ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យប្រុសស្រី ០៥នាក់ទៅតុលាការ ពាក់ព័ន្ធករណី សញ្ចាកម្ម!=>លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ  នៅតែបន្តដឹកនាំកម្លាំងចុះអនុវត្តការងារយ៉ាងសកម្មនៅក្នុងមូលដ្ឋាន ដើម្បីធានាឲ្យមានសន្តិសុខ សណ្ដាប់ធ្នាប់ និងការគ្រប់គ្រងល្អ...=>កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រលងកាយសម្បទា តាមវិធីសាស្ត្រចម្រុះ!=>ក្រសួងព័ត៌មាន ប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ជាមួយការតាំងពិព័រណ៍រូបថត និងពិធីគោរពវិញ្ញាណក្ខន្ធដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិដែលបានស្លាប់ និងបាត់ខ្លួនក្នុងអំឡុងសង្គ្រាមនៅកម្ពុជា=>ឯកឧត្ដម​ ផុស សុវណ្ណ៖ ច្បាប់ស្តីពីរបបសារព័ត៌មាន មានអាយុ៣០ឆ្នាំ ឆ្លងកាត់រដ្ឋមន្ត្រី ៣រូប រំពឹងថានឹងត្រូវតាក់តែងរួចឆាប់ៗ ដើម្បីឆ្លើយតបទៅនឹងសម័យឌីជីថល=>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង លើកឡើងថាភាពស្ទាត់ជំនាញ នៃកម្លាំងប្រតិបត្តិការអាវុធហត្ថរាជធានីភ្នំពេញ ដោយសារមានគ្រូបង្គោលហ្វឹកហ្វឺនជាប់ជាប្រចាំ ប្រៀបដូចកាំបិតរណាត្រូវការសំលៀងទើបមុត!=>សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ជូនដល់ក្រសួងព័ត៌មាន ចំនួន៥ចំណុច និង ជូនដល់បងប្អូនអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ចំនួន៦ចំណុច ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣៣ ថ្ងៃទី៣ ខែឧសភា=>លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល​ និងសួរសុខទុក្ខក្រុមគ្រួសារវីរកងទ័ពពលី​ និងវីរនគរបាលពលី=>ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្តកំពង់ស្ពឺ=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ កោតសរសើរសមាគមនារី ដែលយកចិត្តទុកដាក់លើស្រ្តី ជាមន្ត្រីចូលនិវត្តន៍
0

ការប្រកួតបាល់បោះនារី ខេមអេដ ផលិតបានធនធានជើងឯក ត្រៀមការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែក្រោយនេះ

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ការប្រកួតកីឡាបាល់បោះ ពានរង្វាន់វិទ្យាស្ថាន ខេមអេដ បានបញ្ចប់ដោយជោគជ័យ កាលពីចុងសប្តាហ៍នេះ ដោយផលិតបានធនធានជើង ឯកប្រចាំរដូវកាល ២០២២ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និង កីឡា។

ជ័យលាភីពានរង្វាន់បាល់បោះនារីនេះ គឺក្រុមជើងឯកបានទៅលើក្រុម Legendsក្រោយពីបានយកឈ្នះក្រុម Possible ដោយលទ្ធផលពិន្ទុ ១៣ទល់៨ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋាន Premium Sports Club រាជធានីភ្នំពេញ។ ក្រុមនារី Legends ដែលគ្រងម្ចាស់ដំណែងជើងឯកនេះ ទទួលបានមេដាយមាស ពានរង្វាន់១ បន្ទាប់ពីខិតខំប្រឹងប្រែងប្រកួតអស់ពីលទ្ធភាព នៅក្នុង១ប្រកួតចុងក្រោយដ៏សំខាន់នេះ។ ចំណែកឯក្រុម Wildcats ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយពីបានយកឈ្នះក្រុម Cam Ed Maverick ក្នុងលទ្ធផលពិន្ទុ ៦ទល់៥។ ចំពោះម្ចាស់ជ័យលាភីឯកត្តជនស៊ុតបាល់បានច្រើនជាងគេបានទៅលើកីឡាការិនី ម៉ៅ ម៉ូលីដា។

លោក ខេស៊ី បាណេត នាយកវិទ្យាស្ថាន ខេមអេដ គូសបញ្ជាក់ថា លោកសង្កេតឃើញថា ការប្រកួតបាល់បោះបារីនេះ មានគុណភាពល្អជាងឆ្នាំមុនៗ ដោយសារកីឡាការិនីបាល់បោះក្រុមជ័យលាភីមានបទពិសោធន៍ក្នុងការប្រកួត និងបានហាត់ត្រៀមមុនការប្រកួតបានល្អ ។ លោកពិតជារីករាយណាស់ ដែលក្រុមនិស្សិតវិទ្យាស្ថាន ខេមអេដ តែងតែស្រឡាញ់ និងចូលរួមលេងកីឡា ក្រៅពីការសិស្សាលើជំនាញរបស់ខ្លួន នៅវិទ្យាស្ថាន ខេមអេដ។ តាមរយៈការប្រឹងប្រែងប្រកួតកីឡានេះ លោកបន្ថែមថា ក្រុមកីឡាការិនីបាល់បោះ នឹងត្រៀមចូលរួមប្រកួតប្រជែង ការប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែមិថុនា ឆ្នាំ២០២២ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ខេស៊ី បាណេត បន្ថែមទៀតថា ក្រុមកីឡាបាល់បោះនារី វិទ្យាស្ថាន ខេមអេដ គឺជាអតីតម្ចាស់មេដាយមាស ការប្រកួតសាកលវិទ្យាល័យថ្នាក់ជាតិ ២០១៩ ហើយនៅឆ្នាំ២០២២នេះ លោកដាក់ក្តីសង្ឃឹមខ្ពស់ដូចគ្នាផងដែរ ក្នុងការត្រៀមចូលរួមប្រកួតប្រជែងការពារម្ចាស់ដំណែងជើងឯកជាថ្មីម្តងទៀត បន្ទាប់ពីព្រឹត្តិការណ៍នេះ បានខកខាន២ឆ្នាំកន្លងមក។

កីឡាការិនី អ៊ៀរ ស៊ីមួរ មកពីក្រុម Wildcats បានលើកឡើងថា ខ្លួនពិតជារីករាយជាខ្លាំង ដែលវិទ្យាស្ថានខេមអេដ តែងតែបង្កើតព្រឹត្តិការណ៍កីឡាជាបន្តបន្ទាប់ ដែលធ្វើឱ្យនិស្សិតនានាបានចូលរួមលេងកីឡា ដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ជាពិសេសការប្រកួតនេះ បានជួយឱ្យខ្លួនបានពង្រឹងស្មារតី និងទំនុកចិត្តខ្លួនឯងកាន់តែរឹងមាំ។ «ខ្ញុំនឹងព្យាយាមហ្វឹកហាត់ និងប្តេជ្ញាចូលរួមប្រកួតកីឡាសាកលវិទ្យាល័យថ្នាក់ជាតិ នាខែក្រោយនេះ ដើម្បីប្រជែងមេដាយ ជូនវិទ្យាស្ថាន ខេមអេដ» ៕

Filed in: កីឡា

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!