ទាន់ហេតុការណ៍
គ.ជ.ប រៀបចំវគ្គអប់រំ និងផ្សព្វផ្សាយស៊ីជម្រៅអំពី «សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា» ជូនភាគីពាក់ព័ន្ធ=>សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ សម្រេចផ្ទេរភារកិច្ចអភិបាលស្រុក​ និងក្រុងនៅខេត្តកណ្តាលចំនួន៥រូប=>សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកឧត្តម គីម ជីនផ្យូ (Kim Jin-pyo) អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម=>ឯកឧត្តម រ័ត្ន ស្រ៊ាង ដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមកិច្ចប្រជុំសំខាន់ ស្តីពីការអនុវត្តច្បាប់កាតព្វកិច្ចយោធា=>ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីការប្ដេជ្ញាចិត្តជំរុញកំណើនស្រ្តីក្នុងមុខតំណែង ទាំងនៅថ្នាក់ក្រសួង និងរដ្ឋបាលដែនដីថ្នាក់ក្រោមជាតិ=>ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង អញ្ជើញប្រគល់ ផ្ទះមនុស្សធម៌ចំនួន ២ខ្នង និងចែកអំណោយជូនប្រជាពលរដ្ឋទីទ័លក្រ ៥០គ្រួសារ=>អាជ្ញាធរចម្រុះខេត្តព្រះវិហារ ចុះបង្រ្កាប និងណែនាំម្ចាស់ទីតាំងធ្វើរ៉ែមាសខុសច្បាប់ជាច្រើនកន្លែង ឱ្យរុសរើសម្ភារចេញពីតំបន់ហាមឃាត់=>សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី២៣ ទិវាសន្តិភាពអន្តរជាតិ=>កម្មវិធី «រត់កម្សាន្តសប្បាយៗជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ GRKPP FUN RUN 5.5km» ទទួលបានការគាំទ្រពីសំណាក់យុវជន និងមហាជនទូទៅយ៉ាងច្រើនកុះករ!=>ក្រសួងព័ត៌មានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការរៀបចំវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាន នៅក្នុងតំបន់មេគង្គ-ឡានឆាង»(Zero Fake News Media Forum and Awards 2026)
0

ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញឱ្យមន្រ្តី ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយគណ:កម្មាធិ ការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍

«រដ្ឋាភិវឌ្ឍន៍ ញូយ៍ | Ratha Aphiwat News» ទូរស័ព្ទទំនាក់ទំនង 015 29 39 64 | 097 52 66 779

http://www.rathaaphiwatnews.com

ឯកឧត្តម ខៀវ កាញារីទ្ធ ជំរុញឱ្យយគណ:កម្មការព័ត៌ មាន និងផ្សព្វផ្សាយនៃក្រសួង ព័ត៌មាន ត្រូវធ្វើកិច្ចសហការឱ្យបានជិតស្និទ្ធជាមួយគណ: កម្មាធិការជាតិរៀបចំការប្រ កួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ CAM SOC ដើម្បីធានាដល់ការផ្សព្វ ផ្សាយបានទូលំទូលាយពីដំណើរការនៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ខាង មុខនេះ ។

