង់ដារសុវត្ថិភាពចំណីអាហារ ចៀសវាងការបរិភោគម្ហូបអាហារដែលហួសសុពលភាព អាហារដែលមិនមានសុវត្ថិភាពល្អ និងអាហារដែលទុកយូរពេកជាដើម។ បន្ថែមពីលើនេះ ការរក្សាអនាម័យដៃស្អាតមុនពេលបរិភោគ ក៏ជាកត្តារួមផ្សំដ៏ធំផងដែរ ដែលគួរមាតាបិតា ឬអាណាព្យាបាល ណែនាំបុត្រធីតារបស់ខ្លួនត្រូវសំអាតដៃឱ្យបានស្អាតសិន មុនពេលទទួលទានអាហារ ហើយអ្នកដែលធ្វើម្ហូបត្រូវលាងសម្អាតម្ហូបអាហារឱ្យបានស្អាត ហើយត្រូវចំអិនឱ្យបានឆ្អិនល្អ។

ពាក់ព័ន្ធនឹងការថែរក្សាម្ហូបអាហារវិញ លោកជំទាវវេជ្ជបណ្ឌិត បានណែនាំថា ៖ “ក្នុងករណីដែលចង់រក្សាទុកម្ហូបអាហារឱ្យត្រជាក់ សូមរក្សាទុកក្នុងសីតុណ្ហភាពក្រោម ៥អង្សារ ប្រសិនបើចង់ឱ្យម្ហូក្តៅ សូមរក្សារទុកក្នុងសីតុណ្ហភាពលើសពី ៦០អង្សារ។ កត្តាសំខាន់មួយទៀតនេះ គឺការបរិភោគម្ហូបអាហារ ឬសាច់ឆៅជាដើម ហើយចំពោះការបរិភោគសាច់សត្វព្រៃវិញ គឺជាកត្តាដ៏គ្រោះថ្នាក់ផងដែរចំពោះសុខភាព ព្រោះថាសត្វព្រៃភាគច្រើនផ្ទុកនៅមេរោគដែលបានបន្សាំខ្លួននៅក្នុងខ្លួនសត្វទាំងនោះ ហើយអាចចម្លងមេរោគមកយើងទាំងអស់គ្នាបាន”៕

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!