ទាន់ហេតុការណ៍
ដង្ហែព្រះពុទ្ធប្បដិមាចេញពីវត្តឧណ្ណា លោម គង់លើបុសប្បុកហែឆ្ពោះមកកាន់រមណីដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំជាទីប្រារព្វពិធីស្រង់ព្រះ=>ទិដ្ឋភាពនៃពិធីដង្ហែក្បួន នគរសង្ក្រាន្តឆ្នាំ២០២៦ នៅបរិវេណផ្លូវថ្មើងជើងចតុមុខ ថ្ងៃទី២បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅរាជធានីភ្នំពេញ=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ នៅតាមបណ្ដាគោលដៅនានាដែលបានរៀបចំពិធីកំសាន្តសប្បាយក្នុងព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ!=>រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីចូលនិវត្តន៍ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ=>ពិធីសំណេះសំណាលជាមួយនិវត្តជន សមាជិកសមាគមសង្គហៈមិត្ត បុគ្គលិក មន្ត្រីរាជការនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ=>សមិទ្ធផលនានា ក្នុងវត្តអង្គស្លែង ស្រុកពញាឮ ត្រូវបានសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ=>សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាលសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងផ្ដល់ស្នាមញញឹម និងក្ដីស្រលាញ់ជូនកុមារសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារ ស្ថិតនៅស្រុកកណ្តាលស្ទឹង និងមណ្ឌលភូមិកុមារអរុណរះ ក្រុងតាខ្មៅ។=>នគរសង្រ្កានដែលរៀបចំឡើងរយៈពេល៦ថ្ងៃ នៅរាជធានីភ្នំពេញ មានកម្មវិធីនិងសកម្មភាពពិសេសៗអ្វីខ្លះ?=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនលោកតា លោកអ៊ំ លោកពូ សមាជិកសមាគមមូលនិធិត្រីចក្រយានកម្ពុជាក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី=>ដីព្រៃសហគមន៍ ស្ថិតនៅភូមិសង្កែ ឃុំសង្កែមួយ ស្រុកឆែប ខេត្តព្រះវិហារ កំពុងរងការរុករៀនទន្ទាន ឈូសឆាយ យកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន នឹងទបល្មើសព្រៃឈើយ៉ាងគុំហុក..?​
0

ឯកឧត្តម ខៀវ កាញ្ញារីទ្ធ និង​លោកជំទាវ អញ្ជើញ​ចុះ​សំណេះសំណាល និង​ពិនិត្យ​ពិគ្រោះ​ជំងឺ​ទូទៅ​ជូន ប្រជាព​រល​ដ្ឋ​ដោយ​ឥតគិតថ្លៃ នៅ​ស្រុក​កោះសូទិន

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

នៅ​ព្រឹក​ថ្ញៃ​ទី ០៨ ខែ ឧសភា ឆ្នាំ​២០២២​នេះ ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មាន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះ​មូលដ្ឋាន​ស្រុក កោះសូទិន និង លោកជំទាវ ទេព រង្សី ប្រធានកិត្តិយស​ក្រុមគ្រូពេទ្យ​ស្ម​គ្រ​ចិត្ត​ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មាន អញ្ជើញ​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ដើម្បី​លើក កម្ពស់​សុខភាព​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​រឹងមាំ​ង និង​ជួយ​សម្រាល​ការចំណាយ​របស់​ប្រជា​ពរល​រដ្ឋ​លើ​ការព្យាបាល​ជំងឺ​ផ្សេងៗ​។ ក្នុង​ពិធី​សំណេះសំណាល និង​ពិនិត្យ​ការព្យាបាល​នោះ ក៏មាន​ការគោរព​អញ្ជើញ​ចូលរួម ដោយ ឯកឧត្តម លោកជំទាវ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​មហាលាភ អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក ប្រធាន​មន្ទីរ​ព័​ត៍​មាន​ខេត្ត អាជ្ញាធរ​មូលដ្ឋាន ប៉ូលីស​ប៉ុស្តិ៍ និង បងប្អូន​ប្រជាពលរដ្ឋ ក្មេង ចាស់ ជាង​៣០០​នាក់ ដែល​ពិធី​នេះ ធ្វើឡើង ស្តិ​ត​ក្នុង​បរិវេណ សាលាបឋមសិក្សា​មហាលាភ ឃុំ​មហាលាភ ស្រុក កោះសូទិន ខេត្តកំពង់ចាម​។​

នាឱកាស​នោះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ដែល​បាន​ចុះ​មកជួយ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋនៅក្នុង ស្រុក កោះសូទិន ខេត្តកំពង់ចាម ដោយ​ឥតគិតថ្លៃ​។ ការព្យាបាល​នាពេលនេះ គឺ​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ដែល​ពុំមាន​លិទ្ធ​ភាព​ព្យាបាល​ខ្លួនឯង ហើយ​កំពុងតែ​ជួប​ការលំបាក ដោយមាន​ជំងឺ​ប្រចាំកាយ​រ៉ាំរ៉ៃ​ជា​យូរ​មកហើយ​នោះ​។​