ថ្លែងក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយមានការចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធ វីដេអូ សម្រាប់ថ្នាក់ដឹកនាំ និងអគ្គនា យក នៃអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន បានធ្វើ ឡើងនៅព្រឹកថ្ងៃទី០២ ខែឧស ភា ឆ្នាំ២០២២។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌ មាន បានជំរុញឱ្យគណ:កម្ម ការព័ត៌មាន និងផ្សព្វផ្សាយនៃក្រសួងព័ត៌មាន ត្រូវធ្វើកិច្ច សហការឱ្យបានជិតស្និទ្ធជា មួយគណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ ២០២៣ CAMSOC ដើម្បីជំរុញការផ្សព្វផ្សាយពីដំណើរ ការនៃការប្រកួតកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ព្រឹត្តិការណ៍ច្បាស់ លាស់ និងប្រកបដោយគុណ ភាព។ ជាមួយកិច្ចការងារ ដ៏សំខាន់នេះ ឯកឧត្តម រដ្ឋមន្រ្តី ដែលជាអនុប្រធាន CAM SOC បានណែនាំក្រុមការងារពិនិត្យរកមើលទីតាំងសម្រាប់ត្រៀមរៀបចំមណ្ឌលព័ត៌មាន សម្រាប់ធ្វើជាទីកន្លែងផ្តល់ព័ត៌ មាន ដល់អ្នកកាសែតជាតិ និងអន្តរជាតិ ដែលត្រូវថតយកព័ត៌មាន និងផ្តិតយករូបភាព ពីដំណើរការប្រកួត កីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានល្អ និងគ្រប់ទិដ្ឋភាព។

ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជំរុញលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ជំនាញ បន្តសហការសាមគ្គីគ្នា បំពេញកិច្ចការងារទាំង ឡាយ ដែលក្រសួងព័ត៌មាន ត្រូវធ្វើ ក្នុងនោះគឺការផ្សព្វផ្សា យបានកាន់តែទូលំទូលាយ ទាក់ទងកិច្ចការងារថ្មីៗដែល រាជរដ្ឋាភិបាលសម្រេចអនុ វត្តន៍បាននិងកំពុងបន្តធ្វើឱ្យកាន់តែស៊ីជម្រៅ និងស្រប តាមសភាពការណ៍វិវឌ្ឍន៍នៃប្រទេសជាតិ នាពេលបច្ចុប្បន្ន និងព្រឹត្តការណ៍ថ្មីៗ ដែលនឹងកើតមានបន្តទៅមុខទៀត ដើម្បីបង្ហាញពីអ្វីដែលបានប្រឹងប្រែងរួមគ្នាបានបំពេញសម្រាប់ប្រយោជន៍ជាតិ មាតុ ភូមិ និងប្រជាជន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលបណ្តាអគ្គនាយកដ្ឋានទាំង ៥ ចំណុះឱ្យក្រសួងព័ត៌ មាន សម្រេចអនុវត្តន៍បានក្នុងសប្តាហ៍កន្លងមកនេះ ពិសេសកិច្ចខិតខំប្រឹងប្រែងរបស់អគ្គ នាយកដ្ឋានផ្សព្វផ្សាយទាំង ៣ គឺទូរទស្សន៍ជាតិកម្ពុជា វិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ដែលខិតខំផ្សព្វផ្សាយបានយ៉ាងទូលំទូលាយនូវរាល់ព្រឹត្តិការណ៍សំខាន់ៗ និងកម្មវិធីជាច្រើនទៀត ពិសេសប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ នៃក្រសួងព័ត៌មាន ត្រូវបានលើកសរសើរពីគណ:កម្មាធិការជាតិអូឡាំពិក ថាតែងតែបានលើក និងបំផុសស្មារតីនៃព្រឹត្តិការណ៍ នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំ ៕

Filed in: ព័ត៌មានជាតិ

Leave a Reply

Submit Comment
«រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ ! ទាក់ទងផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ ! ឬ Whatsapp : 015 29 39 64 | 097 52 66 779 Telegram : 015 29 39 64 | 097 52 66 779»

©២០១៨ រក្សាសិទ្ធិ ដោយ «រដ្ឋាអភិវឌ្ឍន៍ ញូយ៍ | Ratha Ahiwat News»

អាសយដ្ឋាន ៖ ផ្ទះលេខ ៦១៨ ផ្លូវលំ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល

សហការផ្តល់ព័ត៌មាន តាមទូរស័ព្ទលេខ 015 29 39 64 | 097 52 66 779 សូមអរគុណ !

ឬ Whatsapp : 097 52 66 779 Telegram : 097 52 66 779»

អ៊ីម៉ែល ៖ mailtobot168@gmail.com

error: Content is protected !!