ឯកឧត្តម ខៀវ កាញ្ញារីទ្ធ ក៏បាន​សំណូមពរ​ទៅដល់​ក្រុមគ្រូពេទ្យ​ស្ម​គ្រ​ចិត្ត សូមឱ្យ​បន្ត​ចុះជួយ​ពិនិត្យ ពិគ្រោះ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ នាពេល​ក្រោយៗ​ទៀត សំដៅ​លើកកម្ពស់​សុខុមាល​ភាព ប្រជាពលរដ្ឋ និង​រួមគ្នា​កាត់បន្ថយ​ភាពក្រីក្រ ស្រប​ពេលដែល​ប្រទេសជាតិ​យើង​កំពុងមាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​។ ឯកឧត្តម បាន​បន្ថែមថា បន្ទាប់ពី​ពិគ្រោះ​ជំងឺ​រួច​រួល​ជាមួយ​គ្រូពេទ្យ សូម​ធ្វើតាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ ទាក់ទង​ពេលវេលា​លេបថ្នាំ ការប្រើប្រាស់​ថ្នាំ ការបរិភោគ​អាហារ​ឲ្យ​បាន​ត្រឹមត្រូវ និង​ត្រូវ​ពិគ្រោះ​ជំងឺ​ជា​បន្ត នៅពេល​ក្រោយៗ ទៀត​។​

បើតាម​របាយការណ៍រ​បស់ លោក​វេជ្ជបណ្ឌិត សៅ សំបូរ បាន​ឲ្យ​ដឹងថា ការពិគ្រោះ​ជំងឺ​រួមមាន​៖​ជំងឺ​ទូទៅ អប់រំ​សុខភាព ជំងឺផ្លូវចិត្ត ជំងឺ​ទូទៅ​ផ្នែក​កុមារ ជំងឺ​រោគ​ស្ត្រី ជំងឺ​ឬ​ដូង​បាត ជំងឺ​សួត ក្រពះ ពោះវៀន ជំងឺ​ផ្លូវដង្ហើម ជំងឺ​ប្រដាប់​រំលាយ​អាហារ ជំងឺ​សើ​ស្បែក ជំងឺ​ព្រូន ជំងឺ​ស្លេកស្លាំង ជំងឺ​សន្លាក់ឆ្អឹង ជំងឺ​រលាក​ថ្លើម ជំងឺ​កាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺ​ភ្នែក សុខភាព​មាត់​ធ្មេញ ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង លើសឈាម ជំងឺ​ត្រចៀក ច្រមុះ បំពង់ក ជំងឺ​កម្រង​នោម អេកូ​សាស្ត្រ ម៉ាស៊ីន​ផ្លុំ​រក​មេរោគ​ក្រពះ​តាមរយះ​ខ្យល់​ដង្ហើម វាស់​ចង្វាក់បេះដូង មន្ទីរពិសោធន៍​(​វិភាគឈាម​) វះកាត់​តូច​និង​ព្យាបាល​របួស …..​។​ល​។​

​គួរ​ជម្រាប​ថា ប្រជាពលរដ្ឋ​ដែល​បានមក​ពិនិត្យ​សុខភាព​ជាមួយនឹង​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម ខៀវ កាញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មាន ពួកគាត់​ថា​មិនដឹង​ជា​រក​ពាក្យ​អ្វី​យកមក​ប្រៀបផ្ទឹម​ទៅ​និង​ទង្វើ​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រ​ចិត្តបាន​នោះទេ មានតែ​លើក​ម្រាមដៃ​ដប់​ជូនពរ និង​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​ឯកឧត្តម រដ្ឋមន្ត្រី ដែល​បាន​ចុះមក​ពិនិត្យ​ព្យាបាល​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ចាម ដោយបាន​ចែកជូន​ថ្នាំ​សម្រាប់​ព្យាបាល​រោគ ដល់​ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ​ប្រចាំកាយ​។ សម្រាប់​ការយកចិត្តទុកដាក់​ដ​ល់​ជីវិត​របស់​ពួកគាត់​ខាងលើនេះ ពួកគាត់​ពិតជា​មិនអាច​បំភ្លេច​បានឡើយ ជា​កិច្ច​តបស្នង​នូវ​ទង្វើ​ដ៏​ល្អ​ខាងលើនេះ ពួកគាត់​ស​ន្យ​ថា និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន ត​កូន ត​ចៅ​របស់​ពួកគាត់ គ្រប់ៗ​អាណត្តិ​។

Filed in: សុខភាព

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!